ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖​ នេះ​ជា​ពេល​វេលា​សម្រាប់​សន្តិ​ភាព​នៅអាហ្វហ្គានីស្ថាន


រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក Mike Pompeo និយាយអំឡុងពេលសន្និសីទសារព័ត៌មាននៅស្ថានទូតអាមេរិកនៅក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក Mike Pompeo និយាយអំឡុងពេលសន្និសីទសារព័ត៌មាននៅស្ថានទូតអាមេរិកនៅក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក Pompeo បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ដើម្បី​ពិភាក្សា​ពីការ​ចរចាសន្តិភាព​ដែល​កំពុង​ធ្វើ​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​មួយ​ទៅកាន់​ប្រទេស​អាហ្វ​ហ្គា​នីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ​ថា «​ពេល​វេលា​បាន​មក​ដល់សម្រាប់​សន្តិភាព​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ»។

រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក Pompeo បាន​ជួប​ជាមួយ​ប្រធានា​ធិបតីអាហ្វហ្គានីស្ថាន​លោក Ashraf Ghani ដើម្បី​ពិភាក្សា​ពីការ​ចរចាសន្តិភាព​ដែល​កំពុង​ធ្វើ​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកបាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាននៅឯស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានីកាប៊ុល​ថា មេដឹកនាំ​ទាំង២បាន​ព្រម​ព្រៀង​គ្នា​ថា ​សន្តិ​ភាព​ជា​អាទិភាព​ខ្ពស់​បំផុត​ ហើយ​ថា ​អាហ្វ​ហ្គា​នីស្ថាន​មិន​ត្រូវ​ជា​កន្លែង​របស់​ក្រុម​ភេរវកម្ម​ម្តង​ទៀត​ទេ។

លោក Pompeo បាន​ឈប់​សំចត​នៅ​ប្រទេស​អាហ្វ​ហ្គា​នីស្ថានក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​រដ្ឋ​ធានី​ញូដេលី​នៃ​ប្រទេស​ឥណ្ឌា​ដើម្បី​ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​លោក Narendra Modi ​និង​មន្រ្តី​ផ្សេង​ៗ​ទៀត។ ការ​ឈប់​សំចត​នេះ​កើត​មាន​ឡើងមុនពេល​ការ​ចរចា​សន្តិភាព​លើកទី៧​រវាង​សហរដ្ឋ​អាមេរិក ​និង​មន្រ្តី​ក្រុម​តាលីបង់​ដែល​មាន​គោល​បំណង​បញ្ចប់​សង្គ្រាម​ ដែលមាន​រយៈ​ពេល​១៨​ឆ្នាំ។ មន្រ្តី​អាមេរិក​ និង​ក្រុម​តាលី​បង់មាន​គម្រោង​បន្តការ​ចរចា​នៅ​ថ្ងៃ​ទី២៩ ​ខែ​មិថុនា នៅ​ក្នុងរាជ​នៃ​ប្រទេស​កាតា។

ដោយមាន​ការគាំទ្រ​ពី​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិកបាន​ចាប់ផ្តើម​មវាយ​ប្រហារ​កង​កម្លាំង​តាលីបង់​នៅ​ឆ្នាំ​២០០១ បន្ទាប់ពី​ក្រុម​បះបោរ​នោះមិន​បាន​ប្រគល់​ អូសាម៉ា ប៊ិន ឡាឌិន បន្ទាប់​ពីការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ទី១១ ​ខែកញ្ញា ​ឆ្នាំ​២០០១​លើ​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG