ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ខណៈ​កិច្ច​ចរចា​អំពី​ប្រទេស​ស៊ីរីចាប់​ផ្តើម


អ្នក​ផ្សះផ្សា​សន្តិភាព​សម្រាប់​​ប្រទេស​ស៊ីរី មក​ពី​អង្គការ​សហប្រជាជាតិ​ លោក Staffan de Mistura ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ពេល​ជួប​ជាមួយ​គណកម្មការ​ចរចា​ជាន់​ខ្ពស់​ស៊ីរី ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ពិភាក្សា​សន្តិភាព​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពីថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រេសិត​ពិសេស​អ.ស.ប. ​លោក ​Staffan de Mistura ​នឹង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​ស៊ីរី ក្នុង​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រោយ​ពី​បាន​ប្រកាស​ចាប់​ផ្តើម​កិច្ច​ចរចា​សន្តិភាព​ដោយ​ប្រយោល​ ហើយ​អំពាវនាវ​ឲ្យ​ប្រទេស​មហា​អំណាច​រក្សា​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​ធានា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់គ្នា​មួយ ​ខណៈ​ដែល​ការចរចា​កំពុង​ប្រព្រឹត្តិទៅ។

ដំណើរ​ការចរចា​នេះ​ គឺ​ជា​ផ្នែក​មួយ​ដើម្បី​សម្រេច​ឲ្យ​បាន​ការ​ឆ្លើយឆ្លង​គ្នា​ដោយ​ប្រយោល​រវាង​ភាគី​ទាំង​ពីរ និង​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជា​អចិន្ត្រៃយ៍ ហើយ​នឹង​ឈាន​ទៅ​រក​អន្តរកាល​នយោបាយ​មួយ​ដោយ​មាន​ការ​បោះឆ្នោត​ថ្មី។ នេះ​គឺ​ជា​គោល​ដៅ ដែល​អាច​ត្រូវ​ការ​ពេល​រាប់​ខែ​ដើម្បី​សម្រេច​ឲ្យ​បាន។

ក៏ប៉ុន្តែ សម្រាប់​ពេល​នេះ លោក ​Mistura ​នឹង​ជួប​ជាមួយ​ភាគី​រដ្ឋាភិបាល​ស៊ីរី ជា​មុន​សិន មុន​នឹង​វិល​ទៅ​និយាយ​ជាមួយ​គណៈប្រតិភូ​ក្រុម​ប្រឆាំង​វិញ។

លោក​បាន​ដាក់​ចំណោទ​មួយ​ទៅកាន់​ក្រុម​អន្តរជាតិ​ គាំទ្រ​ស៊ីរី​ ដែល​រួម​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ រុស្ស៊ី​ អ៊ីរ៉ង់​ អារ៉ាប៊ី​សាអូឌីត ​តួកគី​ និង​ប្រទេស​ដទៃ​ទៀត​ផងដែរ ដោយ​រំលឹក​ប្រទេស​ទាំង​អស់​នេះ​ថា​ពួកគេ​បាន​និយាយ​ថា ​ពូកគេប្តេជ្ញា​ធានា​ឲ្យ​មាន​ការពិភាក្សា​អំពី​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​ធ្វើឡើង​ចំ​ពេល​ការ​ចរចា​ចាប់ផ្តើម៕

XS
SM
MD
LG