ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

​ប៉ូលិស​ក្រុង​ភ្នំ​ពេញ​ចាប់​ផ្តើម​សមយុទ្ធ​ត្រៀម​បង្ក្រាប​ការ​តវ៉ា​ពេល​បោះ​ឆ្នោត​


កង​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ហាញ​សាច់ដុំ​ប្រឆាំង​កុបកម្ម​ដោយ​មាន​កាំភ្លើង​ក្នុង​ដៃ នៅ​ស្តាត​អូឡាំពិក នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់នៅ​ចុង​សប្តាហ៍​នេះ កាល​ពី​ថ្ងៃទី​២៥ កក្កដា ២០១៨។

កង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក​ ហ៊ុន សែន បាន​បង្ហាញ​អំណាច​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​សម្ញែងកាំភ្លើង​ប្រឆាំង​កុបកម្ម​នៅ​ឯ​ពហុកីឡដ្ឋាន​នៅ​រាជ​ធានី​ភ្នំ​ពេញ​ មុន​ការ​បោះ​ឆ្នោត​សភា​នៅ​ចុង​សប្តាហ៍​នេះ​ ដែល​អ្នក​ខ្លះ​រិះគន់​ថា ​ជា​ការ​បោះ​ឆ្នោត​ដ៏​អាម៉ាស់។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះឆ្នោតយ៉ាង​ងាយ​ស្រួល​នៅថ្ងៃ​អាទិត្យ ​បន្ទាប់ពី​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិកាល​ពី​ឆ្នាំ​មុន និង​បន្ទាប់​ពី​ការ​បង្ក្រាប​ក្រុម​ប្រឆាំង សង្គមស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

មន្ត្រី​ប៉ូលិស​សរុប​ចំនួន​៤៦២៥​នាក់​ដែល​បំពាក់កាំភ្លើង​ស្វ័យ​ប្រវត្តិ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិកត្រៀមបង្ក្រាប​ការតវ៉ា​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ ​លោក​ ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ​កង​កម្លាំង​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​ដើម្បី​រក្សា​សន្តិសុខ​នៅ​ថ្ងៃ​អាទិត្យ។ ​

លោក​ ជួន សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​នឹង​បញ្ឈប់​ការ​តវ៉ា ឬ​បញ្ឈប់​អ្នក​ដែលឱ្យ​អ្នក​ដទៃ​មិន​ទៅ​យ​បោះ​ឆ្នោត។ ​អាជ្ញាធរបាន​និយាយ​ថា ​ការអំពាវនាវ​ឱ្យធ្វើ​ពហិការ​មិន​ចូលរួម​បោះ​ឆ្នោត​គឺ​ខុស​ច្បាប់ ​ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​អះ​អាង​ថា ការ​អំពាវនាវ​នេះ​មិន​ខុស​ច្បាប់​ទេ។

អង្គការ​សហ​ប្រជាជាតិ​និង​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​រិះគន់​ការ​បោះ​ឆ្នោត​នេះ។

លោក​ កឹម សុខា ​ត្រូវ​ចាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅ​ជាប់​ព្រំ​ដែន​វៀតណាម​ពីបទ​ក្បត់​ជាតិ៕

XS
SM
MD
LG