វ៉ាស៊ីនតោន —
បុគ្គលិកសាលាក្តីខ្មែរក្រហមប្រហែល១០០នាក់នឹងធ្វើកូដកម្មមួយនៅថ្ងៃអាទិត្យនេះដោយសារតែពួកគេមិនបានទទួលប្រាក់បៀវត្សរ៍តាំងពីខែឧសភាមក។ កូដកម្មដែលនឹងមកដល់នេះបានជំរុញឱ្យលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយដល់តុលាការនេះបើមិនចង់ឱ្យដួលរលំទេ។
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងឡាអេកាលពីថ្ងៃពុធថាសាលាក្តីខ្មែរក្រហមសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ជាច្រើន។
«ប៉ុន្តែនៅថ្ងៃនេះតុលាការនេះកំពុងមានវិបត្តិហើយ។ ថវិកាបរិច្ចាកដោយស្ម័គ្រចិត្តមកឱ្យតុលាការនេះបានអស់ហើយ។ ការនៅបន្តនិរន្តរភាពរបស់តុលាការនេះកំពុងស្ថិតនៅជាចំណោទមួយ។ ការខកខានមិនបានឧបត្ថម្ភថវិកាគឺជាសោកនាដកម្មមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលបានរង់ចាំយុត្តិធម៌អស់ជាយូរមកហើយ។ វាក៏ជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយចំពោះការប្តេជ្ញារួមរបស់យើងចំពោះយុត្តិធម៌អន្តរជាតិដែរ»។
ការអំពាវនាវនេះបានកើតមានឡើងបន្ទាប់ពីបុគ្គលិកសាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យខាងមុខនេះដោយសារតែពួកគេមិនទទួលបានប្រាក់ខែចំនួនបីខែមកហើយ។
លោកនេត្រ ភត្រ្តាអ្នកនាំពាក្យសាលាក្តីនេះបញ្ជាក់ថាភាគីខាងកម្ពុជានៃសាលាក្តី នេះត្រូវការថវិការចំនួន៣លានដុល្លារដើម្បីបំពេញការងាររហូតដល់ចុងឆ្នាំ។
កាលពីដើមខែសីហានេះលោកបាន គីមូនបានបញ្ជូនបេសកជនរបស់គាត់គឺលោកដេវីដ សេហ្វឺ ឱ្យធ្វើដំណើរទៅប្រទេសអាស៊ីមួយចំនួនដើម្បីរៃអង្គាសថវិកា។
នៅក្នុងសារអេឡិកត្រូនិកមួយមកកាន់វីអូអេ លោកសេហ្វឺនិយាយថាក្នុងបណ្តាប្រទេសដែលលោកបានទៅជួបនោះមានប្រទេសឥណ្ឌូនេស៊ី សឹង្ហបុរី ប្រ៊ុយណេ និងម៉ាឡេស៊ី កំពុងតែពិចារណានឹងផ្តល់ថវិកាគាំទ្រ។ ប៉ុន្តែនៅ មិនទាន់មានសញ្ញាថាថវិកានោះ នឹងមកដល់នៅពេលណាទេ ឬក៏ប្រហែលជានឹងមិនបានផងក៏មិនដឹង។
លោកសេហ្វឺបានបន្ថែមថាការពិភាក្សាបន្ទាន់បានធ្វើឡើងនៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញ៉ីវយ៉ក។ លោកក៏បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមបើកប្រាក់ខែឱ្យបុគ្គលិកជាតិផងដែរ។
ការធ្វើកូដកម្មនេះកើតឡើងចំពេលដ៏សំខាន់មួយក្នុងខណៈពេលដែលតុលាការនេះកំពុងរៀបចំសារណាបញ្ចប់ក្នុងការកាត់ក្តីតូចមួយលើនួន ជា និងខៀវ សំផន៕