ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូស​ចម្លង​ជំងឺ​គ្រុន​ចាញ់​មាន​ភាព​ស៊ាំ​ទៅ​នឹង​មុង​ជ្រលក់​ថ្នាំ​នៅ​ភាគ​ខាងត្បូងទ្វីប​អាហ្វ្រិក


ទារិកា​​​ម្នាក់​កំពុង​ដេក​ក្នុង​មុង​នៅ​ផ្ទះ​ ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៦។
ទារិកា​​​ម្នាក់​កំពុង​ដេក​ក្នុង​មុង​នៅ​ផ្ទះ​ ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៦។

មុង​ផលិត​ដោយ​មានដាក់​សារធាតុ​​ថ្នាំសម្លាប់​សត្វល្អិត​ Pyrethroid ធូរថ្លៃ​ គឺ​ជាអាវុធ​ដ៏​សំខាន់​សម្រាប់​​​ប្រឆាំង​ការ​ខាំពីមូស​ចម្លង​ជំងឺ​គ្រុនចាញ់ ​ហើយ​មុងប្រភេទ​នេះ​ពិតជា​​បាន​ជួយ​​កាត់​បន្ថយ​ករណី​កើត​មាន​ជំងឺ​គ្រុនចាញ់​​ជា​ច្រើន​។

មូស​ចម្លង​ជំងឺ​គ្រុនចាញ់ កំពុងតែ​មាន​សភាព​ស៊ាំនឹងថ្នាំ​សម្លាប់​សត្វល្អិតដែល​ប្រើសម្រាប់​ជ្រលក់មុងដើម្បីទប់​ស្កាត់​ជំងឺនេះ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា វា​សំខាន់​ណាស់ក្នុង​ការដោះស្រាយ​បញ្ហា​ភាពស៊ាំនេះ​ឲ្យ​បាន​លឿន​ ដើម្បី​ជៀស​វាង​ពី​គ្រោះ​មហន្តរាយ​សុខភាព​សាធារណៈ។

​មុង​ផលិត​ដោយ​មានដាក់​សារធាតុថ្នាំសម្លាប់​សត្វល្អិត​ Pyrethroid ធូរថ្លៃ​ គឺ​ជាអាវុធ​ដ៏​សំខាន់​សម្រាប់​ប្រឆាំង​ការ​ខាំពីមូស​ចម្លង​ជំងឺ​គ្រុនចាញ់ ​ហើយ​មុងប្រភេទ​នេះ​ពិតជាបាន​ជួយកាត់​បន្ថយ​ករណី​កើត​មាន​ជំងឺ​គ្រុនចាញ់ជា​ច្រើន​។

អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍ថា​ ប្រជាជន​ប្រមាណ ​២១២ លាន​នាក់​នៅ​ក្នុងឆ្នាំ ​២០១៥ បាន​ឆ្លង​ជំងឺ​គ្រុន​ចាញ់ ​និង​មនុស្ស​ប្រមាណ ៤២៩.​០០០ ត្រូវ​បាន​ស្លាប់​ដោយ​ជំងឺ​មួយនេះ​។ តួលេខ​នេះ ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះចំនួន​ ២១ ភាគរយ ​ នៃ​អត្រា​ការ​ឆ្លង​មេរោគ ​រវាង​ឆ្នាំ ២០១០ ដល់ឆ្នាំ ​២០១៥​។

ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ​សត្វមូស Anopheles funestus ​ដែលផ្ទុក​ពពួកប៉ារ៉ាស៊ីត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិកភាគ​ខាងត្បូង ​អាចស៊ាំ​យ៉ាង​ឆាប់​រហ័សនឹងថ្នាំសម្លាប់​សត្វល្អិត។ ប្រទេស​ម៉ូសំប៊ិក​ យ៉ាងហោចណាស់​ជា​ប្រទេស​មួយ ​ដែល​ត្រូវ​ក្រុម​អ្នកស្រាវជ្រាវរកឃើញថា​ ១០០ ភាគរយនៃ​សត្វមូស ​A.funestus ​នៅតែអាច​រស់​បន្ទាប់​ពី​ការប៉ះពាល់​ផ្ទាល់​នឹង​ជាតិ​គីមី​នោះ​ក៏​ដោយ។

លោក ​Charles Wondji​ អ្នកដឹកនាំ​ជាន់​ខ្ពស់​នៃ​ការសិក្សា​ស្រាវជាវ​ ដែល​បាន​ចេញផ្សាយ​នៅក្នុងព្រឹត្តិបត្រ PLoS Genetics និយាយ​ថា​ អ្នកវិទ្យាសាស្ដ្រ​ក៏​បាន​កំណត់​ហ្សែន​ប្រឆាំង​នឹង​ថ្នាំក្នុងខ្លួន​សត្វ​មូស​ផង​ដែរ។ លោក Wondji គឺអ្នក​សិក្សា​លើ​សេនេទិច​សត្វ​មូស​ ក្នុងសាលា​វេជ្ជសាស្ត្រ​ត្រូពិច​នៅទីក្រុង Liverpool ។

លោក​បាននិយាយថា​ ការកំណត់​អត្តសញ្ញាណ​នៃហ្សែននេះ​ នឹង​ផ្តល់​ឱ្យ​អ្នកវិទ្យាសាស្ដ្រ​នូវ​ឧបករណ៍​សំខាន់​មួយ​ ​ដើម្បីគ្រប់គ្រងការ​រីករាល​ដាល​ នៃ​ភាពស៊ាំ​របស់សត្វល្អិត​នៅ​ទូទាំង​ទ្វីប​នេះ។

«ឥឡូវ​សំណុំ​នៃហ្សែនប្រភេទ​នោះ គឺ​មានលក្ខណៈ​ទូទៅ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ភាគខាងត្បូង​ ជាមួយ​នឹង​ហានិភ័យ ​ព្រោះ​ថា​ ប្រសិនបើ​យើងមិនធ្វើអ្វី​នោះទេ​ នោះ​មាន​ន័យ​ថា​ វិធានការ​ដែល​ប្រើ​សម្រាប់​គ្រប់​គ្រង​ជំងឺ​គ្រុនចាញ់​ពុំ​អាច​ប្រឆាំង​នឹង​ប្រភេទ​នៃ​សត្វមូស​ទាំង​នោះបានទេ»។

លោក Wondji បាន​និយាយ​ថា សត្វមូស ​A. funestus ​វិវត្ត​ភាព​ស៊ាំទៅនឹងថ្នាំសម្លាប់​សត្វល្អិត Pyrethroid យ៉ាង​ឆាប់​រហ័ស ​ប្រហែល​ក្នុង​រយៈពេលប្រាំបី​ឆ្នាំ​មក​ហើយ។ ដើម្បី​ប្រឆាំង​នឹងវា​ គាត់បាន​និយាយថា​ ថ្នាំសម្លាប់​សត្វល្អិត​មាន​តម្លៃ​ថ្លៃ​ផ្សេងទៀត ​អាច​នឹង​ត្រូវប្រើ​ជាមួយ​មុង ​នេះ​បើ​និយាយ​អំពី​សមាសធាតុ ​ត្រូ​វ​បាន​គេ​ស្គាល់​ថា PDO ដែល​ផ្តោត​ទៅ​លើ​ហ្សែន​ ដើម្បី​សម្លាប់​សត្វមូស។​ លោក​ណែនាំថា ​វិធានការគ្រប់​គ្រង​ផ្សេងទៀត ​ដូចជា​ការលុប​បំបាត់​ពងមូស​ ដែល​រស់នៅក្នុង​ថ្លុកទឹក​គួរត្រូវ​តែ​ធ្វើ​ឲ្យ​កាន់​តែ​ច្រើន។

លោក Wondji ​បានបន្ថែមថា​ ប្រភេទ​សត្វមូស​ប្រភេទ​ផ្សេងទៀត​ដែលអាច​ចម្លង​ជំងឺ​គ្រុនចាញ់​ ដូចជា Anopheles gambiae​កំពុង​ចាប់ផ្តើម​ស៊ាំ​ទៅនឹងថ្នាំ​ Pyrethriods ​បើទោះបីជា ​វា​កំពុង​កើត ឡើង​តាមរយៈ​យន្តការ​ជីវសាស្រ្ត​ផ្សេងគ្នា​ក៏ដោយ។

«ហេតុ​នេះ​ហើយ​បានជា​ ​យើងត្រូវសិក្សា​រាល់​ប្រភេទ​សត្វមូស​ទាំងអស់​ ដើម្បី​ឱ្យយល់កាន់​តែច្បាស់​ពីរបៀប​ដែលពួកវា​សម្របខ្លួន ​និងដើម្បី​ឱ្យមាន​ទី​តាំង​រឹងមាំ​មួយក្នុងការ​អនុវត្តយុទ្ធ​សាស្រ្ត​គ្រប់គ្រងជំងឺ​គ្រុនចាញ់ ​ដែលសមរម្យនិងទទួល​បាន​ជោគជ័យ»។

នៅ​ក្នុង​ការសិក្សាមួយ​ទៀត ដែល​ទើប​នឹង​ចេញ​ផ្សាយនៅក្នុង​ព្រឹត្តិបត្រ The Lancet Infectious Diseasesអ្នក​វិទ្យាសាស្ដ្រ​នៅប្រទេស​ថៃបាន​រក​ឃើញ​ ការ​រីករាលដាលនៃ​ភាពស៊ាំ​នៃ​ប៉ារ៉ាស៊ីត​ជំងឺ​គ្រុនចាញ់​ ទៅ Artemisinin​ និងវិធីព្យាបាល​ដោយការប្រើថ្នាំ ​artemisinin ​រួមបញ្ចូលគ្នា អាច​ចាត់​ទុក​ថា ​ជា​ការព្យាបាល​ល្អបំផុត។

ពួកគេ​និយាយថា ​ការវិវត្ត​បែបនេះ​នឹង​គំរាមកំហែង​ដល់កិច្ចខិត​ខំប្រឹងប្រែង​គ្រប់គ្រង​ជំងឺគ្រុនចាញ់ ​និង​ការលុប​បំបាត់ជា​សកល៕

ប្រែសម្រួល​ដោយ ឆាយ​ គីមហ៊ង


XS
SM
MD
LG