ភ្នំពេញ —
ភាពជាប់គាំងនយោបាយក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣បានបន្តអូសបន្លាយរហូតមកដល់ខែឧសភាឆ្នាំ២០១៤ គឺនៅមុនតែពីរខែទៀតប៉ុណ្ណោះពីរយៈពេលមួយឆ្នាំគត់នៃការជាប់គាំងនយោបាយ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សឈ្នះឆ្នោតទាំងពីរមកដល់ថ្ងៃពុធនេះនៅមិនទាន់បន្ទន់ឥរិយាបទចូលរួមតុចរចាដើម្បីទម្លុះទំលាយវិបត្តិនយោបាយក្រោយការបោះឆ្នោតបាននៅឡើយ។
ក្រោយពីលទ្ធផលបោះឆ្នោតដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈចំណែកគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ បានទាត់ចោលនៅលទ្ធផលដែលចេញដោយគជប។
ក្រោយពីបានទាត់ចោលលទ្ធផលបោះឆ្នោត ចលនាមហាបាតុកម្មបានផ្ទុះឡើង ហើយអ្វីដែលសំខាន់គឺចលនាមហាបាតុកម្មទាមទារតំឡើងប្រាក់បៀវត្សរបស់ក្រុមកម្មករឲ្យបានដល់១៦០ដុល្លារក្នុងមួយខែក៏បានផ្ទុះឡើងទន្ទឹមគ្នានឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
ដោយមិនទុកសភាពការណ៍មហាបាតុកម្មមិនឲ្យមានភាពទុំជោរ គណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍ក្នុងការទប់ស្កាត់វិធានការយ៉ាងមានប្រសិទ្ធភាព បានបាញ់បង្ក្រាបដោយអំពើហិង្សាទៅលើការតវ៉ារបស់ក្រុមកម្មករនៅរោងចក្រយ៉ាកជីង សួនឧស្សាហកម្មកាណាឌីយ៉ា គល់ស្ពានក្បាលថ្នល់ និងគល់ស្ពានស្ទឹងមានជ័យ។
ក្រុមមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានអះអាងថា យ៉ាងតិចមានមនុស្សជិត១០នាក់ត្រូវបានបាញ់សម្លាប់ បាញ់ឲ្យរងរបួសជាច្រើននាក់និងចាប់ខ្លួន២៣នាក់។
តុលាការក្រុងភ្នំពេញបានចាប់ផ្តើមបើកសវនាការពេញអង្គសេចក្តីលើសំណុំរឿងមេដឹកនាំសហជីពនិងក្រុមកម្មករសរុបទាំងអស់ចំនួន២៣នាក់។
តុលាការបានបែងចែកបន្ទប់សវនាការជាបីផ្សេងៗគ្នាក្នុងពេលតែមួយ គឺបន្ទប់ សវនាការទី១សម្រាប់កាត់សេចក្តីនៅរោងចក្រយ៉ាកជីង ដែលមានជនជាប់ចោទលោក វន់ ពៅ និងក្រុមកម្មករចំនួន១០នាក់។ បន្ទប់សវនាការទី២សម្រាប់កាត់សេចក្តីលើករណីសួនឧស្សាហកម្មកាណាឌីយ៉ា មានជនជាប់ចោទ១៣នាក់និងបន្ទប់សវនាការទី៣សម្រាប់កាត់សេចក្តីនៅគល់ស្ពានស្ទឹងមានជ័យមានជនជាប់ចោទ២នាក់។
នៅក្នុងបន្ទប់សវនាការទាំងបីគឺមានតែបន្ទប់សវនាការទី៣មួយប៉ុណ្ណោះបានបញ្ចប់រឿងក្តីជាស្ថាពរដោយរង់ចាំការប្រកាសសាលក្រមនៅថ្ងៃទី៣០ខែឧសភា។ ដោយឡែកនៅក្នុងបន្ទប់សវនាការទី១និងទី២ តុលាការមិនទាន់បញ្ចប់ដំណើរការសាកសួរនៅឡើយ។
នៅក្នុងបន្ទប់សវនាការទីមួយទើបតែបានសាកសួរជនជាប់ចោទ៧នាក់ប៉ុណ្ណោះ។ នៅមានជនជាប់ចោទបីនាក់ទៀតរាប់ទាំងលោក វន់ ពៅ និងសាក្សីជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនិងសាក្សីការពារជនជាប់ចោទ សាក្សីជាកម្លាំងមានសមត្ថកិច្ចមិនទាន់បានសាកសួរនៅឡើយ។
សវនាការបានចាប់ផ្តើមកាលពីថ្ងៃទី២៥ខែមេសា តែត្រូវបានតុលាការបានលើកពេលសវនាការមកថ្ងៃទី៦ ហើយបន្តលើកពេលបើកសវនាការបន្ថែមទៀតរហូតដល់ថ្ងៃទី២០ខែឧសភា។
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្កការសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថា យោងតាមការអង្កេតក្នុងការកាត់ក្តីតុលាការហាក់បីដូចជាមានចេតនាចង់ពន្យារពេលរឿងក្តីនេះ។
លោកបានបញ្ជាក់ថា ការពន្យារពេលរឿងក្តីនេះម្តងហើយម្តងទៀតអាចពាក់ព័ន្ធក្នុងរឿងនយោបាយ ការចរចារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។
លោកបានអះអាងថា គណបក្សប្រជាជនបានចាប់យកអ្នកទាំង២៣នាក់ធ្វើជាចំណាប់ខ្មាំងដើម្បីដាក់សម្ពាធចរចាជាមួយគណបក្សសង្គ្រោះជាតិ។
លោកនិយាយថា៖ «យើងគិតឲ្យស៊ីជម្រៅទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេស។ អញ្ចឹងខ្ញុំគិតថារឿងក្តីនេះក៏វាអាចក្លាយទៅជាចំណុចស៊ីបមួយដែរដែលគណបក្សកាន់អំណាចយកមកធ្វើជាចំណុចដាក់សម្ពាធឲ្យគណបក្សនយោបាយមួយទៀតមានការបាក់មុខ។ ដូចតួយ៉ាងដូចជាមនុស្សជាប់ពន្ធនាគារទាំងអស់ហ្នឹងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ»។
លោក កែ មុន្នី ប្រធានចៅក្រមជនុំជម្រះរឿងក្តីមេដឹកនាំសហជីពនិងកម្មករនៅរោងចក្រយ៉ាកជីងមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ ចំណែកលោក សម ប្រជាមានិត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធមិនធ្វើអត្ថធិប្បាយដោយលោកចាត់ទុកថា នេះដែនសមត្ថកិច្ចរបស់តុលាការ។
លោកនិយាយថា៖ «ខ្ញុំមិនដឹងយ៉ាងម៉េចពីព្រោះវាស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការ កំពុងដំណើរការនីតិវិធី»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានទាត់ចោលចំពោះការចោទប្រកាន់នេះ។
លោកនិយាយថា៖ «ដូច្នេះបើយើងមើលចៅក្រមជាជនខូចជាជនខុសរួចស្រេចទៅហើយ តើទីណាមួយ កន្លែងណាមួយ ដែលយើងមានគំនិតថា ទុកឲ្យតុលាការជាស្ថាប័នឯករាជ្យ»។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងអង្គសន្និសីទកាសែតកាលពីសប្តាហ៍មុនបានបញ្ជាក់ថា មេដឹកនាំសហជីពនិងក្រុមកម្មករផ្សេងទៀតដែលកំពុងជាប់ឃុំ គណបក្សនិងលើកយកមកតុចរចានៅពេលថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរកំណត់ពេលជួបគ្នា៕