ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២៣:៣១ ១៦.៣.២០២០

កម្ពុជា​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩ចំនួន​៤ទៀត

គិតត្រឹម​ម៉ោង​១១​អាធ្រាត្រ​ថ្ងៃ​ទី​១៥ ខែ​មីនា​ នេះ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩​ថ្មី​ចំនួន​៤​ថែម​ទៀត។ នេះ​បើយោង​តាម​សេចក្ដីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​VOA​ទទួល​បាន។

ក្នុង​ចំណោម​នោះ ពីរ​នាក់​គឺ​ជា​ជនជាតិ​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ម្នាក់​មានអាយុ​៣៥​ឆ្នាំនិង​ម្នាក់​ទៀត​មាន​អាយុ​៣៩​ឆ្នាំ។ ពួកគេ​ទាំងពីរ​ត្រូវ​បាន​រាយការណ៍​ថា ទើប​តែ​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​ពិធី​សាសនា​នៅ​ជិត​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​៣ ខែ​មីនា កន្លង​ទៅ​នេះ ដែល​មាន​អ្នក​ចូលរួម​ឆ្លង​វីរុស​កូវីដ១៩​នេះ។ អ្នក​ជំងឺ​ទាំងពីរ​នាក់កំពុង​រង់ចាំ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ។

អានព័ត៌មានលម្អិត

២៣:៣៥ ១៦.៣.២០២០

រដ្ឋាភិបាលបិទការសិក្សាគ្រប់កម្រិតទូទាំងកម្ពុជា ខណៈអ្នកឆ្លងជំងឺកូរ៉ូណាបន្តកើនឡើង

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បញ្ជា​ឲ្យ​គ្រប់​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ​ទាំង​រដ្ឋ ​និងឯកជន ​បិទ​ការ​បង្រៀន​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ត​ទៅ ​ខណៈ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បន្ត​កើន​ឡើង​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​យ៉ាង​តិច​៤​នាក់​បាន​ឆ្លង។​

នៅ​ក្នុង​សេចក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃ​ទី​១៦​ខែ​មីនា ​ក្រសួង​អប់រំ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចាប់​ផ្តើម​វិស្សមកាល​តូច​ និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ​គ្រប់​ប្រភេទ ​ទាំង​សាធារណៈ ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ ក្នុង​នោះ​ចាប់​ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំង​អស់ ​ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​មីនា ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។​ នេះ​ជា​សេចក្តី​ណែនាំ​មួយ​ទៀត​ ក្រោយ​ក្រសួង​បាន​ប្រកាស​បិទ​ទ្វារ​សាលារៀនក្នុង​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​សៀមរាប ទាំង​រដ្ឋ​និង​ឯកជន​ ដោយ​ដាក់​ឲ្យ​ចូល​វិស្សម​កាល ​ឬ​ឈប់​សម្រាក​មុន​កាល​កំណត់​កាល​ពី​ចុង​សប្តាហ៍​មុន។​

ក្រសួង​បញ្ជាក់​ថា ​ចំណាត់ការ​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​បន្ទាន់​ដើម្បី​ជា​ការ​បង្ការ​ និង​ទប់​ស្កាត់​ជា​បន្ទាន់ ​ក្រោយ​មាន​ការ​ឆ្លង​វីរុស​មួយ​នេះ​ជា​បន្ត​បន្ទាប់។​

អានព័ត៌មានលម្អិត

២៣:៤៨ ១៦.៣.២០២០

តួលេខអំពីករណីឆ្លងនិងស្លាប់នៅទូទាំងពិភពលោក

២៣:៥០ ១៦.៣.២០២០

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសអំពាវនាវមួយដល់អ្នកធ្វើដំណើរតាមជើងហើរហើរលេខ PG933

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG