ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការនិរទេស ​ការ​បាត់​ខ្លួន​​នៅពេល​ថ្មី​ៗ​បំផុត​នេះ ​ធ្វើ​ឲ្យ​កក្រើក​អ្នក​ប្រឆាំង​ថៃ​នៅ​ក្រៅ​ប្រទេស


រូបភាពឯកសារ៖ លោក Thanathorn Juangroongruangkit មេដឹកនាំ​នៃ​គណបក្ស​អនាគត​ទៅមុខលើក​ម្រាម​ដៃ​បី​ទៅ​កាន់​អ្នក​គាំទ្រ​ខណៈដែល​លោក​បាន​ចាកចេញ​ពីប៉ុស្តិ៍​ប៉ូលិស​បន្ទាប់​ពី​សវនាការ​ទាក់ទង​នឹង​បណ្តឹង​របស់​ក្រុម​កងទ័ព​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃកកាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០១៩។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​​សកម្មជន​និយាយ​ថា ការ​និរ​ទេស​​ខ្លួន​និង​ការបាត់​ខ្លួន​របស់​ក្រុមអ្នក​ប្រឆាំង​ថៃ​នៅ​ពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​វៀតណាម អាច​ឲ្យ​ប្រថ្នូល​ថា ​បញ្ហា​នេះកាន់​តែ​​កើតឡើងច្រើន​ថែម​ទៀត។

អ្នកស្រី​យ៉ាំមី​ ​និង​មិត្ត​ភ័ក្តិរបស់​អ្នក​ស្រី បាន​ប្តូរវេន​គ្នាដេក។ ពួកគេបាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ក្នុង​រយៈ​ពេល​បី​បួន​ថ្ងៃ​ម្តង​ ដើម្បី​ទិញ​ម្ហូបអាហារ ​ហើយ​បាន​បញ្ឈប់​ការ​ផ្សាយបន្ត​ផ្ទាល់​តាម​បណ្តាញអ៊ីនធឺណិត ដើម្បីមិន​ឲ្យ​ដឹង​ពី​ទី​កន្លែង​របស់​ពួកគេ។

ពួកគេ​ទាំងអស់​គ្នាមាន​ក្រុមភ្លេង​ឈ្មោះ Faiyen Cold Fire។ ទំនុក​ភ្លេង​របស់​គេ​បាន​រិះ​គន់​យ៉ាង​ខ្លាំងដល់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ​និង​រដ្ឋាភិបាល​យោធា​របស់​ថៃ ដែល​បាន​ដាក់​ពួកគេ​ឲ្យ​ស្ថិត​ក្នុង​ស្ថានការណ៍ប្រកប​ដោយ​ការ​គ្រោះ​ថ្នាក់​ជា មួយ​ក្រុម​យោ​ធា​គ្រប់​គ្រង​ប្រទេស។

ដូចជា​ពួក​ប្រឆាំង​រាប់​សិបនាក់​ផ្សេង​ទៀត​របស់​ថៃដែល​បាន​និរទេស​ខ្លួន​ទៅ​កាន់​ប្រ ទេស​ឡាវ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ពួកគេមានភាពរន្ធត់ដោយ​សារការ​ភ័យ​ខ្លាច​ពី​ការ​វាយ​ប្រហារ​ ឬ​ចាប់​ខ្លួន​នៅពេល​ត្រឡប់​មក​ផ្ទះ​វិញ ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ដោយ​ការ​បង្ខំ​និងការ​បាត់​ខ្លួន​សកម្មជន​ថៃ​៤​នាក់​ក្ នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​។

អ្នកស្រី​យ៉ាំមី ​ដែល​មាន​ឈ្មោះ​សម្ដែង​ថា Romchalee Sombulrattanakul បាន​ប្រាប់​VOA ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុនថា «ការណ៍​នេះ ​ធ្វើ​ឲ្យយើង​ប្រាកដ​កាន់​តែ​ខ្លាំង​ឡើង​ថា ​យើង​ត្រូវ​រដ្ឋាភិបាល​ថៃតាម​រកចាប់​ខ្លួន»។

លោកស្រី ​បាន​និយាយ​ទៀត​ថា «យើងឥឡូវនេះ កំពុង​ផ្លាស់វេណ​គ្នា​ដេក។ ដូច្នេះ ​មានអ្នក​ប្រចាំ​ការរហូត។ យើង​មិន​ចាក​ចេញ​ពី​កន្លែង​របស់​យើង​ទេ បើ​មិនមាន​ការចាំបាច់ ​លើក​លែង​តែ​ទៅ​ទិញ​ម្ហូបអាហារ ​ហើយ​យើង​ទិញ​ម្ហូប​អា​ហារដែល​អាចរក្សាទុក​បាន​ពី២ទៅ៣​ថ្ងៃ»។

​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម ​កើត​មាន​ឡើង ​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ដែល​មិន​មាន​ការបញ្ជាក់​ថា ​សកម្មជន​ថៃ​៣​នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ឡាវ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ហើយ​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​អាជ្ញា​ធរ​ថៃ​ កាល​ពី​ថ្ងៃ​ទី៨ ​ខែ​ឧសភា ​ហើយនឹង​ការ​ធ្វើ​មាតុភូមិ​និវត្ត​ ដោយ​ការបង្ខំសកម្មជន​ថៃ​ម្នាក់​ទៀត​មក​ពី​ប្រទេស​ម៉ាឡេស៊ី​២​ថ្ងៃ​ក្រោយមកបាន​បញ្ជាក់​ដោយ​មេធាវី​របស់​លោកស្រី។

មេធាវី​របស់​លោកស្រី​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​ថា ស្រ្តី​ដែល​គេនិរទេស​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ត្រូវ​ឃុំ​ខ្លួន​នៅឯគុក​ធំសម្រាប់​ស្រ្តី​ក្នុង​ទីក្រុង​បាងកក ហើយ​ប្រឈម​ការ​ចោទ​ប្រកាន់​ពីការដឹកនាំការ​បះបោរ​ និង​ចូលរួម​អង្គការ​សម្ងាត់។​ លោក Prawit Wongsuwan ប្រធាន​សន្តិសុខ​ថៃ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​មួយ​សប្តាហ៍​មុនថា រដ្ឋាភិបាលមិន​មាន​មនុស្ស​៣នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ទេ ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ភ័យ​ខ្លាច​ថា ​ក្រុម​យោធា​ដែល​ដឹកនាំ​ប្រទេស ​ប្រហែល​កំពុង​ឃុំខ្លួន​ពួកគេ​ក្នុង​កន្លែង​សម្ងាត់។

ក្រុម​អ្នក​ប្រឆាំង​ក្នុង​ប្រទេស​ឡាវ ​បាន​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្នខ្លាំង​បំផុតចាប់តាំង​ពី​ខែ​ធ្នូ​មក ​នៅពេល​ដែល​លោក Surachai Danwattananusorn​ ដែលបាន​រៀប​ចំ​កម្មវិធីវិទ្យុ​តាម​បណ្តាញInternet ពី​ប្រទេស​ដែល​បានរិះគន់ដល់ក្រុម​មេដឹកនាំ​យោ​ធានិង​រាជា​ធិបតេយ្យ​បាន​បាត់​ខ្លួន។ ​មួយ​ខែ​បន្ទាប់​មក ​សហការី​២នាក់​ទៀត​របស់​លោក​គឺ​លោក​ Chatcharn Buppawan និង​លោកKraidej Luelert បាន​ស្លាប់ សាក​សព​របស់​ពួកគេ​បាន​ត្រូវ​គេ​រកឃើញ​នៅ​ក្នុង​ទន្លេមេគង្គបាន​ញាត់​ដោយ​ដុំ​ស៊ី​ម៉ង់។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើរ​ទៅឲ្យ​រដ្ឋាភិបាល​ថៃ​កាល​ពី​ខែ​មីនា បេសកជនអង្គការ​សហ​ប្រជាជាតិ​មួយ​ក្រុម ​បាន​កត់សម្គាល់​អំពី​ក្រុមសកម្មជន ដែល​ត្រូវ​គេ​តាម​ចាប់​ខ្លួនហើយ​ពួកគេ​ទាំងអស់​មាន​ចំណង​ទាក់​ទង​នឹងគណបក្ស​រណសិរ្យ​ដើម្បី​ប្រជា​ធិប​តេយ្យ​ប្រ​ឆាំងនឹង​មេដឹកនាំ​ផ្តាច់​ការ​ ឬ (UDD) ​ដែល​ជា​ចលនា​នយោបាយ​មួយ​ទាក់​ទិននឹង​លោក​ថាក់ស៊ីន ​ស៊ី​ណាវ៉ាត់ នាយក​រដ្ឋមន្រ្តី​ ដែល​គេ​បណ្តេញ​ចេញពី​ដំណែងនិង​ជា​គូសត្រូវ​របស់​ក្រុម​យោធា​គ្រប់​គ្រង​ប្រទេស។

ពួកគេបាន​និយាយ​ថា «​ដោយ​យោងតាម​ដីការ​ចាប់​ខ្លួន​សកម្មជន​និងការ​ទាក់​ទិន​របស់​ពួកគេ​ជាមួយគណ​បក្ស​រណសិរ្យ​ដើម្បី​ប្រជា​ធិប​តេយ្យ​ប្រ​ឆាំងនឹង​មេដឹកនាំ​ផ្តាច់ការ​ ឬ (UDD) នោះ ត្រូវបាន​គេ​ជឿ​ថា ពួក​មន្រ្តី​ថៃ ​អាច​ជា​អ្នក​ទទួល​ខុសត្រូវ»។

មាន​សេចក្តី​រាយការណ៍​ថា ពួកយោធា បាន​និយាយ​ថា ខ្លួន​មិន​មាន​ព័ត៌មាន​អំពី​សាក​សព​ទាំង​នោះ​ទេ។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​និង​ប៉ូលិស មិនឆ្លើយ​តប​ទៅ​នឹង​សំណើរ​សុំ​អត្ថា​ធិ​ប្បាយ​ជាច្រើន​កាល​ពី​សប្តាហ៍​មុន​ទេ។ ស្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ និយាយ​ថា លោកស្រី​មិន​មាន​ព័ត៌មាន​អំពី​ករណី​ថ្មី​ៗ​បំផុត​ឬ​ការ​ខំ​ប្រឹងប្រែង​កាល​ពីពេល​ថ្មី​ៗ​នេះដើម្បី​នាំ​ពួក​ប្រឆាំង​ដែល​អាជ្ញាធរតាម​ចាប់​ខ្លួន​វិលត្រឡប់​មក​កាន់​ប្រ​ទេសថៃ​វិញទេ ​ក៏ប៉ុន្តែ ​បាន​និយាយ​ទៀត​ថា ​រដ្ឋាភិបាល បាន​ធ្វើ​ទៅតាម​ច្បាប់​និង​នីតិ​វិធីដែល​អាច​អនុវត្ត​បាន​ទាំងអស់។

ក៏ប៉ុន្តែ ​ក្រុម​សកម្ម​ជន​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ការ​ធ្វើ​មាតុភូមិ​និវត្ត​ន៍​និង​ការបាត់​ខ្លួន​កាល​ពីពេល​ថ្មី​ៗ​នេះ ​អាច​ឲ្យ​ប្រថ្នូល​ថា បញ្ហា​នេះ​កាន់​តែ​មាន​ច្រើន​ឡើងហើយ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ជិត​ខាងមាន​ការ​ប្រុង​ប្រយ័ត្នខ្លាំង​ឡើង។

លោក Sunai Phasuk ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា «រដ្ឋាភិបាល​ថៃ ​បាន​បង្កើន​ការ​គៀប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ៗ ​ហើយ​ការណ៍​នេះ​ហាក់​ដូចថា ​នៅពេល​ឥឡូវនេះ ​ការ​គៀប​សង្កត់​នេះ ​បានទៅ​ដល់​ចំណុច​មួយ​ដែល​រដ្ឋាភិបាលនៃ​ប្រទេស​ជិត​ខាង​ធ្វើ​ទៅតាម»។

លោក​ បាន​និយាយ​ថា «​យើង​បាន​ដឹងថា ​សកម្មជន​ដែល​នៅ​សេសសល់​ក្នុង​ប្រ​ទេស​ឡាវ​ ​បាន​ទទួល​ការ​ព្រមាន​ថា អាច​មាន​ការ​ប៉ុនប៉ង​ថ្មី​ដើម្បី​ចាប់​ខ្លួន​ពួក​គេ​ដោយ​អាជ្ញាធរ​ថៃ។ ​ពួកគេ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​រើ​ទី​កន្លែង​របស់​ខ្លួន។​ សម្រាប់​ពួក​សកម្ម​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពួកគេ​បាន​ត្រូវ​គេ​ប្រាប់ឲ្យលាក់​ខ្លួន​ហើយ​និង​បញ្ឈប់​សកម្មភាព​នយោបាយ»។

ចំនួន​អ្នក​ប្រឆាំង​និរទេស​ខ្លួន​ក្នុង​តំបន់​មានការ​ពិបាក​ដើម្បី​បញ្ជាក់។ ខណៈ​ដែល​អ្នក​ប្រឆាំង​ខ្លះ​បាន​ទទួលការ​ទាក់​ទាញ​ខ្លាំង​លើ​ប្រព័ន្ធអ៊ីនធឺណិត ហើយ​សកម្មជន​ផ្សេង​ទៀត ​ជ្រើសរើស​រក្សា​ការ​ស្ងាត់​ស្ងៀម។

​លោក Sunai បាន​និយាយ​ទៀត​ថា ​ទំនង​មាន​ក្រុម​ប្រឆាំង​ជាង​២០​នាក់​ក្នុង​ប្រ​ទេស​ឡាវ ​ពាក់​កណ្តាលនៃ​ចំនួន​ពាក់​ព័ន្ធ​នឹង​ករណី​ការ​មើលងាយ​ព្រះ​មហាក្សត្រ ​ការ​ប្រមាថ​មើល​ងាយ​ឬ​សន្តិសុខ​ដែល​ទាក់​ទិន​នឹង​ឧក្រិដ្ឋកម្ម។ អ្នកស្រី Yammy ​បាន​ដាក់​ចំនួន​អ្នក​ប្រឆាំងមានលើស ៣០​នាក់។

លោក Snea Thinsan​ អ្នក​បង្កើត​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​សិទ្ធិ​មនុស្ស​ថៃ​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក បាន​និយាយថា ប្រហែល​មាន​សកម្ម​ជន​ជាង ​១រយនាក់​នៅ​ក្នុង​ប្រទេស​ឡាវ ​រួមមួយ​ចំនួនតូច​ទៀតនៅក្នុង​ប្រទេស​កម្ពុជា ​ម៉ាឡេស៊ី ​និង​វៀត​ណាម។

លោកនិយាយ​ទៀត​ថា ការផ្សាយ​ព័ត៌មាន​បី​បួន​សប្តាហ៍​កន្លង​មក​នេះ ​បាន​ធ្វើ​ឲ្យ​ពួក​គេ​លាក់ខ្លួន​កាន់​តែ​ខ្លាំង​ឡើងនិងប្រវេស​ប្រវាសស្វះស្វែង​សុំសិទ្ធិ​ជ្រកកោន ​ជា​ពិសេស​អ្នក​ដែលរិះគន់​រដ្ឋាភិបាល​យ៉ាង​ខ្លាំង។

លោកបាន​និយាយ​ថា «អ្នក​ទាំង​អស់​នោះ​ដែល​បានរិះគន់​ឥតសំចៃ​មាន​សកម្ម​ភាពខ្លាំង​បំផុត ​ដឹង​ថា ​អាយុ​ជី​វិត​របស់​ខ្លួន​បាន​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់ ​ពួកគេ​អាច​ជា​ជន​រងគ្រោះ​បន្ទាប់។ ដូច្នេះ​ការណ៍​នេះ​មានន័យថា ​ជា​ពិសេស​នៅ​ពេល​ឥឡូវនេះ ​ពួកគេ​កំពុង​ស្វែង​រក​មធ្យោបាយ​ដែល​ពួកគេ​អាច​ដើម្បី​ចាក​ចេញពី​ប្រទេស​ឡាវ»។

អ្នក​ដែល​អាច​កំពុង​ព្យាយាម​ចាក​ចេញ​ពី​តំបន់​នោះ​ជាមួយ​គ្នា បាន​ព្រួយ​បារម្ភ​ថា មិន​មាន​ទី​កន្លែង​ណាក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​មាន​សុវត្ថិភាព​ទៀត​ទេ។ ម៉ាឡេស៊ី បានបញ្ជូន​លោកស្រី Praphan Pinithnamporn កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ទៅ​កាន់​ប្រទេស​ថៃ​វិញ​ បន្ទាប់​ពី​លោកស្រី បាន​ដាក់ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ជាមួយ UNHCR ដែល​ជាទី​ភ្នាក់​ងារទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជា​ជាតិ​។ មេធាវី​របស់​លោកស្រី ​បាន​និយាយ​ថា​ម៉ាឡេស៊ី ​មិន​បាន​ធ្វើ​ទៅ​តាម​ដំណើរ​ការ​ត្រឹម​ត្រូវតាមច្បាប់​ដែល​លោកស្រីត្រូវមាន​តាម​រយៈ​កាតព្វកិច្ច​របស់​ម៉ាឡេស៊ី​នៅ​ក្រោម​សន្ធិសញ្ញា​អន្តរជាតិ​ទេ។

លោក Snea និយាយថា ​សកម្មជន​ថៃ​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ចាក​ចេញ​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា​កាល​ពី​បីបួន​សប្តាហ៍​មុន​បន្ទាប់​ពី​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ម្នាក់បាន​ប្រាប់​លោក​ថា ​រដ្ឋាភិបាល​របស់​លោក ​មិន​អាចទប់​ទល់​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងឡើង​ពីរដ្ឋាភិបាល​ថៃ​ឲ្យ​បញ្ជូន​លោក​ត្រឡប់​ទៅ​វិញ​ជា​យូរយា​ណាស់​មក​ហើយ។

អ្នកស្រី Yammy បាន​និយាយ​ទៀត​ថា ​អ្នកស្រី​និង​ក្រុម​វង់ភ្លេង​របស់​លោកស្រី បាន​ត្រូវ​ប្រាប់​កាល​ពីពេល​ថ្មី​ៗ​នេះដោយ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៅ​អង្គការ​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក​ថា ​ពួកគេ​ជាទីដៅ​នៅ​សប្តាហ៍​នេះ ​ហើយ​ថា​ពួកគេ​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​មេធាវី​ដើម្បី​សុំសិទ្ធិ​ជ្រក​កោនក្នុង​តំបន់​អឺរ៉ុប។

ខណៈ​ដែលពួក​សកម្មជន​ជាច្រើន​ជាសមាជិក​របស់​គណបក្ស​រណសិរ្យ​ដើម្បី​ប្រជា​ធិប​តេយ្យ​ប្រ​ឆាំងនឹង​ការដឹកនាំ​ផ្តាច់​ការ ​ឬ (UDD) សកម្មជន​ខ្លះ​បានគាំ​ទ្រ​និង​ផ្សព្វផ្សាយ​អង្គការ​ដើម្បី​សហព័ន្ធ​ថៃ​ដែល​ចង់​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​សាធារណរដ្ឋ​សហព័ន្ធ​ដើម្បី​ចេញពី​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

ទោះ​បីមានការចោទ​សួរ​អំពី​គោល​ជំហរ​របស់​រាជា​និយម​ជា​ល្បែង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ដ៏ខ្លាំងក្នុង​ប្រទេស​ថៃ​ក៏ដោយ ​ច្បាប់​ប្រមាថព្រះ​ចេស្តា​ដ៏​តឹងរ៉ឹង ​បាន​ដាក់​ព្រះ​បរម្យ​រាជវាំង​ហួស​ពីការ​ស្តីបន្ទោស។​ ពួក​មេដឹកនាំ​កំពូល​របស់ក្រុម​យោ​ធា​គ្រប់​គ្រង​ប្រទេស​ ​បាន​ចាត់​ទុក​សមាជិក​របស់​គណបក្ស​ទាំង​នេះ​ជា​ពួក​ទាម​ទារ​បំបែក​រដ្ឋ​និង​ជាជន​ក្បត់​ជាតិនិង​ជាការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ។

ក៏ប៉ុន្តែ លោក Sunai បាន​និយាយ​ទៀត​ថា របៀប​ដោះស្រាយដ៏​ល្អបំផុត​របស់​ពួក​គេ​គឺធ្វើ​ដោយ​សន្តិវិធី។

លោក​បាន​និយាយ​ទៀត​ថា «ពួកគេ​មិន​បាន​ប្រព្រឹត្ត​អំពើហឹង្សា​ទាល់​តែ​សោះ ​ដូច្នេះ ​ការណ៍​នេះ​ស្ថិត​នៅ​ក្នុង​ព្រំ​ដែន​នៃ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ឡើយ»។ មុន​ពេល​រត់​គេច​ខ្លួន​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ខែ​មករា ​អ្នកស្រី Praphan ​បាន​ត្រូវគេ​ចាប់​ខ្លួន​ចំពោះ​ការ​ពាក់​អាវយឺត​មានផ្លាក​សញ្ញា​អង្គការសហព័ន្ធ​ថៃ​ហើយ​នឹង​ការចែកចាយ​ខិតប័ណ្ណ​នៅឯ​ហាង​លក់ដូរ​ទំនិញ​ក្នុង​ទីក្រុង​បាងកក។

លោក​ Snea និយាយ​ថា ​អ្នក​ប្រឆាំង​និរទេស​ខ្លួន​បីបួន​នាក់ ​បានប្រកាន់​យក​យុទ្ធវិធី​ជ្រុល​និយម​កាន់​តែ​ច្រើន​ឡើង ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទៀត​ថា ​យុទ្ធ​វិធី​ទាំង​នោះ​ត្រូវតែធ្វើ​ទៅ​តាម​ដំណើរ​ការ​ច្បាប់។

លោក​និយាយ​បន្ត​ទៀត​ថា «ពួកគេ ​អាចមាន​កំហុស ​ពួកគេ ប្រហែល​បាន​ធ្វើ​ខុស​ច្បាប់ ​នៅពេល​ដែល​លោក ​អ្នក ​ចាប់​ពួកគេ ​បន្ទាប់​មក ​នាំ​ពួកគេ​ទៅ​កាត់​ទោស ​ការ​កាត់​ទោសត្រូវ​ធ្វើទៅ​តាម​ច្បាប់ ហើយ​ត្រូវតែ​យុត្តិធម៌ ត្រឹមត្រូវ​និង​បើក​ចំហរ»៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG