ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​របស់​ក្រុម​តាលីបង់​លើបរិវេណ​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន ​បាន​កម្ទេចមន្ទីរពេទ្យ


កន្លែងរងការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្រុង Zabul ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក Gul Islam Seyal ​អ្នកនាំ​ពាក្យ​ខេត្ត ​បាន​និយាយថា ​ជនរងគ្រោះ​ភាគ​ច្រើន​ដែល​រួមមាន​ស្រ្តី​និង​កូនក្មេងជាអ្នក​ជំងឺ​នៅឯ​មន្ទីរ​ពេទ្យ​ក្បែនេះ។

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ផ្ទុក​ក្នុង​រថយន្ត​ដែល​អះអាង​ដោយ​ក្រុម​តាលីបង់​នៅជិត​បរិវេណ ​ដែល​ត្រូវបាន​ប្រើ​ប្រាស់​ដោយ​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់អាហ្វហ្គានីស្ថាននៅ​ក្នុង​រដ្ឋធានី​របស់​ខេត្តហ្សាប៊ុល (Zabul)​ ភាគខាង​ត្បូងអាហ្វហ្គានី​ស្ថានបាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​ ​១៥​នាក់​ស្លាប់​ និង​ជាង​៩០​នាក់​ទៀត​រងរបួស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​លោក Gul Islam Seyal ​អ្នកនាំ​ពាក្យ​ខេត្ត ​បាន​និយាយថា ​ជនរងគ្រោះ​ភាគ​ច្រើន​ដែល​រួមមាន​ស្រ្តី​និង​កូនក្មេងជាអ្នក​ជំងឺ​នៅឯ​មន្ទីរ​ពេទ្យ​ក្បែនេះ។

មន្រ្តី​ខេត្ត​និយាយថា មន្ទីរ​ពេទ្យហ្សាប៊ុល ​ដែល​នៅ​ជិតបរិវេណសន្តិសុខ​ជាតិត្រូវ​បាន​បំផ្លាញ​ស្ទើរតែទាំង​ស្រុង​នៅ​ក្នុង​ការ​វាយ​ប្រហារ។

ជនស៊ីវិលបាន​ប្រឈមអំពើហឹង្សា​ខ្លាំង​បំផុត​នៅ​ប្រទេសអាហ្វហ្គានីស្ថាន ​ដោយ​មាន​អ្នក​ស្លាប់​និង​របួស​ដែល​បាន​កត់ត្រា​ដោយ​អង្គការ​សហប្រជាជាតិ​មាន​ចំនួន​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ​ទៅ។ ក្នុង​អំឡុង៦​ខែដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ​បេសកកម្ម​ជួយ​ឧបត្ថម្ភ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​អាហ្វហ្គានីស្ថាន ​បាន​រាយការណ៍​ពី​ជន​ស៊ីវិល​ចំនួន​១,៣​៦៦នាក់​បាន​ស្លាប់​ និង​២,៤​៤៦​នាក់​បាន​រង​របួស។

ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង ​បន្ទាប់​ពីការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំផ្សេង​ទៀត​ដោយ​ពួក​តាលីបង់​នៅសប្តាហ៍​នេះ ​រួមមានការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធទៅលើ​មជ្ឈ មណ្ឌលធ្វើ​អត្តសញ្ញាណ​ជាតិ​នៅ​ក្នុង​ទីក្រុង Jalalabad ភាគ​ខាង​កើត​អាហ្វហ្គានីស្ថាន ​ហើយការ​វាយ​ប្រហារ ​២ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​បាន​សម្លាប់​មនុស្ស​ជិត​ ៥០​នាក់៕

XS
SM
MD
LG