ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ៊ីតាលី សហរដ្ឋអាមេរិក និងអេស្ប៉ាញជាចំណុចក្តៅក្នុងការផ្ទុះមេរោគកូរ៉ូណា


រូបឯកសារ៖ បុរសម្នាក់ដើរឆ្លងផ្លូវមួយស្ងប់ស្ងាត់មួយនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីមានការផ្ទុះវីរុសកូរ៉ូណា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ប្រទេសអ៊ីតាលី សហរដ្ឋអាមេរិក និងអេស្ប៉ាញ នាពេលឥឡូវនេះស្ថិតចំណោមទីកន្លែងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងមេរោគកូរ៉ូណាសាកលលោក។ នេះតាមស្ថិតិកាលពីពេលថ្មីៗនេះស្តីពីករណីមេរោគកូរ៉ូណា។

ប្រទេសចិនជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានករណីឆ្លងនិងស្លាប់ខ្ពស់ជាងគេបំផុតចាប់តាំងពីមេរោគនោះបានកើតមានឡើងនៅទីនោះកាលពីចុងខែធ្នូឆ្នាំទៅ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីតាលីនិងអេស្ប៉ាញបានរាយការណ៍ពីមនុស្សស្លាប់កាន់តែច្រើនរួចហើយ ដោយមន្រ្តីសុខាភិបាលអេស្ប៉ាញ និយាយថា ក្នុងរយៈពេលមួយយប់មានមនុស្សជាង ៧៣៨នាក់ស្លាប់ ដោយបានធ្វើឲ្យមនុស្សស្លាប់ទាំងអស់ជាង៣ពាន់៤រយនាក់។

សភាអេស្ប៉ាញបានអនុម័តសំណើររបស់រដ្ឋាភិបាលដើម្បីបន្តស្ថានភាពក្នុងគ្រាអាសន្ន ហើយបានតម្រូវឲ្យបិទរាល់ពាណិជ្ជកម្មហើយពលរដ្ឋស្ថិតនៅផ្ទះយ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលខែមេសា។

អ៊ីតាលីក៏ខិតកាន់តែជិតមានករណីឆ្លងច្រើនជាងប្រទេសចិន ដែលករណីឆ្លងកាន់តែច្រើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកក៏ដូច្នេះដែរ។ រហូតមកទល់ព្រឹកថ្ងៃព្រហស្បត៍នេះ តួលេខរបស់សាកលវិទ្យាល័យ John Hopkins បានដាក់សហរដ្ឋអាមេរិក មានករណីឆ្លង៦ម៉ឺន៩ពាន់ករណី ដោយមានមនុស្សស្លាប់ជាង១ពាន់នាក់។

សមាជិកសភាសហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើនជំនួយសុខាភិបាលដល់មន្ទីរពេទ្យដែលពួកវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាកំពុងប្រឈមការខ្វះខាតឧបករណ៍ការពារពួកគេឲ្យមានសុវត្ថិភាពនៅពេលដែលពួកគេថែទាំពួកអ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណា។

ការបិទជិតនៅរដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយកម្មវិធីសេដ្ឋកិច្ចដែលមានទឹកប្រាក់២លានលានដុល្លារដែលបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃពុធស្វះស្វែងផ្តល់ឲ្យប្រាក់កម្ចីដល់ពាណិជ្ជកម្ម ជួយអ្នកគ្មានការងារធ្វើ និងបញ្ជូនប្រាក់ទៅឲ្យពលរដ្ឋអាមេរិកាំង។ វិធានការនេះត្រូវគេរំពឹងនឹងអនុម័តដោយសភាតំណាងរាស្រ្តនៅថ្ងៃសុក្រស្អែកនេះដើម្បីឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា៕

XS
SM
MD
LG