ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អធិរាជ​ជប៉ុន​បង្ហាញ​វិប្បដិសារី​ចំពោះ​ទង្វើ​សង្គ្រាម​របស់​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២


អធិរាជ​ជប៉ុន​ Akihito លំឱន​កាយ​នៅ​ទីសក្ការៈ​ក្នុង​ពេល​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​៧៣ នៃ​ការ​ចុះ​ចាញ់​របស់​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​សាល Budokan ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។
អធិរាជ​ជប៉ុន​ Akihito លំឱន​កាយ​នៅ​ទីសក្ការៈ​ក្នុង​ពេល​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​៧៣ នៃ​ការ​ចុះ​ចាញ់​របស់​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​សាល Budokan ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

នៅ​ថ្ងៃ​ពុធ​នេះ ​ព្រះ​អធិរាជ​ Akihito នៃ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ «ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង‍» ​ចំពោះ​សកម្មភាព​សង្គ្រាម​ដែល​ប្រទេស​របស់​ព្រះ​អង្គ​បាន​ប្រព្រឹត្តិ​កាល​ពី​អតីតកាល​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​ប្រារព្ធ​ខួប​លើក​ទី​៧៣ នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។

ពិធី​ប្រចាំ​ឆ្នាំ​នេះ​គឺ​ជា​ពិធី​ចុង​ក្រោយ​មួយ​ដែល​ព្រះ​អធិរាជ​ Akihito និង​អធិរាជិនី ​Michiko​ ចូលរួម​មុន​ពេល​ដែល​ព្រះ​អង្គ​ដាក់​រាជ្យ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​ក្រោយ។

ព្រះ​មហាក្សត្រ​ព្រះ​ជន្ម ​៨៤ ព្រះ​វស្សា​អង្គ​នេះ ​មាន​ព្រះ​បន្ទូល​តាម​កញ្ចក់​ទូរទស្សន៍​ថា៖ «ដោយ​រំឭក​ដល់​អតីតកាល​របស់​យើង ​និង​ការ​ទុក​ក្នុង​ចិត្ត​នូវ​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង ខ្ញុំ​សង្ឃឹម​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ថា​ ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ‍»។

ព្រះ​អង្គ​បាន​មាន​បន្ទូល​បន្ថែម​ទៀត​ថា៖ «រួម​ជាមួយ​នឹង​ប្រជា​រាស្ត្រ​ជប៉ុន​ទាំង​អស់​ ខ្ញុំ​សូម​ឧទ្ទិស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ដោយសារ​សង្គ្រាម ​ទាំង​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ និង​ទាំង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ហើយ​ខ្ញុំ​សូម​បួងសួង​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​ និង​ឲ្យ​ប្រទេស​ជប៉ុន​មាន​ការ​អភិវឌ្ឍ​ជា​និរន្តរ​ត​រៀង​ទៅ‍»។

កាល​ពី​ថ្ងៃ​ទី ​១៥ ខែ​សីហា ឆ្នាំ ១៩៤៥ ព្រះ​អធិរាជ ​Hirohito ​ដែល​ជា​ព្រះ​បិតា​របស់​ព្រះ​អង្គ ​បាន​ប្រកាស​ពី​ការ​សម្រេច​ព្រះ​រាជ​ហឫទ័យ​នៅ​ក្នុង​ការ​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទី២។

ប្រទេស​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជា​ផ្លូវការ​ដើម្បី​ទទួល​ស្គាល់​ថា​ខ្លួន​ចាញ់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG