ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​​ថា​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​​បោះឆ្នោត​មក​​​កម្ពុជា​ទេ


ក្បួន​ហែ​ក្បួន​ឃោសនា​​បោះ​ឆ្នោត​របស់​អ្នក​គាំ​ទ្រ​គណបក្ស​កាន់​​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ទី​៧ កក្កដា ២០១៨។

ប្រទេស​ជប៉ុន​បាន​និយាយ​នៅថ្ងៃ​ពុធនេះ​ថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មក​សង្កេត​ការណ៍​បោះ​ឆ្នោត​សភា​នៅ​ចុង​សប្តាហ៍​នេះ​នោះ​ទេ​ ទោះបី​ជា​រដ្ឋាភិបាលទីក្រុង​តូក្យូ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជាច្រើន​លើក​កន្លង​មក​ហើយ​ក៏ដោយ។ ​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតបាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ថា​ មាន​អ្នក​សង្កេត​ការណ៍​បរទេស​ជាង​២២០​ នាក់​ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​មិន​កាន់​លទ្ធិប្រជា​ធិបតេយ្យ។​ មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​ម្នាក់​បាន​និយាយ​ថា ​ប្រទេស​ជប៉ុន​បាន​ធ្វើការ​សម្រេច​ចិត្តនេះ​បន្ទាប់​ពី​ពួក​គេ​បាន​ពិចារណា​ពីស្ថាន​ភាព​ទាក់​ទងការបោះ​ឆ្នោត​នៅ​កម្ពុជា។

ប្រទេស​ជប៉ុន​បាន​បញ្ជូន​អ្នកឃ្លាំមើល​ការបោះ​ឆ្នោត​ទៅ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​កន្លង​មកប៉ុន្តែ​ប្រធាន​ខុទ្ទកាល័យ​គណៈ​រដ្ឋមន្ត្រី​ជប៉ុន​លោក ​Yoshihide Suga ​បាន​និយាយ​ថា​ ជប៉ុន​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ​នៅ​ពេល​នេះ។ ​ក្រោយ​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន​និង​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មក​នោះ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ រំពឹង​ថា ​នឹង​បន្តការ​កាន់​អំណាច​រយៈ​ពេល​៣៣​ឆ្នាំ​របស់​លោក៕

XS
SM
MD
LG