ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​ជប៉ុន​រំលឹក​ខួប​៧០ឆ្នាំ​បន្ទាប់​ពី​សង្រ្គាម​នៅ Iwo Jima


កងទ័ព​ជើង​ទឹក​បង្ហូត​ទង់​ជាតិ​អាមេរិក​នៅ​លើ​កំពូល​ភ្នំ​ Mount Suribachi នៅ​ក្បែរ​កន្លែង​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​៧០​នៃ​ការ​ប្រយុទ្ធ​នៅ​ Iwo Jima ដែល​ឥឡូវ​ត្រូវ​បាន​គេ​ស្គាល់​ថា Loto ក្នុង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។
កងទ័ព​ជើង​ទឹក​បង្ហូត​ទង់​ជាតិ​អាមេរិក​នៅ​លើ​កំពូល​ភ្នំ​ Mount Suribachi នៅ​ក្បែរ​កន្លែង​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​៧០​នៃ​ការ​ប្រយុទ្ធ​នៅ​ Iwo Jima ដែល​ឥឡូវ​ត្រូវ​បាន​គេ​ស្គាល់​ថា Loto ក្នុង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃសៅរ៍​ ក្រុម​មន្ត្រី​ស.រ.អា.​ និង​ជប៉ុន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​កោះ Iwo Jima ​ដែល​ជា​កោះ​តូច​មួយ​ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​រំលឹក​ខួប​ឆ្នាំ​ទី៧០​នៃ​ការ​ប្រយុទ្ធ​មួយ​ក្នុង​បណ្តា​ការ​ប្រយុទ្ធ​ខ្លាំង​បំផុតក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។

លោក​រដ្ឋមន្ត្រី​ការពារប្រទេស​ជប៉ុន​ Gen Nakatani បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​រំលឹក​នោះ​ ហើយ​លោក​បាន​អំពាវនាវ​ដល់​ជន​គ្រប់​គ្នា​ឱ្យ​នឹក​ដល់​ជនជាតិ​ជប៉ុន​ជិត​២ម៉ឺន​២ពាន់​នាក់​និង​ជនជាតិ​អាមេរិកាំង​ប្រមាណ​៧ពាន់​នាក់ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ចំនួន​៣៦​ថ្ងៃ​នោះ។​

លោក Nakatani បាន​មាន​ប្រសាសន៍​ថា «យើង​មិន​គួរ​ភ្លេច​ទេ​ថា​សន្តិភាព​និង​ភាព​សំបូរ​រុងរឿង​ដែល​ប្រទេស​ជប៉ុន​និង​ស.រ.អា.​មាន​នៅ​ពេល​នេះ​ផ្អែក​ទៅ​លើ​ពលិកម្ម​របស់​ជន​ដែល​បាន​បាត់បង់​ជីវិត» ​ដោយ​លោក​បាន​សន្យា​ថា​នឹង​ធ្វើការ​ច្រើន​ដើម្បី​ពង្រឹង​ថែម​ទៀត​ដល់​សម្ព័ន្ធភាព​រវាង​ស.រ.អា.​និង​ប្រទេស​ជប៉ុន។​

លោក Ray Mabus រដ្ឋលេខាធិការ​នៃ​កងទ័ព​ជើង​ទឹក​ស.រ.អា.​ក៏​បានថ្លែង​សុន្ទរកថា​ដែរ​ដោយ​លោក​កោត​សរសើរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​នេះ​នៅ​ពេល​នេះ។

លោក Mabus បាន​មាន​ប្រសាសន៍​ថា «ដោយ​ងើប​ពី​កន្លែង​ដ៏​រន្ធត់​នៅ​ Iwo Jima ភាព​ដៃ​គូ​របស់​យើង​បាន​អភិវឌ្ឍ​ក្រោយ​សង្គ្រាម​ហើយ​បាន​លូតលាស់​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ពេល​ច្រើន​ឆ្នាំ​ចាប់តាំង​ពី​ពេល​នោះមក»៕

XS
SM
MD
LG