គណបក្សចម្រុះគ្រប់គ្រងប្រទេសជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe បានទទួលជ័យជំនះលើសលប់នៅក្នុងការបោះឆ្នោតមុនពេលកំណត់នៃសភាជាន់ទាប ទោះបីជាចំនួនអ្នកបោះឆ្នោតមានតិចក៏ដោយ។
ការស្ទង់មតិប្រជារាស្ត្រជប៉ុនដែលបានបោះឆ្នោតរួចហើយបង្ហាញឱ្យឃើញថាគណបក្សប្រជាធិបតេយ្យសេរីនិយមដែលមាននិន្នាការអភិរក្សនិយមនិងគណបក្ស Komeito ដែលជាដៃគូតូចរបស់ខ្លួនបានឈ្នះឆ្នោតទទួលអាសនៈជាង៣១០នៅក្នុងសភាជាន់ទាបដែលមានកៅអី៤៧៥។
លោក Abe បានអំពាវនាវឱ្យមានការបោះឆ្នោតពីរឆ្នាំមុនពេលកំណត់ដើម្បីបានទទួលអណតិ្តថ្មីមួយសម្រាប់យុទ្ធសាស្ត្រ" Abenomics”របស់លោកនៃការជំរុញ សម្រួលផ្នែកសារពើពន្ធនិងកំណែទម្រង់រចនាសម្ព័ន្ធ។
អណត្តិថ្មីដែលក្រុមអ្នកបោះឆ្នោតបានប្រគល់ជូនលោក Abe មានរយៈពេលបួនឆ្នាំដើម្បីអនុវត្តកំណែទម្រង់ពិបាកៗដោយមានរួមបញ្ចូលការកាត់បន្ថយប្រាក់បំណុលយ៉ាងច្រើនរបស់ប្រទេសនិងការរៀបចំវិស័យកសិកម្មជាថ្មី៕