ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កេនយ៉ា​កាន់​មរណទុក្ខ​ និង​កំពុង​ស្វែង​រក​ជន​ជាប់​ចោទ​ម្នាក់​ទៀត​នៃ​ក្រុម​ Al-Shabab


ក្រុម​ជួយ​សង្រ្គោះ​ផ្តល់​ជំនួយ​ដល់​និស្សិត​ម្នាក់​ដែល​រង​របួស​ពី​ការ​វាយប្រហារ​ដោយ​ក្រុម​ Al-shabab។ កេនយ៉ា​កាន់​មរណទុក្ខ​ និង​កំពុង​ស្វែង​រក​ជន​ជាប់​ចោទ​ម្នាក់​ទៀត​នៃ​ក្រុម​ Al-Shabab។

ប្រជាពលរដ្ឋ​ប្រទេស​ កេនយ៉ា​ (Kenya)​ កំពុង​កាន់​មរណទុក្ខ​ដល់​អ្នក​ស្លាប់​ នៅ​ក្នុង​ការ​ឡោមព័ទ្ធ​សាកលវិទ្យាល័យ​មួយ​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​ ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ al-Shabab​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ ១៤៧​ នាក់​ រួម​ជា​មួយ​ក្រុម​អ្នក​វាយ​ប្រហារ​ ៤​ នាក់​ផង​ដែរ។​

រដ្ឋាភិបាល​កេនយ៉ា​បាន​ស្នើ​ផ្តល់​រង្វាន់​ ២២​ ម៉ឺន​ដុល្លារ សម្រាប់​ជន​សកម្មប្រយុទ្ធ​ al-Shabab​ ម្នាក់​ទៀត​ដែល​មាន​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​នេះ​ដែរ​ ឈ្មោះ​ Mohammed​ Mohamud​ Kuno​ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឃ្លាំ​មើល​របស់​រដ្ឋាភិបាល​ជា​ស្រេច​ទៅ​ហើយ។​ គេ​សង្ស័យ​ថា​ បុរស​នេះ​ជា​មេ​ដឹកនាំ​ពួក​ al-Shabab​ សម្រាប់​ប្រតិបត្តិការ​ផ្ទៃ​ក្រៅ​ប្រឆាំង​និង​ប្រទេស​កេនយ៉ា។​ គាត់​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា​ Gamadhere​ ឬ​ក៏​ Dutyadayna។​

អាជ្ញាធរ​ចង់​ចាប់​ Kuno​ មក​សួរ​ចម្លើយ​អំពី​ការ​វាយ​ប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​ Garissa​ ដែល​ពួក​ក្មាន់​កាំភ្លើង​បាន​វាយ​លុក​ទៅ​ក្នុង​បរិវេណ​សាលារៀន​មុន​ពេល​ព្រលឹម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បាន​បាញ់​រះ​ពាស​ពេញ។​

កង​កម្លាំង​សន្តិសុខ​បាន​វាយ​ប្រយុទ្ធ​ជា​មួយ​ក្រុម​សកម្មប្រយុទ្ធ​អស់​រយៈ​ពេល​ ១៥​ ម៉ោង​ ហើយ​បាន​ជួយ​សង្គ្រោះ​និស្សិត​ជា​ ៥០០​ នាក់​ហើយ​បាន​សម្លាប់​អ្នក​វាយ​ប្រហារ​ចំនួន​ ៤​ នាក់។​

ក្រុម​ al-Shabab​ និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​សង​សឹក​នឹង​សកម្មភាព​យោធា​របស់​កេនយ៉ា​នៅ​ក្នុង​ប្រទេស​ សូម៉ាលី​ (Somalia)​ ដែល​ក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាមនិយម​នេះ​មាន​មូលដ្ឋាន​របស់​ខ្លួន៕

XS
SM
MD
LG