ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ជប៉ុន​​ អាបេ ​នឹង​ថ្លែង​សុន្ទរកថា​ចំពោះ​​មុខ​សភា​ទាំង​ពីរ​របស់​អាមេរិក


លោក​នាយក​រដ្ឋមន្រ្តី​ប្រទេស​ជប៉ុន​ Shinzo​ Abe ដើរ​ទស្សនកិច្ច​នៅ​ក្នុង​បណ្ណាល័យ​ John F. Kennedyក្នុង​ទីក្រុង​ Boston ជាមួយ​លោក​ Edwin Scholossberg និង​ Caroline Kennedy កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៥។

លោក​នាយក​រដ្ឋមន្រ្តី​ប្រទេស​ជប៉ុន​ Shinzo​ Abe​ នឹង​បាន​ទទួល​កិត្តិយស​ដ៏​កម្រ​មួយ​នៅ​ក្នុង​ការ​អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​កិច្ច​ប្រជុំ​នៃ​សភា​ទាំង​ពីរ​របស់​ស.រ.អា.​ នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​ការ​បន្ត​ទស្សនកិច្ច​មួយ​សប្តាហ៍​របស់​លោក​ក្នុង​ស.រ.អា.។​

លោក​នាយក​រដ្ឋមន្រ្តី​ Abe​ បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​លាង​សាយភោជន៍​ថ្នាក់​រដ្ឋ​ដ៏​ឱឡារិក​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ក្នុង​បន្ទប់​ East Room​ នៃ​សេតវិមាន​ ដែល​មាន​លំអ​ទៅ​ដោយ​ភ្លើង​ពណ៌​ផ្កា​ឈូក​និង​ផ្កា​ដើម​ cherry។​

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ស្វាគមន៍​លោក​ អាបេ​ ដោយ​កំណាព្យ​ប្រពៃណី​មួយ​របស់​ជប៉ុន​ ហៅ​ថា​ haiku។​ លោក​បាន​ប្រើ​សា្រ​ Sake​ ឬ​ស្រា​ស​ជប៉ុន​ ជំនួស​ស្រា​ Champagne​ សម្រាប់​លើកកែវ​ស្រា​អបអរ​សាទរ។​

លោក​ អាបេ​ ជា​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ទី​មួយ​ដែល​នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​មុខ​កិច្ច​ប្រជុំ​របស់​សភា​ទាំង​ពីរ។​សុន្ទរកថា​ដែល​រំពឹង​ថា​នឹង​ថ្លែង​នៅ​វេលា​ម៉ោង​ ១១​ ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដែល​ត្រូវ​និង​ម៉ោង​ ១០​ យប់​នៅ​ប្រទេស​កម្ពុ​ជា​ នឹង​មាន​ការ​តាម​ស្តាប់​យ៉ាង​ហ្មត់​ចត់​អំពី​ការ​ថ្លែង​យោង​ទៅ​រក​អតីតកាល​នៃ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន។​

ប្រជាពលរដ្ឋ​ចិន​និង​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​និយាយ​ថា​ លោក​ អាបេ​ មិន​បាន​សុំ​អភ័យទោស​គ្រប់​គ្រាន់​ទេ​ ចំពោះ​ការ​ប្រព្រឹត្ត​ឆ្គាំ​ឆ្គង​របស់​ជប៉ុន​ក្នុង​សង្គ្រាម​ រួម​មាន​ការ​ប្រើ​ស្រ្តី​អាស៊ី​ជា​ទាសករ​ផ្លូវ​ភេទ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ៕

XS
SM
MD
LG