ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​​បារាំង លោក ម៉ាក្រុង​ជំរុញ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ឲ្យ​រក្សា​ទុក​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ដដែល


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​នៅ​ក្នុង​ក្រុង​កិច្ចប្រជុំ​មួយ​របស់​សភា​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ថ្លែង​នៅ​ក្នុង​ក្រុង​កិច្ចប្រជុំ​មួយ​របស់​សភា​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

លោក Emmanuel Macron ប្រធានា​ធិបតី​បារាំង​បាន​ជំរុញសមាជិក​សភា​សហ រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​កុំ​ឲ្យ​សហរដ្ឋ​អាមេរិក​បោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ទប់​ប្រទេស​នោះ​កុំ​ឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។

ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​សភា​ទាំង២ ​លោក​ប្រធានា​ធិបតី​ម៉ា​ក្រុង​បាន​ប្រ​កាស​ថា ​អ៊ីរ៉ង់មិន​ត្រូវ​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ ​ក្នុង​រយៈ​ពេល​៥ឆ្នាំ ​ឬ​១០​ឆ្នាំ​ទៀត​ក៏​ដោយ ​មិន​ត្រូវ​មាន​ដាច់​ខាត។

មេដឹកនាំ​បារាំង​រូប​នេះ ​មិន​បាន​និយាយ​ឡើង​វិញ​ពី​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​របស់​ប្រធានា​ធិបតី ដូណាល់ ​ត្រាំដល់​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥​នៅពេល​ដែល​លោក​ត្រាំ​បាន​ថ្លឹង​ថ្លែង​ការ​សម្រេចនៅ​ខែ​ក្រោយ​ថា​តើ​ដាក់​ទណ្ឌ​កម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ដែរ​ឬ​ទេ។

ក៏ប៉ុន្តែ ប្រធានា​ធិបតី​ម៉ាក្រុង​បាន​និយាយ​ថា «យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​មាន​ស្ថិរភាព ហើយមិន​លុបចោល​កិច្ច​ព្រមព្រៀង​នោះ​ទេ ​ដោយ​និយាយ​ថា បារាំង​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ទៅតាម​ការ​ផ្តួចផ្តើម​របស់​សហរដ្ឋ​អា មេរិក​ដែល​បាន​ចរចា​ដោយ​អតី​ត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​ដែល​ជា​អ្នក​កាន់​តំណែងមុន​ប្រធានា​ធិបតី​ត្រាំ‍»។

ប្រធានា​ធិបតី​បារាំង ​ម៉ាក្រុង ​នៅពេល​ដែល​លោក​បាន​ចរចា​ជាមួយ​ប្រធានា​ធិប តី​អាមេរិក ​ដូណាល់ ​ត្រាំនៅ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ ​បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ​អ៊ីរ៉ង់​អំពីការ​សាកល្បង​កាំជ្រួច​បាល់​លីស្ទិកនិង​ការ​ទាក់​ទិន​ខាង​យោធា​របស់​រដ្ឋាភិបាល​ក្រុង Tehran ក្នុង​ប្រទេស​ស៊ីរី យេម៉ែន លីបង់ ​និង​អ៊ីរ៉ាក់។​ ក៏ប៉ុន្តែ ​ប្រធានា​ធិបតី Hassan Rouhaniនៃ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ពុធ​បាន​ច្រាន​ចោល​គំនិត​នៃកិច្ច​ព្រម​ព្រៀង​ថ្មី​ឬ​ការ​ផ្លាស់​ប្តូរ​ណា​មួយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​យ៉ាង​យូរ​ជាមួយ​ចក្រភព​អង់គ្លេស ​អាល្លឺម៉ង់ ​រុស្ស៊ី ​ចិន ​បារាំង​និង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG