ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​បន្ថែម​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង​លើ​បញ្ហា​ចាប់​ពង្រត់


លោក​ស្រី Eriko Yamatani រដ្ឋមន្រ្តី​ទទួល​បន្ទុកបញ្ហាជន​ជាតិ​ជប៉ុន​ដែលត្រូវ​ចាប់​ពង្រត់​ដោយ​កូរ៉េ​ខាង​ជើង បាន​ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​និវេសដ្ឋាន​របស់​លោក​ Shinzo Abe​ ក្នុង​ទីក្រុង​តូក្យូ កាលពីថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ២០១៤។
លោក​ស្រី Eriko Yamatani រដ្ឋមន្រ្តី​ទទួល​បន្ទុកបញ្ហាជន​ជាតិ​ជប៉ុន​ដែលត្រូវ​ចាប់​ពង្រត់​ដោយ​កូរ៉េ​ខាង​ជើង បាន​ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​និវេសដ្ឋាន​របស់​លោក​ Shinzo Abe​ ក្នុង​ទីក្រុង​តូក្យូ កាលពីថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ២០១៤។

ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ដល់​កូរ៉េខាង​ជើង​ឲ្យ​ផ្តល់​ព័ត៌មាន​ពី​ជោគ​វាសនា​របស់​ពលរដ្ឋ​ជប៉ុន​ដែល​កូរ៉េខាង​ជើង​បានចាប់​ពង្រត់​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន។ ​នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​ធ្វើ​ឲ្យ​ជឿនលឿនដល់​ការ​ស៊ើប​អង្កេត​ក្នុង​ការ​ចាប់​ពង្រត់​ពលរដ្ឋ​ជប៉ុន ​ជប៉ុន​បាន​ធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​អង្គារ។​ ពិធី​នេះ ​មាន​ការ​ធ្វើ​សន្ទរកថា​ដោយមន្រ្តី​សំខាន់ៗ​ពី​ប្រទេស​ជប៉ុន ​សហរដ្ឋ​អាមេរិក​និង​អង្គការ​សហប្រជាជាតិដែល​ចាត់​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​កូរ៉េខាង​ជើង។

កាល​ពី​ខែ​ឧសភា​ឆ្នាំ​ទៅ ​រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង ​បាន​យល់​ព្រម​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ពីជោគ​វាសនា​ជន​ជាតិ​ជប៉ុន​ដែល​គេ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ការ​ដោះ​ដូរ​ជាមួយ​ការ​បន្ធូរបន្ថយ​ការដាក់​ទណ្ឌកម្ម​ទ្វេភាគី​របស់​រដ្ឋាភិ​បាល​ទីក្រុង​តូក្យូប្រឆាំង​នឹង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។ ក្រោយ​មក ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ ​បានដក​ចោល​ការ​ដាក់​ទណ្ឌកម្ម​ខ្លះរបស់​ខ្លួន ​រួមមាន​ដក​ការរឹតត្បិត​ការ​ធ្វើ​ដំណើរ​ហើយ​នឹង​ការ​ផ្ញើរ​ប្រាក់ ​ក៏ប៉ុន្តែ ​រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង ​មិន​បាន​ផ្តល់​លទ្ធផលនៃ​ការស៊ើប​អង្កេត​នោះ​ទេ។

លោក ​Erika Yamatani ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បញ្ហា​ចាប់​ពង្រត់​របស់​ជប៉ុន ​បាន​និយាយ​ថា៖​ «រដ្ឋាភិបាល​ជប៉ុន ​ទាម​ទារ​យ៉ាង​ខ្លាំងឲ្យ​កូរ៉េខាង​ជើង​រាយការណ៍​ដោយ​ស្មោះ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ​និង​ធ្វើឲ្យ​ប្រាកដ​ទាំង​សុវត្ថិភាព​និង​ការ​វិលត្រឡប់​មក​ជប៉ុន​វិញ​របស់​ជន​ជាតិ​ជប៉ុន​ទាំង​អស់​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន‍»។

លោករដ្ឋ​មន្រ្តី​ ​បាន​ព្រមាន​ថា៖ «កូរ៉េខាង​ជើង​ នឹង​គ្មាន​អណាគត​ទេ ប្រសិន​បើ​ខ្លួន​មិន​ដោះ​ស្រាយ​បញ្ហា​ចាប់​ពង្រត់​នោះ​ទេ‍»។

លោក Robert King បេសកជន​សហរដ្ឋ​អាមេរិក​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្សកូរ៉េខាង​ជើង​បាន​និយាយ​ថា កូរ៉េខាង​ជើង​ត្រូវ​តែ​ជ្រើស​រើស​រវាង​សេចក្តី​សម្រេចចិត្ត​ពេញ​លេញ​ហើយ​និង​ភាព​ឯកោរ​ពី​សហគមន៍​អន្តរជាតិ៕

XS
SM
MD
LG