ភ្នំពេញ —
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅថ្ងៃពុធនេះបានទាត់ចោលភស្តុតាងរបស់លោកកែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះដែលបានលើកយកមកបង្ហាញក្នុងអង្គសវនាការ។
លោក កែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានលើកយកសម្តី និងវីដេអូចំនួនបីដើម្បីផ្ទៀងផ្ទាត់សម្តីរបស់លោកវន់ ពៅនិយាយក្នុងពេលធ្វើបាតុកម្ម។
វីដេអូទាំងបីនេះត្រូវបានលោកវន់ ពៅបានទាត់ចោល និងបានអះអាងម្តងហើយម្តងទៀតថា វីដេអូទាំងនេះត្រូវបានគេថតនៅពេលដែលលោកចូលរួមបាតុកម្មជាមួយនិងក្រុមកម្មករនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៣ដ ដែលខុសពីអង្គហេតុដែលបានកើតឡើងនៅរោងចក្រយ៉ាកជីង កាលពីថ្ងៃទី២ ខែមករាឆ្នាំ២០១៤។
លោកវន់ ពៅបានបញ្ជាក់ដោយសំឡេងច្បាស់ៗថា៖ «ថ្ងៃនេះខ្ញុំសូមជម្រាបលោកចៅក្រម និងព្រះរាជអាជ្ញាថា ខ្ញុំឆ្លើយតែនៅក្នុងអង្គហេតុ និងសំណុំរឿងដែលបានកើតមានឡើងនៅរោងចក្រយ៉ាកជីងតែប៉ុណ្ណោះ។ លោកចៅក្រមយកអង្គហេតុផ្សេងមកដាក់បន្ទុកនេះមិនយុត្តិធម៌ទេ»។
លោកវន់ ពៅបានដាក់ជាសំណួរទៅលោកចៅក្រម ថាតើលោកចៅក្រមមានបំណងអ្វីបានជាយករឿងផ្សេងមកដាក់បន្ទុកមកលើរូបលោក។
លោកប្រធានចៅក្រមជំនុំជម្រះកែវ មុន្នីបានឆ្លើយប្រាប់ថា តាមមាត្រាទី៣២៥នៃក្រមនិតិវិធីព្រហ្មទណ្ឌ ប្រធានចៅក្រមជំនុំជម្រះអាចលើកយកភស្តុតាងមកដាក់ និងដកបន្ទុកជនជាប់ចោទបាន។ ក៏ប៉ុន្តែលោកបានទទួលស្គាល់ថា នេះមិនមែនជាអង្គហេតុដែលបានកើតឡើងនៅរោងចក្រយ៉ាកជីងទេ តែលោកគ្រាន់តែចងបញ្ជាក់ថា លោកវន់ ពៅពិតជាបាននិយាយមែនឬមិនមែន។
វីដេអូដែលលោកចៅក្រមយកមកបង្ហាញនេះបានបញ្ជាក់ពីសកម្មភាពរបស់លោកវន់ ពៅឈរស្រែកតាមឧឃ្ឃោសនសព្ទអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដាក់អាវុធចុះដើម្បីចាប់យកធម៌អហិង្សា និងមានពាក្យពេជន៍ខ្លះលោកបានឲ្យកងកម្លាំងមានសមត្ថកិច្ចកុំស្តាប់បញ្ជា និងចូលរួមប្រឆាំងដើម្បីរកយុត្តិធម៌។
សវនាការនៅថ្ងៃពុធនេះបានជជែកគ្នាយ៉ាងតឹងសរសៃកពាក់ព័ន្ធនឹងភស្តុតាងវីដេអូចំនួនបីនេះ។ លោកលី សុផាន់ណា តំណាងអយ្យការមិនបានឆ្លើយការពារវីដេអូទាំងនេះទេ ដោយលោកឆ្លើយដោះសារថា វីដេអូនេះជារបស់តុលាការតែប៉ុណ្ណោះ។
លោកសម សុខគង់ មេធាវីការពារក្តីលោកវន់ ពៅ បានអះអាងថា តុលាការមិនអាចលើកយកសម្តីកូនក្តីរបស់លោកដែលនិយាយនៅកន្លែងផ្សេងមកដាក់ក្នុងអង្គសវនាការនេះបានទេ។ លោកបានបញ្ជាក់ថា តុលាការគួរតែលើកយកតែសម្តីកូនក្តីរបស់លោកដែលនិយាយនៅរោងចក្រយ៉ាកជីងមកធ្វើការចោទប្រកាន់តែប៉ុណ្ណោះបានហើយ។
បន្ទាប់ពីបញ្ចប់សវនាការ លោកសម សុខគង់មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា តុលាការមានភាពលម្អៀងក្នុងការរកភស្តុតាងដើម្បីមកចោទប្រកាន់ទៅលើជនជាប់ចោទ ជាជាងរកយុត្តិធម៌ដល់ពួកគេ។
លោកនិយាយថា៖ «ទាក់ទងនឹងការបង្ហាញភស្តុតាងខុសពីអង្គហេតុនេះគឺមើលទៅវាប៉ះពាល់ដល់ការទទួលបាននូវយុត្តិធម៌របស់ជនជាប់ចោទ ដោយសារវាជាការសន្មតទុកជាមុន។ វាខុសនឹងគោលការណ៍សន្មតទុកជាមុន។ ហើយមើលទៅយើងឃើញមានភាពលម្អៀងដើម្បីធ្វើការចោទប្រកាន់ទៅលើជនជាប់ចោទ»។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា លោកចៅក្រមបានព្យាយាមរកភស្តុតាងញុះញង់ដើម្បីចោទប្រកាន់លោកវន់ ពៅទៅនឹងព្រឹត្តិការណ៍នៅរោងចក្រយ៉ាកជីង។
ក៏ប៉ុន្តែទង្វើរបស់លោកចៅក្រមបានដើរតួនាទីជាព្រះរាជអាជ្ញា ជាជាងក្នុងនាមលោកជាចៅក្រម។
លោកនិយាយថា៖ «អ្វីដែលជាការបង្ហាញភស្តុតាងជាបន្ទុករបស់ព្រះរាជអាជ្ញា។ ហើយព្រឹកមិញយើងឃើញហើយថា ព្រះរាជអាជ្ញាបានបដិសេធថារូបទាំងអស់ហ្នឹងមិនមែនជារបស់គាត់ទេ។ ហើយគាត់ថា ជារបស់ចៅក្រម។ ចៅក្រមគាត់ថា មិនមែនរបស់គាត់ទេគឺជារបស់តុលាការ។ អញ្ចឹងយើងឃើញថា តើរូបភាពហ្នឹងមកពីណា ហើយក្នុងគោលបំណងអ្វី?»។
សវនាការនៅថ្ងៃពុធនេះបានបញ្ចប់ត្រឹមពាក់កណ្តាល ដោយសារតែលោក វន់ ពៅបានស្នើសុំពន្យារពេលសវនាការដោយសារតែលោកមានសុខភាពទ្រុឌទ្រោម ថប់ដង្ហើម និងវិលមុខ មិនអាចឆ្លើយទៅនឹងសំណួររបស់មេធាវីការពារក្តីបានទេ។
លោកកែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះក៏បានប្រកាសផ្អាកសវនាការហើយនឹងបន្តនៅថ្ងៃព្រហស្បតិ៍ស្អែកទៀត៕