ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry រិះគន់​រុស្ស៊ី​ថា​ធ្វើ​សកម្មភាព​ដែល​មិន​អាច​ទទួល​យក​បាន​នៅ​អ៊ុយក្រែន


លោក​ Phillip Hammond រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​ (រូប​ឆ្វេង) និង​លោក​ John Kerry ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​កាសែត​ក្នុង​ក្រុង​ឡុងដ៏ (London) កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក​ Phillip Hammond រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​ (រូប​ឆ្វេង) និង​លោក​ John Kerry ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​កាសែត​ក្នុង​ក្រុង​ឡុងដ៏ (London) កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry បាន​មាន​ប្រសាសន៍​ថា​សហគមន៍​អន្តរជាតិកំពុង​ពិភាក្សា​គ្នា​អំពី​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើប្រទេស​រុស្ស៊ីដោយសារ​រុស្ស៊ីវាយ​យក​ដែនដី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយ​លោក​បាន​និយាយ​ថា​ប្រទេស​រុស្ស៊ីបាន​ធ្វើ «សកម្មភាពឥតអៀន​ខ្មាស់​និង​សែន​អាក្រក់» កាលពី​ពីរ​បី​ថ្ងៃមុន​នេះ។​

ថ្លែង​នៅ​ក្នុង​ក្រុង​ឡុងដ៏ (London) លោក Kerry បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ស.រ.អា.​និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិកាំង​មិន​ស្រប​តាម​អ្វីដែល​លោក​ហៅ​ថា​ជា «អាកប្បកិរិយាដែល​មិន​អាច​ទទួល​យក​បាន​ហួស​ហេតុ» របស់​ប្រទេស​រុស្ស៊ីទេ នៅ​មុន​ពេល​លោក​ធ្វើ​ការ​ចរចា​ជាមួយ​លោក​ Philip Hammond រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អង់គ្លេស។​ លោក​បាន​កត់សម្គាល់​ថា​ប្រទេស​រុស្ស៊ីបាន​ដឹកនាំ​ការ​ប្រឹងប្រែង​មួយ​ក្នុង​អ.ស.ប.​ដើម្បី​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ទទួល​ខុស​ត្រូវ​ដល់​ចលាចល​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​រុស្ស៊ីបន្ត​អ្វី​ដែល​លោក​ Kerry ហៅ​ថា​ជា​ «ការ​វាយ​យកដែនដី» ក្នុង​តំបន់​នោះ។

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro Poroshenko បាន​ចោទ​ប្រកាន់​អាជ្ញាធរ​វិមាន​ក្រឹមទ្បាំង​ថា​មាន​ទាក់ទិន​ដោយ​ផ្ទាល់​ជាមួយ​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​កាល​ពី​ឆ្នាំ​ទៅមិញ​នៅ​ក្នុង​ទីលាន​ Maiden នៃ​ក្រុង​កៀវ (Kiev)។

លោក​ Poroshenko បាន​ធ្វើ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ថ្ងៃ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​សម្លាប់​ក្រុម​បាតុករ​ ដោយ​លោកនិយាយ​ថា​សេវាកម្ម​សន្តិសុខ​អ៊ុយក្រែន​មាន ភស្តុតាង​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រុស្សី។

ក្រសួង​ការបរទេស​រុស្ស៊ីបាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ «ការ​និយាយ​ភ្លីភ្លើ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG