ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden នឹង​ទៅ​​ឃោសនា​បោះឆ្នោត​​ទ្រង់ទ្រាយ​ធំ​ជា​​លើក​ដំបូង​​ក្នុង​​រដ្ឋ Ohio


បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ដល់​កន្លែង​សុន្ទរកថា​​នៅ​ក្រុង Grand Rapids រដ្ឋ Michigan ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។
បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ដល់​កន្លែង​សុន្ទរកថា​​នៅ​ក្រុង Grand Rapids រដ្ឋ Michigan ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ត្រូវ​គេ​រំពឹង​ថា​នឹងធ្វើ​ដំណើរ​ជា​លើក​ដំបូង​ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោតជាតិរបស់​លោក​ ដោយ​ធ្វើ​ដំណើរ​ទៅរដ្ឋ Ohio នៅ​ថ្ងៃ​ចន្ទ ​ដែល​នេះ​បង្ហាញ​សញ្ញា​នៃ​ក្តី​សង្ឈឹមរបស់​លោក​ថា​ លោក​នឹង​អាចឈ្នះក្នុង​រដ្ឋ​មួយ​នេះក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP។​

គណបក្សប្រជាធិបតេយ្យ​របស់​លោក ធ្លាប់​បាន​ចាញ់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​រដ្ឋ Ohio​ នេះ​ ក្នុង​អំឡុង​ពេល​នៃ​ការ បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦​នោះ។

​ក្រុម​យុទ្ធនាការ​របស់​លោក​ Biden​ បាន​ឲ្យ​ដឹង​ថា​ អតីត​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ​ មាន​គម្រោង​ថ្លែង​សុន្ទរកថា​ឃោសនា​នៅ​ពេល​រសៀល​ថ្ងៃ​ច័ន្ទ​ក្នុង​ទី​ក្រុង Toledo ហើយ​បន្ទាប់​មក​ នឹង​ទៅ​កាន់​ក្រុង Cincinnati ដើម្បី​ជួប​ជុំ​ជាមួយក្រុម​អ្នក​បោះឆ្នោត​នៅ​ទី​នោះ។

ទន្ទឹម​គ្នា​នេះ​ដែរ អនុប្រធានាធិបតី​អាមេរិក​លោក​ Mike Pence ​ក៏​មាន​គម្រោង​ផង​ដែរ ក្នុង​ការ​ធ្វើ​យុទ្ធនាកា​រក​សំឡេងឆ្នោតក្រោម​ប្រធាន​បទ «ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ជា​ថ្មី​ម្តង​ទៀត» (Make America Great Again) ក្នុង​ទីក្រុង​ Columbus រដ្ឋ Ohio នេះ​ដែរ នៅ​ថ្ងៃ​ចន្ទ ដោយលោក​ទៅ​ទី​នោះ​ជំនួស​លោកប្រធានាធិបតី Donald Trump ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​យុទ្ធនាការ​រក​សំឡេង​ឆ្នោតក្នុង​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​លោក​ត្រូវ​បានរក​ឃើញ​ថា​ ឆ្លង​ជំងឺ​កូវីដ​១៩​នោះ។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ ការស្ទង់​មតិ​បង្ហាញ​ថា​ បេក្ខជន​ទាំង​ពីរ​រូប​គឺ​លោក​ប្រធានាធិបតី​ Donald Trump និង​លោក Joe Biden មាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​ ក្នុងរដ្ឋ Ohio ហើយ​លោក​Trump មាន​ប្រជាប្រិយភាព​ធ្លាក់​ទាបជាង​លោក Biden​ ក្នុងបណ្តា​រដ្ឋ​ឧស្សាហកម្ម​ភាគ​ខាង​ជើងរបស់​សហរដ្ឋ​អាមេរិក ដែល​លោក Trump ​ធ្លាប់​បាន​ឈ្នះ​ក្នុង​ឆ្នាំ​២០១៦​នោះ៕

XS
SM
MD
LG