ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ព្យុះ​សង្ឃរា​ដ៏​ខ្លាំង​បក់​បោក​នៅ​ដីគោក​ប្រទេស​ជប៉ុន


អ្នក​ដំណើរ​កាន់​ឆ័ត្រ​ដើរ​កាត់​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ពេល​ខ្យល់​ព្យុះ Jongdari បាន​ខិត​ជិត​មក​ដល់​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​២៨ កក្កដា ២០១៨។
អ្នក​ដំណើរ​កាន់​ឆ័ត្រ​ដើរ​កាត់​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ពេល​ខ្យល់​ព្យុះ Jongdari បាន​ខិត​ជិត​មក​ដល់​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​២៨ កក្កដា ២០១៨។

ព្យុះ​ទីហ្វុង​បានបក់​បោក​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន​កាល​ពីល្ងាច​ថ្ងៃ​សៅរ៍​ ដែល​បណ្តាល​ឲ្យ​ពួក​អាជ្ញាធរ​មូលដ្ឋាន​ចេញ​បញ្ជា​ភ្លាមៗ​ដើម្បី​ជម្លៀស​មនុស្ស ​បន្ទាប់​ពី​តំបន់​នានា​នៅ​ផ្នែក​ខាង​លិច​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​ទឹក​ជំនន់និង​ការ​បាក់​ដី​ដោយ​សារ​ខ្យល់​ព្យុះ។

ព្យុះ​ចុងដារី​ដែល​មាន​ល្បឿន​ខ្យល់​រហូត​ដល់​១៨០​គីឡូម៉ែត្រក្នុង​មួយ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ត្រូវ​បាន​ព្យាករណ៍​ថា ​នឹងមក​ដល់​កោះ​ដ៏​សំខាន់​មួយ​របស់​ជប៉ុន​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ឬ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​នេះ​តាម​ទីភ្នាក់​ងារ​ឧតុនិយម​របស់​ជប៉ុន។

រូបភាព​តាម​ទូរទស្សន៍​បាន​បញ្ចាំង​ពី​រលក​ខ្ពស់ៗ​បោក​ខ្ទប់ថ្ម​និង​កំផែង​បាំង​សមុទ្រ​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ហើយ​យន្តហោះ​មាន​ការ​ពិបាក​ចុះ​ចត​នៅ​ពេល​មាន​ខ្យល់​យ៉ាង​ខ្លាំង​នេះ។

ទីភ្នាក់​ងារ​ព័ត៌មាន​ក្យូដូ​រាយការណ៍​ថា បុរស​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត Kanagawa នៅ​ជិត​ទីក្រុង​តូក្យូ ​បន្ទាប់​ពី​រថយន្ត​ជា​ច្រើន​គ្រឿង ​រួម​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ផង​បាន​នៅ​ជាប់​គាំង​នៅ​លើផ្លូវ​ជាប់​សមុទ្រ​ដែល​មាន​រលក​ធំៗ​នោះ។

ព្យុះ​ចុងដារី​ត្រូវគេ​រំពឹង​ថា នឹង​ធ្វើ​ចលនា​យ៉ាង​លឿនឆ្ពោះ​ទៅ​កាន់​តំបន់ Chugoku ​ភាគ​ខាង​លិច​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដែល​នៅ​ទី​នោះ​ការ​ធ្លាក់​ភ្លៀង​នៅ​ដើម​ខែ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​និងការ​បាក់​ដីស​ម្លាប់​មនុស្ស​ប្រហែល​២២០​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​នៅ​រស់​រាន​មាន​ជីវិត​ជាង៤​ពាន់​នាក់​រស់​នៅ​ក្នុង​ទីជម្រក​បណ្តោះ​អាសន្ន​នៅ​ឡើយ។

ទីភ្នាក់​ងារ​អាកាស​ធាតុ​ព្រមានពីការ​ធ្លាក់​ភ្លៀង​ ​បាក់​ដី ​ខ្យល់​និង​រលក​សមុទ្រ​ធំៗ ​ហើយ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ពិចារណា​ជម្លៀស​ចេញ​ជា​បន្ទាន់៕

XS
SM
MD
LG