ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Lavrov៖ ការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ីរី​នឹង​បន្ត​រហូត​ដល់​ក្រុម​ភេរវជន​ត្រូវ​បាន​កម្ទេច


រដ្ឋ​មន្ត្រីការ​បរទេស​រុស្ស៊ី ​Sergei Lavrov ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​មូស្គូ។
រដ្ឋ​មន្ត្រីការ​បរទេស​រុស្ស៊ី ​Sergei Lavrov ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​មូស្គូ។

រដ្ឋ​មន្ត្រីការ​បរទេស​រុស្ស៊ី ​សឺហ្គែ​ ឡារ៉ូវ ​(Sergei Lavrov) ​បាន​ថ្លែង​នៅ​ថ្ងៃពុធ​នេះថា​ យោធា​ប្រទេស​របស់​លោក​នឹង​មិន​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ខ្លួន​តាម អាកាស​ទេ​ ដរាប​ណា​អង្គការ​ចាត់តាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ស៊ីរី​មិន​ទាន់​ត្រូវបាន​កំចាត់។

ការ​អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើង​ក្រោយពី​អ.ស.ប.​បាន​ព្យាយាម​បន្ត​កិច្ច​ចរចា សន្តិភាព​ស៊ីរី​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្ស៉ឺណែវ​ដំណើរ ការ​ទៅ​មុខ​ ហើយ​នឹង​មួយ​ថ្ងៃ​ក្រោយពី​គណប្រតិភូ​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​បាន​ជួប​ប្រជុំ​ជាផ្លូវការ​ជាមួយ​នឹង​លោក ​ស្តេហ្វាន​ ឌឺ មីស្ទួរ៉ា ​(Staffan de Mistura) ​តំណាង​ពិសេស​អ.ស.ប.។

លោក ​ឡារ៉ូវ ​បាន​បញ្ជាក់​ថា​ ក្រុម​ Jabhat al-Nusra ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម អាល់កៃដា​ គឺជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ ដោយ​បាន​បន្ថែម​ថា​លោក​មិន ឃើញ​ពីមូល​ហេតុ​ដែល​ពួក​គេ​បញ្ឈប់​សកម្មភាព​នេះ​ទេ។

ប្រទេស​រុស្ស៉ី​ស្ថិត​ក្រោម​ការ​រិះគន់​ពីបស្ចឹម​ប្រទេស​ចំពោះ​យុទ្ធនាការ​វាយ​ប្រហារ តាម​អាកាស​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី ដោយ​តម្រង់​គោល​ដៅ​ទៅ​លើ​ក្រុម​ប្រឆាំង​ជា​ជាង​ក្រុម​ឧទ្ទាម​។​ តែរុស្ស៉ី​បាន​បដិសេធ​ម្តងហើយ​ម្តង​ទៀត៕

XS
SM
MD
LG