ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ចន​ ឃែរី ធ្វើទស្សនកិច្ច​នៅ​ប៉ាគីស្ថាន​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ Sharif


លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា.​ចន ឃែរី​ ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប៉ាគីស្ថាន​លោក​ Sartaj Aziz​ (ឆ្វេង)​ បន្ទាប់​ពី​លោក​បាន​មក​ដល់​ទី​ក្រុង​អ៊ីស្លាម៉ាបាដ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ២០១៥។
លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា.​ចន ឃែរី​ ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប៉ាគីស្ថាន​លោក​ Sartaj Aziz​ (ឆ្វេង)​ បន្ទាប់​ពី​លោក​បាន​មក​ដល់​ទី​ក្រុង​អ៊ីស្លាម៉ាបាដ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ ចន ឃែរី​(John Kerry) ​កំពុង​ឋិត​នៅ​ក្នុង​ទីក្រុងអ៊ីស្លាម៉ាបាដ(Islamabad)​ ដើម្បី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ Nawaz Sharif នៃ​ប្រទេស​ប៉ាគីស្ថាន​(Pakistan)។

លោក​ ឃែរី ​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជិត​មួយ​សប្តាហ៍​មក​ហើយ​ដែល​មាន​រួម​បញ្ចូល​ការ​ឈប់​សំចត​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ផង​ដែរ​ ក៏​ប៉ុន្តែ​ការ​ឈប់​សំចត​របស់​លោក​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​គឺ​ធ្វើ​ឡើងដោយ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ។

លោក​ក៏​នឹង​ធ្វើ​ទស្សកិច្ច​នៅ​ប្រទេស​បារាំង​ផង​ដែរ​ដើម្បី​បង្ហាញ​សាមគ្គីភាព​របស់ស.រ.អា.​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​អាទិត្យ​មុន​នៅ​ក្នុង​ក្រុង​ប៉ារីស (Paris)​ និងនៅ​ក្រោយ​មាន​ការ​រឹះគន់​ថា​ ​គ្មាន​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​របស់​រដ្ឋបាល​លោកអូបាម៉ា​ចូល​រួម​ក្នុង​ការ​ដើរ​ដង្ហែក្បួន​នៅ​ក្នុង​ក្រុងប៉ារីស​។

កាល​ពី​ថ្ងៃ​សុក្រ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​ ការ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​សំខាន់​បំផុត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ឃែរី​ ក្នុង​ប្រទេស​ប៉ាគីស្ថាន​ គឺ​ការ​បើក​សម័យ​ប្រជុំ​កម្រិត​រដ្ឋមន្ត្រី​ក្នុង​ការ​សន្ទនា​លើ​យុទ្ធសាស្ត្រ​របស់​ស.រ.អា.និងប៉ាគីស្ថាន​ ដែល​ការ​ប្រជុំនេះ​ ត្រូវ​បាន​មន្ត្រី​រូបនេះ​ព៌ណនា​ថា​ ជាការ​គាំទ្រ​ដល់​

ការអភិវឌ្ឍន៍​នៃ«ស្ថាប័ន​អភិបាលកិច្ចរបស់​ប៉ាគីស្ថាន​ ខ្លាំង​ជាង​មុន​និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​»និង​ដល់​ស្ថិរភាព​នៃ​ប្រទេស​នេះផងដែរ៕

XS
SM
MD
LG