ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Rubio នឹង​ចូល​រួម​ការ​ប្រណាំង​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦


រូបភាពឯកសារ៖ សមាជិកព្រឹទ្ធសភា លោក Marco Rubio និយាយនៅឯសនិ្នសីទ Conservative Political Action Conference (CPAC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។
រូបភាពឯកសារ៖ សមាជិកព្រឹទ្ធសភា លោក Marco Rubio និយាយនៅឯសនិ្នសីទ Conservative Political Action Conference (CPAC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។

ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦ កាន់​តែមាន​បេក្ខជន​ច្រើនឡើងៗ​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​ការ​គ្រោង​ប្រកាសជាបេក្ខជនរបស់​សមាជិក​ព្រឹទ្ធ​សភា​ Marco Rubio នៅ​ថ្ងៃ​ច័ន្ទ​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា Hillary Clinton ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្តើម​យុទ្ធនាការ​របស់​លោក​ស្រី​រួច​មក។

លោក Rubio ​ដែល​មាន​អាយុ​៤៣ ជា​កូន​របស់​ជន​អន្តោ​ប្រវេសន្តដើម​កំណើត​គុយបា ។ គេ​រំពឹង​ថា​លោក​នឹង​ប្រកាស​ជា​ផ្លូវការអំពីការ​ចូលរួម​ក្នុង​ការ​ប្រណាំង​ប្រជែង​នេះនៅ​ក្នុងពិធីមួយ នៅ​ល្ងាច​ថ្ងៃច័ន្ទ នៅ​ទីក្រុង​ Miami ​នៅ​កន្លែង​ដែល​អាជ្ញាធរចុះ​ឈ្មោះជន​ជាតិ​គុយបាទីមួយ ដែល​បាន​រត់​ចេញ​ពី​រដ្ឋាភិបាល​របស់​លោក Fidel Castro ​កាល​ពី​អំឡុង​ឆ្នាំ១៩៦០។

ខ្សែ​វីដេអូ​មួយ​ដែល​ប្រកាស​អំពី​គោល​បំណង​របស់​លោក Rubio ​បង្ហាញ​យុទ្ធនាកា​ររបស់​លោកដែល​មាន​ឈ្មោះ​ថា «មាគាថ្មី​មួយ​សម្រាប់​អាមេរិក‍»។ វីដេអូ​នោះ​បង្ហាញ​នូវ​វគ្គ​ខ្លីៗនៃ​សុន្ទរកថា​របស់​លោក លើក​ស្ទួយសេចក្តី​ត្រូវការ​ឲ្យ​ស.រ.អា.ស្ថិតជា​មេ​ដឹកនាំ​ពិភពលោក​រឹង​មាំ​មួយ ហើយ​រិះគន់​គោល​នយោបាយ​ទាំង​ឡាយ​របស់​លោក​ប្រធានាធិបតី Barack Obama ។

លោក Rubio ​នឹង​ក្លាយ​ជា​សមាជិកគណបក្ស​សាធារណរដ្ឋ​ទី​៣​ហើយ ដែល​ប្រកាស​ចូល​ប្រកួត​ប្រជែងយក​ការ​តែង​តាំង​របស់​គណបក្ស សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៦ ។ បេក្ខជន​ពីរ​នាក់​ទៀត​ គឺ​សមាជិក​ព្រិទ្ធ​សភា Rand Paul និង Ted Cruz។ គេ​រំពឹង​ថា​អភិបាល​រដ្ឋ Wisconsin លោក Scott Walker និង អតីត​អភិបាល​រដ្ឋ Florida ​លោក Jeb Bush ​នឹង​ឈរ​ឈ្មោះ​ដែរ៕

XS
SM
MD
LG