ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​របស់​មេដឹកនាំ​ជប៉ុន អាច​បង្កើន​ជម្លោះ​រវាង​ជប៉ុន​ជាមួយ​នឹង​ប្រទេស​ជិតខាង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​របស់​មេដឹកនាំ​ជប៉ុន អាច​បង្កើន​ជម្លោះ​រវាង​ជប៉ុន​ជាមួយ​នឹង​ប្រទេស​ជិតខាង

នាយករដ្ឋ​មន្រ្តី Shinzo Abe នៃ​ប្រទេស​ជប៉ុន​ហើយនឹង​សម្ព័ន្ធ​មិត្ត​របស់​លោក ឈ្នះ​បាន​សំឡេង​ភាគ​ច្រើន គឺ​ពីរភាគ​បី​យ៉ាងងាយ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ទោះបី​ប្រទេស​នេះ បាន​ធ្លាក់​ចូល​ក្នុង​ការ​មិន​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្រោម​គោល​នយោបាយ​អភិរក្ស​និយម​របស់​លោក​ក៏​ដោយ។ ជ័យ​ជម្នះ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី នឹង​ផ្តល់​អំណាច​ដល់​លោក​ឲ្យ​បន្ត​ការធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច ក៏ប៉ុន្តែ ក៏​នឹង​ប្រតិបត្តិ​របៀប​វារៈ​ជាតិ​និយម​ដែល​ទំនង​នឹង​បង្កើន​ភាពតាន​តឹង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ជប៉ុន​ផងដែរ។

ក្នុងការ​បោះឆ្នោត​ដែល​បង្ហាញ​ដោយ​អ្នក​បោះឆ្នោត​មាន​ចំនួន​តិច​និង​ការកង្វល់​ពី​សេដ្ឋកិច្ច​មិន​រីក​ចម្រើន គណបក្ស​ប្រជាធិបេតយ្យ​សេរីនិយមរបស់​លោក Abe និង​គណបក្ស Komeito ដែល​ជា​សម្ព័ន្ធមិត្ត បាន​កើន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​តំណាងរាស្រ្ត​ជប៉ុន។

«ខ្ញុំ មាន​ការធូរស្រាល​ដែល​យើង បន្ត​ការដឹកនាំ​គណបក្ស​ចំរុះ​របស់​យើង​ជាមួយ​គណបក្ស Komeito។ ប៉ុន្តែ នៅ​ពេល​ជាមួយ​គ្នា នេះ​ក៏​ជា​ការ​ទទួល​ខុសត្រូវ​ខ្លាំង​ដែរ»។

លោក Abe ​ថា ​ជ័យ​ជម្នះ​នេះ ​ជា​អាណត្តិ​នៃ​ការ​បោះឆ្នោត​ដើម្បី​បន្ត​កម្មវិធី​សេដ្ឋកិច្ច​របស់​លោក​ដែល​គេ​ស្គាល់​ថា Abenomics ​ដែល​បង្កើន​ពន្ធ​ដើម្បី​សង​បំណុល​សាធារណៈ​ដ៏​ច្រើន​របស់​ប្រទេស ដោយ​ជំរុញ​សេដ្ឋ​កិច្ច​ចូលក្នុង​ការ​មិន​រីក​ចម្រើន។

ជ័យជម្នះ​នេះ ​នឹង​ធ្វើ​ឲ្យងាយ​ស្រួល​ឡើង​ដើម្បី​អនុម័ត​កំណែទម្រង់ដូចជា​បំបាត់​គោល​នយោបាយ​ការងារ​និង​កសិដ្ឋាន។

ជ័យជម្នះ​ នឹងអនុញ្ញាតិ​ឲ្យ​លោក Abe ​ប្រតិបត្តិ​របៀប​វារៈ​ជាតិ​និយម​ដែល​ទំនង​ប្រឆាំងកូរ៉េខាង​ត្បូង​និង​ចិន។ ​កាលពី​ឆ្នាំ​ទៅ ​លោក Abe ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ខឹងដោយ​ការ​ទស្សនា​ទី​សក្ការៈ​បូជាដើម្បី​គោរព​កងទ័ព ​រួមមាន​ឧក្រិដ្ឋជន​សង្គ្រាម​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

ការ​ប្រឹង​ប្រែង​របស់​រដ្ឋបាលលោក​ដើម្បីឲ្យ​មាន​សៀវភៅ​ប្រវត្តិសាស្រ្តនៅ​សាលា​ឡើង​វិញដែល​បដិសេធ​ថា ​យោ​ធា​ជប៉ុន ​បាន​បង្ខំ​ស្រ្តី​ឲ្យ​ធ្លាក់​ចូល​ទាសករ​ផ្លូវ​ភេទ​ក្នុង​ពេលសង្គ្រាម ​ក៏ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​នៅ​បរទេស​ដែរ។

លោក Park Hwee-rhak ជា​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ Kookminថ្លែង​ថា៖

«ខ្ញុំ គិតថា ​អាស៊ី​ភាគឦសានមាន​ ចិន កូរ៉េខាង​ត្បូងនិង​ជប៉ុន មិនចង់​ពិនិត្យមើល​ប្រវត្តិ​សាស្រ្តឡើងវិញ​ទេ។ ខ្ញុំ ​សង្ឃឹម​ថា លោក Abe នឹង​សង្កត់​ពី​គោល​នយោបាយ​ពិត​ប្រាកដ​ដែល​អាច​ធានា​សន្តិភាព​ឬ​វិបុលភាព​រវាង​គ្នា​និង​គ្នា​ ​ហើយ​មិន​ផ្តោត​លើ​ប្រវត្តិសាស្រ្ត​ខ្លាំង​ពេក»។

ជប៉ុន ក៏​បាន​ប្រកួត​ការទាម​ទារ​ជាមួយកូរ៉េខាង​ត្បូង​និង​ចិនដល់​ប្រជុំ​កោះ​២ខុសៗ​គ្នា​ក្នុង​សមុទ្រ​ខាង​កើត។

ប្រទេស​ជិត​ខាង បាន​ប្រយ័ត្ន​ចំពោះការផ្លាស់​ប្តូរ​រដ្ឋ​ធម្ម​នុញ្ញ​សន្តិភាព​និយម​របស់​លោក Abe ​ដើម្បី​ប្រើ​យោធា​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​គំរាម​ក្នុង​តំបន់​ដូចជា​កូរ៉េ​ខាងជើង។

លោក Hosaka Yuji ​ជាសាស្រ្តាចារ្យ​វិទ្យា​សាស្រ្ត​នយោ​បាយ​នៅ​សាកល​វិទ្យា​ល័យ Sejong ​ថ្លែងថា៖

​ពេល​ដែល​ចិន ​កំពុង​បង្កើន​សមត្ថភាព​ខាង​យោ​ធា​របស់​ខ្លួន ​ជប៉ុន ​ក៏​ត្រូវការ​លើក​ស្ទួយ​សព្វាវុធ​របស់​ខ្លួន​មិន​ឲ្យ​ចាញ់​ដែរ។ ​ដើម្បី​ធ្វើ​ដូច្នេះ ​ជប៉ុន ​ត្រូវ​ការ​មាន​យោ​ធា​របស់​ខ្លួនផ្ទាល់​ ប៉ុន្តែ​ ​ត្រូវ​ការកែប្រែ​រដ្ឋ​ធម្មនុញ្ញ។

​អាមេរិក ​គាំទ្រ​ការ​ពង្រីក​យោ​ធា​របស់​ជប៉ុនដើម្បី​អាច​ដើរ​តួនា​ទី​កាន់​តែ​ធំ ឡើង​ក្នុង​សម្ព័ន្ធ​ភាព​របស់​ប្រទេស​ទាំង​២ ​ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​មន្រ្តី​អាមេរិក ​បាន​រឹះគន់​ការ​ប៉ុនប៉ងបិទ​បាំងប្រវត្តិសាស្រ្តពេល​សង្គ្រាម​របស់​ជប៉ុន៕

ប្រែសម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG