ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​​នៅ​អាហ្វហ្គានីស្ថាន​មាន​មនុស្សតិច​ទៅ​បោះឆ្នោត​ក៏​ប៉ុន្តែ​កិច្ច​ការពារ​សន្តិសុខ​​ល្អ​ប្រសើរ​ជាង​មុន


សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​ខាង​មុខ​កន្លែង​ដែល​មាន​បិទ​រូប​លោក Ashraf Ghani បេក្ខជន​ប្រធានាធិបតី នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ២០១៩។
សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​ខាង​មុខ​កន្លែង​ដែល​មាន​បិទ​រូប​លោក Ashraf Ghani បេក្ខជន​ប្រធានាធិបតី នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ២០១៩។

នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​កាលពី​ថ្ងៃ​សៅរ៍​ មាន​មនុស្ស​តិច​ទៅ​បោះឆ្នោត​ទោះ​ណា​ជា​កង​កម្លាំង​សន្តិសុខ​បាន​រក្សា​ភាព​ស្ងប់​ស្ងៀម​បាន​ល្អ​គួរសម​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​មាន​ការ​ព្រមាន​ពី​ពួក​តាលីបាន់​ក៏​ដោយ។

មាន​ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​បួន​នាក់​និង​បុគ្គលិក​សន្តិសុខ​បី​នាក់​បាន​ស្លាប់​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​មាន​ជន​ស៊ីវិល​ជាង​៥០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នេះ ភាគ​ច្រើន​ដោយសារ​ការ​ផ្ទុះ​គ្រឿង​ផ្ទុះ​តូចៗ។

តួ​លេខ​ទាំង​នេះ​មាន​តិច​តួច​បើ​ប្រៀប​ធៀប​ជាមួយ​អំពើ​ហិង្សា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​មុនៗ​ និង​អំពើ​ហិង្សា​សឹង​តែ​រាល់​ថ្ងៃ​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ប្រឈម​ជា​ធម្មតា។

លោក​ឧត្តម​សេនីយ៍​ Khoshal Sadat ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថានបាន​និយាយ​ប្រាប់​វីអូអេ​នៅ​មុន​ការ​បិទ​ស្ថានីយ៍​បោះ​ឆ្នោត​ថា​ «នៅ​ពេល​នេះ​យើង​គ្មាន​តួលេខ​ពិត​ប្រាកដ​នៃ​ចំនួន​ប្រជារាស្ត្រ​ទៅ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​យើង​បាន​បង្កើត​ស្ថានភាព​ប្រកប​ដោយ​សុវត្ថិភាព។ យើង​មាន​ជំនឿ​ថា​ មាន​ជន​រួម​ជាតិ​យើង​ច្រើន​គួរសម​មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត​នេះ»។

ពួក​តាលីបាន់​បាន​គំរាម​កំហែង​វាយ​ប្រហារ​សកម្មភាព​ទាំង​ឡាយ​ណា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នេះ​ដោយ​បាន​រាំង​ខ្ទប់​ផ្លូវ​និង​បាន​បំផ្ទុះ​ប៉ម​គមនាគមន៍​ដោយ​បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា​ជា​ «ដំណើរការ​ក្លែង​បន្លំ»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក៏​ការ​គំរាម​កំហែង​របស់​ពួក​តាលីបាន់​មិន​មែន​ជា​ហេតុផល​តែ​មួយ​គត់​ដែល​ប្រជារាស្ត្រ​សម្រេច​ចិត្ត​នៅ​ផ្ទះ​នៅ​ពេល​បោះ​ឆ្នោត​ទេ។​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​ច្រើន​នាក់​បាន​និយាយ​ថា​ ពួក​គេ​ទោមនស្ស​នៅ​ក្រោយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៃ​អភិបាល​កិច្ច​មិន​ល្អ​ និង​ការ​សន្យា​មិន​បាន​ត្រូវ​ធ្វើ​តាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG