ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អាបេ​បង្ហាញ​ពី​ភាព​សោកស្តាយ​ពី​តួនាទី​របស់​ជប៉ុន​​ក្នុង​សង្រ្គាម​លោក​លើក​ទី២


នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ថ្លែង​សុន្ទរកថា​នៅ​មុន​កិច្ចប្រជុំ​រួម​គ្នា​របស់​សភា​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។
នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ថ្លែង​សុន្ទរកថា​នៅ​មុន​កិច្ចប្រជុំ​រួម​គ្នា​របស់​សភា​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ពុធ លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​អំពី​តួនាទី​របស់​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ​ទោះ​បី​លោក ​បានប្រកាស​ពី​ការ​ងើប​ឡើងរបស់រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ថា ​ជា​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់ខាង​សន្តិសុខ​នៅ​លើសាកលលោក​នៅ​ក្នុង​ការ​ប្រឈម​ការ​ងើប​ឡើង​ខាង​អំណាច​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ក៏​ដោយ។

លោក​នាយករដ្ឋមន្រ្តី​អាបេ​បាន​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​នៅពេល​ដែល​លោក ​បាន​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​ជប៉ុន​លើក​ទី​មួយ​ដែល​បាន​ទទួល​កិត្តិយស​ដ៏​កម្រ​មួយនៅ​ចំពោះ​មុខ​កិច្ច​ប្រជុំ​សភា​ទាំង​២​របស់​សភា​សហរដ្ឋ​អាមេរិក។ ថ្លែង​ជា​ភាសា​អង់​គ្លេស ​លោក​អាបេ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ពី​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​អាស៊ី​ពីអាកប្បកិរិយា​ក្នុង​ពេល​សង្គ្រាម​របស់​ខ្លួន​ទេ ​ក៏ប៉ុន្តែ​មិន​បាន​ចេញ​ការ​សុំ​អភ័យ​ទោស​របស់​លោក​ទេ ​ផ្ទុយ​ទៅ​វិញ ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​កាន់​ដំណែង​មុន​ៗ​របស់​លោក។

លោក ​បាន​ថ្លែង​អំណរ​គុណដល់​អ្នក​ដែល​បាន​ចូលរួម។ ​លោក​អាបេ​បានសង្កត់​ពី​កម្លាំង​នៃ​ចំណង​ទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន ​ហើយ​បាន​ចូលរួម​រំលែក​ទុក​ដល់​ពលរដ្ឋ​អាមេរិកាំងដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។នៅ​ពេល​ដែល​លោក​ធ្វើ​សុន្ទរកថា​ជា​ប្រវត្តិសាស្រ្ត​នៅ​វិមាន​រដ្ឋ​សភា Capitol Hill។

លោក​អាបេ​មាន​ប្រសាសន៍​ទៀត​ថា «អ្វី​ដែល​កើត​ហួសហើយ​មិន​អាច​បកក្រោយ​វិញ​បាន​ទេ‍»។ លោក​និយាយ​បន្ថែម​ទៀត​ថា ​តាំង​នាម​ឲ្យ​ប្រជា​ពលរដ្ឋ​ជប៉ុន ខ្ញុំ សូម​គោរ​ព​ដ៏​ជ្រាល​ជ្រៅ​ដោយ​ការ​ចូល​រួម​រំលែក​ទុក​ជា​អមតៈ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទាំង​នោះ។

​មុន​ពេល​ធ្វើ​សុន្ទរកថារបស់​លោក​នៅ​មុខ​សភា​សហរដ្ឋ​អាមេរិក ​លោក​អាបេ​បាន​អញ្ជើញ​ទៅ​ទស្សនា​វិមាន​រំឮក​វិញ្ញាណ​ខណ្ឌ​សង្គ្រាម​លោក​លើក​ទី២​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្លាប់​ជន​ជាតិ​អាមេរិកាំង​ប្រហែល​៤សែន​នាក់។

សុន្ទរកថា​របស់​លោក​បាន​កើត​មាន​ឡើង​នៅពេលដែល​ប្រទេស​ទាំង​២ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម។

ជន​ជាតិ​ចិន​និងកូរ៉េ​ខាង​ត្បូង​ជា​ច្រើន​និយាយ​ថា ​លោក​អាបេ​មិន​បាន​សុំ​អភ័យ​ទោស​គ្រប់​គ្រាន់​ទេ​ចំពោះ​ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​របស់​ជប៉ុន​រួម​មាន​ការ​ប្រើ​ស្រ្តី​អាស៊ី​ជា​ទាសករ​ផ្លូវ​ភេទ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

សុន្ទរកថា​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ស្វាគមន៍​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​នៅ​សេតវិមាន​ក្នុង​ពិធី​ផ្លូវការ​មួយ៕

XS
SM
MD
LG