ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លីទុយអានី​ចាប់​ផ្តើម​​កេណ្ឌទ័ព​ឡើង​វិញ​ដើម្បី​ឆ្លើយ​តប​នឹងស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន


រូបថតឯកសារ៖​ ទាហាន​លីទុយអានី​​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​នៅ​ Pabrade ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៦០គីឡូម៉ែត្រ​​ខាង​ជើង​រដ្ឋធានី​វិលនីញូស (Vilnius) នៃ​ប្រទេស​​លីទុយអានី កាល​ពីថ្ងៃទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤។
រូបថតឯកសារ៖​ ទាហាន​លីទុយអានី​​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​នៅ​ Pabrade ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៦០គីឡូម៉ែត្រ​​ខាង​ជើង​រដ្ឋធានី​វិលនីញូស (Vilnius) នៃ​ប្រទេស​​លីទុយអានី កាល​ពីថ្ងៃទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤។

ការ​ទាក់ទិន​របស់​ប្រទេស​រុស្ស៊ី​ក្នុង​វិបត្តិប្រទេស​អ៊ុយក្រែន​ ការ​កាន់កាប់​ដែន​ដីគ្រីម៉េ​កាល​ពី​ឆ្នាំ​ទៅ​មិញ​និង​សមយុទ្ធយោធា​រុស្ស៊ី​នៅ​ជិត​ព្រំដែន​នៃ​បណ្តា​ប្រទេសស​មាជិក​នៃ​អង្គការ​អូតង់​ជា​បញ្ហា​នាំ​ឲ្យមានកង្វល់​យ៉ាង​ខ្លាំង​សម្រាប់ប្រទេស​ក្នុង​តំបន់​សមុទ្រ​ Baltic​ គឺ​ប្រទេស​លីទុយអានី (Lithuania) ឡាតវី (Latvia) និង​ប្រទេស​អេស្តូនី (Estonia)។

កាល​ពី​ថ្ងៃ​អង្គារ ប្រទេស​លីទុយអានី ​(Lithuania) ​បាន​និយាយ​ថា​ ខ្លួន​នឹង​ដាក់​ឲ្យ​មាន​ទ្បើង​វិញ​នូវ​ការ​កេណ្ឌ​ទាហាន​មាន​កម្រិត​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំនេះ​ ដែល​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​មួយ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ការិយាល័យ​ប្រធានាធិបតី​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​នៅ​ក្រោយ​ការ​ប្រជុំ​គ្រា​មាន​អាសន្ន​មួយ​នៃ​ក្រុម​ប្រឹក្សា​ការពារ​រដ្ឋ​បាន​ចែង​ថា​«ស្ថានភាព​ភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន​តម្រូវ​ឲ្យ​យើង​ពង្រឹង​និង​ពន្លឿន​ការ​កេណ្ឌ​ទាហាន»។ សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​និយាយ​ដែរ​ថា​«ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​រដ្ឋ»​តម្រូវ​ឲ្យ​មាន​«ការ​ពង្រឹងសមត្ថភាព​ខាង​ការ​ការពារ​ប្រទេស​ថែម​ទៀត»។

ការ​កេណ្ឌ​ទាហាន​នេះ​ ដែល​អាចធ្វើ​ឡើង​ជាថ្មី​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ ​តម្រូវឲ្យ​មាន​ការ​យល់ព្រម​ពីសភា​នៃ​ប្រទេស​លីទុយអានី ​(Lithuania)។

ចាប់​តាំង​ពី​ខែ​កញ្ញាទៅ ​បុរស​ប្រមាណ​បីពាន់​នាក់​មានអាយុ​ចាប់​ពី​១៩​ដល់​២៧​ឆ្នាំ​នឹង​ត្រូវ​កេណ្ឌ​ឲ្យ​ធ្វើជា​ទាហាន​និង​បម្រើ​កងទ័ព​៩ខែ៕

XS
SM
MD
LG