ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​ឡាវ​ផ្អាក​​​គម្រោង​ទំនប់​វារីអគ្គិសនី​ថ្មីៗ​បន្ថែម​ទៀត


រូបឯកសារ៖ ក្រុម​គ្រួសារ​កំពុង​ប្រមូល​អីវ៉ាន់​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ក្រោយ​ពេល​ទំនប់​វារី​អគ្គិសនី​ Xepian-Xe Nam Noy បាន​បាក់​ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ កាល​ចុង​ខែ​កក្កដា។
រូបឯកសារ៖ ក្រុម​គ្រួសារ​កំពុង​ប្រមូល​អីវ៉ាន់​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ក្រោយ​ពេល​ទំនប់​វារី​អគ្គិសនី​ Xepian-Xe Nam Noy បាន​បាក់​ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ កាល​ចុង​ខែ​កក្កដា។

រដ្ឋាភិបាល​ឡាវ​នឹង​ផ្អាក​ការ​សម្រេច​យល់​ព្រម​លើ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ថ្មីៗ​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​ពិនិត្យ​លើ​គម្រោង​វារី​អគ្គិសនី​ចំនួន​ជាង​ ៥០​ គម្រោង នា​ពេល​បច្ចុប្បន្ន​នេះ​ បន្ទាប់​ពី​មាន​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គិសនី​ដ៏​មហន្តរាយ​មួយ​បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​មុន។

លោក ​Kanya Khammoungkhoun ​អគ្គនាយករង​នៃ​ក្រសួង​ការបរទេស​ឡាវ​ បាន​ប្រាប់ ​VOA ​ថា ការ​ត្រួត​ពិនិត្យ​ដ៏​ទូលំ​ទូលាយ​មួយ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​របស់​ឡាវ​នឹង​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​គ្រោះ​មហន្តរាយ​បាក់​ទំនប់​នេះ​បាន​កើត​ឡើង ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។

លោក​បាន​និយាយ​ថា៖ «ទំនប់​វារីអគ្គិសនី​ជាង ​៥០​ នៅ​ក្នុង​ប្រទេស​ឡាវ​នឹង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើ​ផ្នែក​បច្ចេកទេស។ ហើយ​រដ្ឋាភិបាល​ឡាវ​នឹង​មិន​យល់​ព្រម​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ថ្មី​បន្ថែម​ទៀត​នោះ​ទេ រហូត​ទាល់​តែ​មាន​ការ​បញ្ជាក់​ថា ​អ្វីៗ​ដំណើរការ​ល្អ»។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ទំនប់​ជំនួយ​មួយ​នៃ​បណ្ដុំ​ទំនប់​វារីអគ្គិសនី ​Xe Pian Xe Namnoy​ បាន​បាក់​ដោយ​ធ្វើ​ឲ្យ​ទឹក ​៥ ​ពាន់​លាន​ម៉ែត្រ​គីប​ជន់​ហូរ​លិច​ភូមិ​នានា​នៅ​ក្នុង​ស្រុក ​Sanamxai ​នៃ​ខេត្ត Attapeu។

ការ​បាក់​ទំនប់​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​ ៦​ពាន់​នាក់​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​ឡាវ​ មនុស្ស​ជាង ៣០ នាក់ ស្លាប់​បាត់បង់​ជីវិត ហើយ​មនុស្ស​ជាង ១០០​នាក់​ទៀត​បាត់​ខ្លួន។

មនុស្ស​ប្រហែល ៥​ពាន់​នាក់​ផ្សេង​ទៀត​នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ​ប្រទេស​កម្ពុជា​ នៅ​ជិត​ព្រំដែន​ឡាវ ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG