ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ​រូបិយវត្ថុ​អន្តជាតិ IMF អាច​ធ្វើ​កិច្ច​សហការ​ណ៍​ជាមួយ​រដ្ឋ​បាល​របស់​ប្រធានាធិបតី​អាមេរិក


លោក​ស្រី Christine Lagarde នាយក​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ IMF (រូប​ស្តាំ) បង្ហាញ​ពី​ឯកសារ​របៀបវារៈ​ នៅ​ពេល​លោកស្រី​ចូលរួម​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​ដើម្បី​បើក​កិចប្រជុំ​ Annual Spring របស់​ធនាគារ​ពិភពលោក និង​ IMF នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
លោក​ស្រី Christine Lagarde នាយក​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ IMF (រូប​ស្តាំ) បង្ហាញ​ពី​ឯកសារ​របៀបវារៈ​ នៅ​ពេល​លោកស្រី​ចូលរួម​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​ដើម្បី​បើក​កិចប្រជុំ​ Annual Spring របស់​ធនាគារ​ពិភពលោក និង​ IMF នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ IMF មាន​ប្រសាសន៍​ថា ​លោកស្រី​មាន​ហេតុផល​ជឿ​ជាក់​ថា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​សាកល​លោក ​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​ដើម្បី​គាំទ្រ​ ហើយ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ពាណិជ្ជកម្មសាកលលោក។

លោក​ស្រី Christine Lagarde នាយក​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ IMF បាន​ថ្លែង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ពេល​ដែល​ពួក​មន្ត្រី​សេដ្ឋកិច្ច ​និង​នយោបាយ​មក​ពី​ជុំ​វិញ​ពិភព លោក​បាន​ជួប​រួម​កិច្ចប្រជុំនៅ​សប្តាហ៍​នេះ​របស់មូលនិធិ​រូបិយវត្ថុ​អន្តជាតិ IMF​ និង​ធនាគារ​ពិភពលោក។

បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ដូណាល់ ត្រាំ ​បាន​ស្តី​បន្ទោស​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​បាត់​បង់​ការងារ​ជា​ច្រើន ​ហើយ​លោកបាន​ស្នើ​តម្លើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​កាល​ពី​ពេល​ថ្ម​ៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ ប្រធានា​ធិបតី​ដោយ​បាន​ផ្តល់​អាទិភាព​ដល់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​លក់​ទំនិញឲ្យ​រដ្ឋាភិបាល​អាមេរិក ​ហើយ​បាន​រិះគន់​យ៉ាង​ខ្លាំង​អំពី​គោល​នយោបាយ​អន្តោ​ប្រវេសន៍។

​លោកស្រី Lagarde ​មាន​ប្រសាសន៍​ទៀត​ថា ពាណិជ្ជកម្ម​ជា​មូលដ្ឋាន​មួយ​សម្រាប់​ការរីក​ចម្រើន។ លោកស្រី​បាន​សន្យា​បន្ត​គាំទ្រ​ការ​រីក​លូតលាស់​ពាណិជ្ជកម្ម ​ស្វះស្វែង​រក​មធ្យោបាយ​ធ្វើ​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ភាព​ត្រឹមត្រូវ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​និង​ប្រយុទ្ធ​ប្រឆាំង​វិធានការ​គាំពារ​ទំនិញ​ក្នុង​ប្រទេស។

លោកស្រី Lagarde មាន​ប្រសាសន៍​ថា ​សេដ្ឋកិច្ច​សាកល​លោក ​កំពុង​មាន​សន្ទុះ​ព្រោះ​តែ​គោល​នយោបាយ​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ថ្លែង​កាល​ពី​មុន​នោះ​បន្តិច ​លោកJim Yong Kim ប្រធាន​ធនាគារ​ពិភពលោក ​បាន​មានប្រសាសន៍​ថា ​លោក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយឃើញ​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់ពី​ការរកាំ​ចិត្ត​នៃ​ការ​រីកលូតលាស់​សាកល​លោក​ជា​ច្រើន​ឆ្នាំ​មក។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​រីលូតលាស់​នេះ​ត្រូវ​បាន​រាំរាំង​ដោយ​សារ​ជម្លោះ ​អាកាសធាតុ ​និង​វិបត្តិ​ជនភៀស ខ្លួន​ដ៏​អាក្រក់​អាក្រី​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក ​ហើយ​និង​ភាព​អត់​ឃ្លាន​នៅ​ក្នុង​តំបន់​មួយ​ចំនួន៕

XS
SM
MD
LG