ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវជនល្មើសចាក់ពេលទស្សនកិច្ចក្រុង Busan


មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ លោក​ Lee Jae-Myung កំពុងត្រូវបានជួយសង្គ្រោះ បន្ទាប់​ពី​ត្រូវបាន​បុរសម្នាក់​ចាក់​ចំ​ក នៅ​ក្រុង Busan ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ លោក​ Lee Jae-Myung កំពុងត្រូវបានជួយសង្គ្រោះ បន្ទាប់​ពី​ត្រូវបាន​បុរសម្នាក់​ចាក់​ចំ​ក នៅ​ក្រុង Busan ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ លោក​ Lee Jae-Myung ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ទៅ​កាន់មន្ទីរពេទ្យ​នៅថ្ងៃ​អង្គារ​នេះ​ គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​ចាក់ចំ​ក​ ក្នុង​ពេល​លោក​កំពុង​ធ្វើ​ទស្សនកិច្ចក្នុង​ទីក្រុង​កំពង់​ផែ​ Busan នៅ​ភាគអាគ្នេយ៍​ប្រទេស​កូរ៉េខាង​ត្បូង។

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ ​កំពុង​ជួប​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាននៅ​ការដ្ឋាន​សាងសង់ព្រលាន​យន្តហោះ​ថ្មី​មួយ​ ​ស្រាប់​តែ​មាន​បុរស​ម្នាក់​បាន​ដើរសំដៅមក​រក​រូប​លោក​ដើម្បី​សុំ​ហត្ថលេខាពី​លោក។ រូប​ភាព​វីដេអូដែលត្រូវ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អនឡាញ បង្ហាញលោក Lee ញញឹម​ មុន​ពេល​ដែល​បុរស​រូប​នេះ​បានប្រើកាំបិត​ធំ​មួយ​ ចាក់​ទៅ​លើ «ក​» ខាង​ឆ្វេង​របស់​លោក។

អ្នក​ឈរនៅ​ក្បែរ​នោះ​ម្នាក់​បាន​យក​កន្សែង​ដៃខ្ទប់កន្លែង​ចាក់នោះ​មិន​ឱ្យ​ហូរឈាម​ចេញ​ មុន​ពេល​ដែលមេដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ​ ត្រូវ​បាន​គេប្រញាប់ប្រញាល់​ដឹក​ទៅ​កាន់​មន្ទីរពេទ្យសាកលវិទ្យាល័យ​ជាតិ Pusan។ អ្នកនាំពាក្យ​គណបក្សប្រជាធិបតេយ្យ​និយាយ​ថា​ លោក Lee ត្រូវ​បាន​ដឹកជញ្ជូន​តាម​យន្តហោះ​ទៅ​កាន់មន្ទីរពេទ្យ​សាកលវិទ្យាល័យជាតិ​ ក្នុង​រដ្ឋធានី​សេអ៊ូល ដើម្បីធ្វើ​ការ​វះកាត់​ ​ក្រោយ​ពីក្រុម​វេជ្ជបណ្ឌិត​បារម្ភពី​ការ​ហូរឈាម​ខ្លាំង​នៅ​ម្តុំ​សរសៃក​របស់លោក​។

អ្នក​នាំពាក្យរូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ Lee​ ​មិន​បាន​សន្លប់​ឡើយ​ក្រោយ​ពីការ​ចាក់​នោះ​ ហើយ​ក្រុមមន្ត្រី​សុខាភិបាលនិង​ប៉ូលិស​ថា ​លោក​មិន​គ្រោះថ្នាក់​ដល់ជីវិត​ឡើយ។​ ​

ជនសង្ស័យ​ដៃដល់​ដែល​បាន​ចាក់​មេដឹកនាំ​បក្សប្រឆាំង​រូប​នេះ ​ត្រូវបាន​គេបង្ហាញ​ថា​ ស្ថិត​ក្នុង​វ័យ​៦០​ទៅ​៧០​ឆ្នាំ និង​មាន​ពាក់ម្កុដ​ក្រដាស​លើ​ក្បាល​របស់​ខ្លួន​ ដែល​មានឈ្មោះលោក​ Lee​ ផង​ដែរ។​ ​ប៉ូលិស​បាន​ចាប់​ជន​ដៃដល់​ដែល​មិន​ស្គាល់​ឈ្មោះ​រូបនេះភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​យកចេញ​ទៅ។​ ​បើ​យោង​លើ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Yonhap របស់​កូរ៉េខាង​ត្បូង​បានផ្សាយ​ថា ប៉ូលិសក្នុង​ទីក្រុង Busan បាន​និយាយ​ថា​ ជនល្មើសបាន​សារភាព​ថាចង់​សម្លាប់​លោក Lee។ ជន​នេះ​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា៕

XS
SM
MD
LG