ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឃែរី​សន្យា​ផ្តល់​ជំនួយ​ថ្មី​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​កេនយ៉ា


​រដ្ឋមន្ត្រី​ការបរទេស​​ស.រ.អា. ​John Kerry​ បាន​ចូលរួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កាជាមួយ​ Rukia Ali ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​បំផ្ទុះគ្រាប់​បែក​លើ​ស្ថានទូតអាមេរិក​នៅឆ្នាំ១៩៩៨ នៅ​ឯ​ឧទ្យាន​រំឭក​វិញ្ញាណ​ក្ខន្ធ​​ ក្នុង​ក្រុង​​ណៃរ៉ូប៊ី​ ប្រទេស​កេយ៉ា​ កាលពីថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០១៥។
​រដ្ឋមន្ត្រី​ការបរទេស​​ស.រ.អា. ​John Kerry​ បាន​ចូលរួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កាជាមួយ​ Rukia Ali ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​បំផ្ទុះគ្រាប់​បែក​លើ​ស្ថានទូតអាមេរិក​នៅឆ្នាំ១៩៩៨ នៅ​ឯ​ឧទ្យាន​រំឭក​វិញ្ញាណ​ក្ខន្ធ​​ ក្នុង​ក្រុង​​ណៃរ៉ូប៊ី​ ប្រទេស​កេយ៉ា​ កាលពីថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០១៥។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​បាន​ប្រកាស​អំពី​ជំនួយ​ថ្មី​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​សម្រាប់​ទ្វីប​អាហ្វ្រិក​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ច័​ន្ទ​នៅ​ក្នុង​ក្រុង​ ​ណៃរ៉ូប៊ី (​Nairobi) ​ប្រទេស​កេនយ៉ា (Kenya)។

លោក ​Kerry​ បាន​មាន​ប្រសាសន៍​ថា​ ប្រាក់​បន្ថែម​៤៥លាន​ដុល្លារ​នឹង​ត្រូវ​ផ្តល់​ជូន​ដើម្បី​ជួយ​ដល់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់ជន​ភៀស​ខ្លួន​ UNHCR​ ក្នុង​ការ​ជួយ​ក្រុម​ជន​ភៀស​ខ្លួន​៦សែន​នាក់​រស់នៅ​ក្នុង​ប្រទេស​កេនយ៉ា។ ​លោក​បានសរសើរ​រដ្ឋាភិបាល​ក្រុង​ណៃរ៉ូប៊ី​ ដែល​បាន​ទទួល​យក​ពួក​ជនភៀសខ្លួន​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កេនយ៉ា។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក Kerry ​បាន​ផ្តល់​កិត្តិយស​ដល់​ពួក​ជន​រងគ្រោះ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៨ ​នៅ​ឯស្ថានទូត​ស.រ.អា.​ក្នុង​ក្រុង​ណៃរ៉ូប៊ី និង​ការ​វាយ​ប្រហារ​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះដោយ​លោក​បាន​សន្យា​ថា​ស.រ.អា.​នឹង​បន្ត​គាំទ្រដល់ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។​

លោក ​Kerry ​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​មួយ​នៅ​កន្លែង​អនុស្សាវរីយ៍​មួយ​ដែល​ជា​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯស្ថានទូត​អាមេរិកាំង​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ «ពួក​ភេរវជន​នឹង​គ្មាន​ជោគជ័យ​ជា​រៀង​ដរាប»​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​បំភិតបំភ័យ​និង​បំបែក​បំបាក់​ប្រជារាស្ត្រ​ហើយ​ថា​«ពួក​ភេរវជន​គ្មានអនាគតទេ»។

លោក Kerry បាន​មាន​ប្រសាសន៍​ថា​៖«បាទ! ពួក​វា​អាច​កម្ទិច​អាគារ​មួយ​បាន។​បាទ! ពួក​វា​អាច​សម្លាប់​ក្រុម​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោស​ពៃ​បាន​ ក៏​ប៉ុន្តែ​ពួក​វា​មិន​បាន​ផ្តល់​ឱ្យ​នរណា​ម្នាក់​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​ជីវភាព​មាន​តម្លៃ​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ Kerry​ ក៏​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Kenya Uhuru Kenyatta ​ដើម្បី​ពិភាក្សា​គ្នា​អំពី​វិធី​ដើម្បី​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធិភាព​ជាង​មុន​អំពីការ​គំរាម​កំហែង​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ ​al-Shabab​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សូម៉ាលី​នៅ​ជិតខាង៕

XS
SM
MD
LG