ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះមួយគ្រឿងឆេះនៅអាកាសយានដ្ឋានក្នុងទីក្រុងតូក្យូប្រទេសជប៉ុន


យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines កំពុងត្រូវបាន​ឆាបឆេះ​នៅ​អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ (Kyodo News via AP)
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines កំពុងត្រូវបាន​ឆាបឆេះ​នៅ​អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ (Kyodo News via AP)

យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ជប៉ុន​បាន​ឆេះ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​នៅ​ពេល​ដែល​វា​កំពុង​បើក​លើ​ផ្លូវ​រត់​ក្នុង​អាកាសយានដ្ឋាន Haneda ក្នុង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា អ្នកដំណើរ​ទាំង​អស់​និង​ក្រុម​អាកាសយានិក​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​យន្តហោះ​ដែល​ឆេះ​នោះ។

រូបភាព​តាម​ទូរទស្សន៍​បាន​បង្ហាញ​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញ​ពី​បង្អួច​និង​តួ​យន្តហោះ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន Japan Airlines ខណៈ​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​អគ្គិភ័យ​នោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជប៉ុន​បាន​រាយការណ៍​ថា យន្តហោះ​នេះ​បាន​ចុះចត​នៅ​ឯ​អាកាស​យានដ្ឋាន Haneda បន្ទាប់ពី​បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន Shin-Chitose នៅ​កោះ Hokkaido ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ១.២០០ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​តូក្យូ ដោយ​មាន​អ្នកដំណើរ​និង​ក្រុម​អាកាសយានិក​សរុប​ចំនួន ៣៧៩ នាក់។

ទូរទស្សន៍ NHK របស់​ជប៉ុន​បាន​រាយការណ៍​ថា យន្តហោះ​នេះ​ប្រហែល​ជា​បាន​បុក​ជាមួយ​យន្តហោះ​របស់​ឆ្មាំ​ល្បាត​សមុទ្រ​ជប៉ុន​មួយ​គ្រឿង និង​ថា​មនុស្ស ៥ នាក់​ក្នុង​ចំណោម ៦ នាក់​ដែល​ជិះ​នៅ​លើ​យន្តហោះ​ឆ្មាំ​ល្បាត​សមុទ្រ​ជប៉ុន​នោះ​បានស្លាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG