ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​ចាប់​ផ្តើម​កិច្ចចរចា ​លោក​ ដូណាល់ ត្រាំ បាន​ស្វាគមន៍​ប្រធានាធិបតី​បារាំង​ដោយ​មាន​ពិធី​កងទ័ព


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​បាន​ស្វាគមន៍​ប្រធានា​ធិបតី​បារាំង​លោក Emmanuel Macron ​នៅ​សេតវិមានកាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​ពិធីកងទ័ព ​មុន​ពេល​ការ​ចរចា​ស្តីពី​បញ្ហា​ពិភពលោក​ដែល​នៅ​ទី​នោះ​មេដឹកនាំ​ទាំង​២បាន​ខ្វែង​គំនិត​គ្នា។

​ពេល​មេឃ​ស្រទុំ​កាល​ពីពេល​ព្រឹក​ថ្ងៃ​អង្គារ ​លោកប្រធានា​ធិបតី​ត្រាំ​បាន​ប្រារព្ធ​សម្ព័ន្ធ​ភាពនិង​យោធា​ដែល​មាន​រយៈពេល​២សតវត្សរ៍​រវាង​ប្រទេស​ទាំង​២ ដោយ​បាន​ថ្លែង​អំណរ​គុណ​លោក​ប្រធានា​ធិបតី​ Macron ​ចំពោះ​ការ​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​នៅ​ក្នុងការ​វាយ​ប្រហារ​កាំជ្រួច​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅលើ​ប្រទេស​ស៊ីរី​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹងការ​សង្ស័យ​ការ​ប្រើ​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ​បាន​មាន​ប្រសាសន៍ថា «ឥឡូវ​នេះ​ជា​ពេល​វេលា​សម្រាប់​ប្រើកម្លាំង ​យើង​ទាំងអស់​គ្នា​ត្រូវតែ​ខ្លាំង ​យើង​ត្រូវ​តែ​រួប​រួម​គ្នា ​យើង​ត្រូវគោរព​អតីត​កាល​របស់​យើង​ហើយ​នឹង​ការ​ប្រឈម​នៅ​ថ្ងៃ​អនាគត​ដោយ​មានទំនុក​ចិត្ត​និង​មោទនភាព។ សហរដ្ឋ​អាមេរិក​និង​បារាំងត្រូវតែ​សាមគ្គី​គ្នាជារៀង​រហូត​ដើម្បី​បុព្វហេតុ​ដ៏​ពិសិទ្ធ​នៃ​សេរីភាព​និង​សន្តិភាព‍»។

លោក​ប្រធានា​ធិបតី​ Macron ខុស​ពី​ប្រធានា​ធិបតី​ត្រាំ ​បាន​រំលឹក​ឡើង​វិញ​ពី​បញ្ហា​សាកលលោក​ជា​ច្រើន​លើក​ដែល​ពួក​អស់​លោក​មាន​ផែនការ​ពិភាក្សា​គ្នា​នៅ​ក្នុង​ការ​ចរចា​ជាលក្ខណៈឯកជន ​ការ​គំរាម​កំហែង​ភេរវកម្ម​សាកល​លោក ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​និងសន្ធិសញ្ញា​ឆ្នាំ​២០១៥​ដើម្បី​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

ប្រធានា​ធិបតី​បារាំង លោក​ Macron បាន​មាន​ប្រសាសន៍​ថា «ការ​រួបរួម​គ្នា​រវាង​សហ​រដ្ឋ​អាមេរិក​និង​បារាំង ​នឹង​ផ្តួល​រំលំ​ពួក​ភេរវជន។យើង​រួបរួម​គ្នា​ដើម្បីស្ថាបនា​វិបុលភាព​ថ្មី​មួយ‍»៕

XS
SM
MD
LG