ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ជាតិ​កេនយ៉ា​កាន់ទុក្ខ​អ្នក​ស្លាប់​ពី​ការ​វាយ​ប្រហារ​នៅ​សាកលវិទ្យា​ល័យ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ Easter


ប៉ូលីស​ដើរ​កាត់​មុខ​ព្រះ​វិហារ​កាតូលិក​ មុន​ការប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ទីក្រុង​ Garissa ប្រទេស​កេនយ៉ា​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៥។​
ប៉ូលីស​ដើរ​កាត់​មុខ​ព្រះ​វិហារ​កាតូលិក​ មុន​ការប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ទីក្រុង​ Garissa ប្រទេស​កេនយ៉ា​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៥។​

ប្រជាជន​កេនយ៉ា​បាន​ឧទ្ទិស​ពីធី​សូត្រធ៌ម​ក្នុង​បុណ្យ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឲ្យ​ដល់​ជន​រងគ្រោះ​ទាំង​១៤៨​នាក់​នៃ​ការ​សម្លាប់រង្គាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ក្រុម​ al-Shabab នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ។

ពិធី​បុណ្យ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទូទាំង​ប្រទេស​កេនយ៉ា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​ដែល​បានត្រូវ​សម្លាប់​នៅ​ក្នុង​សាកលវិទ្យាល័យ​ Garissa ។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ប្រធាន​សន្តិសុខ​នៃ​ប្រទេស​កេនយ៉ា​បាន​ការពារ​ដល់​ការ​ឆ្លើយតប​នឹង​ការ​វាយប្រហារនោះ​នេះ​ដោយ​កង​កម្លាំង​ពិសេស​។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​រាយការណ៍​ថា ​កង​កម្លាំង​ពិសេស​បាន​ចំណាយ​ពេល​យ៉ាង​តិច​ណាស់​៧​ម៉ោង​ដើម្បី​ទៅ​ដល់​កន្លែង​នៃ​ការ​សម្លាប់​រង្គាល​នោះ បន្ទាប់​ពី​ធ្វើដំណើរ​តាម​យន្តហោះ​ពី​រដ្ឋធានី​ណៃរ៉ូប៊ី (​Nairobi) គឺ​ច្រើន​ម៉ោង​ក្រោយ​ពី​ក្រុម​បុគ្គលិក​សន្តិសុខ​ឯ​ទៀតៗ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ។ គេ​រាយការណ៍​ថា​អ្នក​កាសែត​ខ្លះ​ដែល​បើក​ទ្បាន​ក្នុង​ចម្ងាយ​៣៦៥គ.ម.​ដែរ​នោះ​ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​មុន​កង​កម្លាំង​ពិសេស។

នៅ​ថ្ងៃអាទិត្យ​នេះ​កាសែត​កេនយ៉ា​មួយ​ចំនួន​បាន​រិះគន់​យ៉ាងខ្លាំង​ដល់​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល។​

កាល​ពី​ថ្ងៃ​សៅរ៍​ប្រធានាធិបតី​កេនយ៉ា​លោក​ Uhuru Kenyatta បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​គ្នា​នៅ​ក្រោយ​ការសម្លាប់​រង្គាល​ដោយ​ក្រុម al-Shabab ដែល​បាន​យក​ក្រុម​អ្នក​កាន់​គ្រិស្តសាសនា​ភាគច្រើន​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ខ្លួន៕

XS
SM
MD
LG