ភ្នំពេញ៖ ក្រុមបុគ្គលិកខ្មែរក្នុងសាលាក្តីខ្មែរក្រហមបានព្រមាននៅថ្ងៃអង្គារនេះថា នឹងព្យួរការងារដោយសារតែពួកគេមិនបានទទួលប្រាក់ខែជាងមួយខែមកហើយ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងថា ក្រុមបុគ្គលិកខ្មែរជាងពាក់កណ្តាលក្នុងចំណោមបុគ្គលិកខ្មែរសរុបចំនួនជិត៣០០នាក់មកពីផ្នែកបកប្រែ ផ្នែកគ្រប់គ្រងតុលាការ បុគ្គលិកនៅអង្គជំនុំជម្រះតុលាការកំពូលបានសរសេរញ្ញត្តិរៀងៗខ្លួនទៅកាន់រដ្ឋបាលសាលាក្តីខ្មែរក្រហមដោយសួរដេញដោលអំពីការយឺតយ៉ាវក្នុងការបើកប្រាក់ខែរបស់ពួកគេ។ ជាមួយគ្នានេះ ពួកគេសាកសួរពីកិច្ចសន្យាការងាររបស់ពួកគេ ថាតើត្រូវពន្យារបន្ថែម ឬយ៉ាងណា ខណៈដែលពួកគេត្រូវធ្វើកិច្ចសន្យាការងារថ្មីឡើងវិញជារៀងរាល់ឆ្នាំ។

បុគ្គលិកកម្ពុជាមិនទាន់បានបើកប្រាក់ខែសម្រាប់ខែធ្នូទេរហូតមកទល់ពេលនេះ។

លោកនេត្រ ភក្ត្រាបានស្រង់សំដីបុគ្គលិកកម្ពុជានៅក្នុងញ្ញត្តិថា ពួកគេកំពុងពិចារណាពីការផ្អាកការងាររបស់ពួកគេ។
«នៅក្នុងករណីគ្មានព័ត៌មាន ឬប្រភពណាមួយដែលអាចជឿជាក់បាន ថាប្រាក់ខែរបស់ពួកគាត់នឹងត្រូវទូទាត់និងបើកទៀងទាត់ឡើងវិញក្នុងរយៈពេលមួយសមស្របទេនោះ ពួកគាត់នឹងពិចារណាលទ្ធភាពដោះស្រាយជីវភាពដោយខ្លួនឯង ដោយរួមទាំងការផ្អាកការងារជាបណ្តោះអាសន្ននៅសាលាក្តីខ្មែរក្រហម»។
មន្ត្រីអ្នកនាំពាក្យដដែលគិតថា ប្រសិនបើការព្រមានរបស់ក្រុមបុគ្គលិកជាតិក្លាយជាការណ៍ពិត នោះនឹងនាំឲ្យប៉ះពាល់ដល់ដំណើរការកាត់ទោសសំណុំរឿង០០២ដែលកំពុងដំណើរការ។

ភាគីកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមត្រូវការទឹកប្រាក់ចំនួន៩,៣លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនៅឆ្នាំ២០១៣នេះ។ ក៏ប៉ុន្តែសហគមន៍អន្តរជាតិមិនទាន់បានសន្យាផ្តល់ជំនួយថ្មីទាំងសម្រាប់ភាគីជាតិនិងសម្រាប់ភាគីអន្តរជាតិតទេរហូតមកទល់ពេលនេះ។

លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហមមិនទាន់ស្ថិតក្នុងស្ថានភាពអាក្រក់ដូចភាគីជាតិទេ។

«ភាគីអន្តរជាតិកំពុងមានបញ្ហាប្រឈមក្នុងស្ថានភាពហិរញ្ញវត្ថុ ប៉ុន្តែមិនអាក្រក់ដូចភាគីជាតិទេ»។
លោកនេត្រ ភក្ត្រា មានប្រសាសន៍ថា នៅពេលដែលមិនទាន់មានការសន្យាផ្តល់ជំនួយពីប្រទេសម្ចាស់ជំនួយ នោះគេមិនអាចរំពឹងថា បុគ្គលិកកម្ពុជាអាចបើកប្រាក់ខែសម្រាប់ខែមករានិងខែកុម្ភៈខាងមុខនេះទេ។
នេះជាលើកទីពីរក្នុងប្រវត្តិសាស្ដ្រនៃសាលាក្តីកូនកាត់ដែលមានបញ្ហាថវិកាដ៏ច្របូកច្របល់ក្នុងភាគីជាតិ។

លោកឆាំង យុគ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលប្រមូលផ្តុំឯកសារទាក់ទងរបបខ្មែរក្រហមដ៏ច្រើន មានប្រសាសន៍ថា ផ្នែករដ្ឋបាលសាលាក្តីខ្មែរក្រហមគួរតែបញ្ចៀសបញ្ហាច្រំដែលៗបែបនេះ។
«ដោយសារតែបញ្ហានេះធ្លាប់កើតមានម្តងរួចទៅហើយ ដូច្នេះផ្នែករដ្ឋបាលគួរតែរកយុត្តិសាស្ដ្រយ៉ាងណាដើម្បីកុំឲ្យវាកើតឡើងម្តងទៀត ពីព្រោះកាលណាកើតឡើងម្តងទៀត វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើការដែរ។ ហើយរឿងបញ្ហាថវិកានេះយើងដឹងទុកជាមុនគឺយើងមានផែនការច្បាស់លាស់»។
គួរបញ្ជាក់ថា បញ្ហាថវិកាក្នុងសាលាក្តីខ្មែរក្រហមនៅពេលនេះកើតឡើងដំណាលគ្នានឹងជនជាប់ចោទចំនួនពីរនាក់ក្នុងសំណុំរឿង០០២គឺនួន ជានិងខៀវ សំផនត្រូវដឹកចូលពេទ្យជាបន្ទាន់។ មន្ដ្រីតុលាការនិងមេធាវីអះអាងថា ជនជាប់ចោទមិនទាន់អាចវិលចូលបន្ទប់ឃុំឃាំងវិញបាននៅឡើយ៕