ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​អ៊ីស្រាអែលបាញ់​សម្លាប់​អ្នក​វាយប្រហារ​នៅ​ក្នុង​ឧប្បត្ដិហេតុ​វាយប្រហារ​ពីរ​ផ្សេងគ្នា


កង​កម្លាំង​ពិសេស​របស់​អ៊ីស្រាអែល​ដើរ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ស្ថានីយ​រថយន្តក្រុង​កណ្តាល​ទីក្រុង​ហ៊្សេរុយសាឡិម​ បន្ទាប់​ពី​ពួក​គេ​បាន​អះអាង​ថា​ ស្ត្រីពីរនាក់​ត្រូវ​បាន​ចាក់ដោយ​ជន​ប៉ាឡេស្ទីន​នៅ​ខាង​ក្រៅ​ស្ថានីយ​រថយន្ត​ក្រុង កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។
កង​កម្លាំង​ពិសេស​របស់​អ៊ីស្រាអែល​ដើរ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ស្ថានីយ​រថយន្តក្រុង​កណ្តាល​ទីក្រុង​ហ៊្សេរុយសាឡិម​ បន្ទាប់​ពី​ពួក​គេ​បាន​អះអាង​ថា​ ស្ត្រីពីរនាក់​ត្រូវ​បាន​ចាក់ដោយ​ជន​ប៉ាឡេស្ទីន​នៅ​ខាង​ក្រៅ​ស្ថានីយ​រថយន្ត​ក្រុង កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥។

ប៉ូលិស​អ៊ីស្រាអែល ​បាន​បាញ់​សម្លាប់​ជន​ដៃ​ដល់​២នាក់​នៅ​ក្នុង​ឧប្បត្ដិហេតុ​នៃ​ការ​ចាក់​ម្លាប់២​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្នុង​ទីក្រុងហ៊្សេរុយសាឡិម (Jerusalem) នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​វាយ​ប្រហារ​នៃ​ការ​ចាក់​និង​បាញ់ប្រហារ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ទៅ​លើ​ជន​ស៊ី​វិល​និង​ទាហាន​អ៊ីស្រាអែល។

​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ពុធ ​ប៉ូលិស​បាន​សម្លាប់​ជន​ដៃ​ដល់​នៅ​ពេល​ដែល​ជននោះ ​បាន​ព្យាយាម​ចាក់​ឆ្មាំការពារ​សន្តិសុខ​នៅ​ខាង​ក្រៅ​សង្កាត់ ​Old City ​នៃ​ទីក្រុងហ៊្សេរុយសាឡិម​។​ គ្មាន​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់ ​បាន​ត្រូវ​របួស​នៅ​ក្នុង​ឧប្បត្ដិហេតុ​នេះ​ទេ។

​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​ពណ៌​នា​ថា ​ជា​ភេរវជន ​ក្រោយ​មក​បាន​ចាក់​ស្រ្តី​ម្នាក់​នៅជិត​ស្ថានីយ​រថយន្ត​ក្រុង​ក្នុង​ទីក្រុង​ហ៊្សេរុយសាឡិម​ ​ហើយ​បាន​ព្យាយាម​ឡើងជិះ​រថយន្ត​ក្រុង​មួយ​ផ្សេង​ទៀត​មុន​ពេល​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់។

ហិង្សា​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ៊ីស្រាអែល ​ចាប់​ផ្តើម​ពង្រាយ​ទាហាន​រាប់​រយ​នាក់​ក្នុង​ទីក្រុងនានា​នៅ​ទូទាំង​ប្រទេសដើម្បី​ជួយ​ប៉ូលិស​តទល់​នឹងហិង្សា ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​តានតឹង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។​

​ចំណាត់​ការ​នេះ ជាការ​អនុវត្ត​លើក​ដំបូង​នូវវិធានការ​ដែល​បាន​សម្រេច​ដោយ​គណៈរដ្ឋ​មន្រ្តី​សន្តិសុខ​របស់​អ៊ីស្រាអែល​ដើម្បី​ប្រយុទ្ធ​ការ​វាយ​ប្រហារ​នេះ។​ គណៈរដ្ឋ​មន្រ្តី​ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធថា ​ខ្លួន ​បាន​អនុញ្ញាត​ឲ្យ​ប៉ូលិស​បិទមជ្ឈ​មណ្ឌល​ដែល​មាន​ការ​ញុះ​ញង់​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម ។

​ការ​វាយ​ប្រហារ​នៅ​ពេល​ថ្មី​ៗ​នេះ​ជា​ច្រើន ​បាន​កើតចេញ​ពី​តំបន់​ជន​ជាតិ​អារ៉ាប់​នៅទីក្រុង​ហ៊្សេរុយសាឡិម​ ហើយ​ខណៈ​ដែលហិង្សា​ភាគ​ច្រើន​បាន​កើត​មាន​ឡើង​ក្នុង​ទីក្រុង​ហ៊្សេរុយសាឡិមភាគ​ខាង​កើត​ និង​តំបន់​វេសប៊ែង​ (West Bank) ការ​វាយ​ប្រហារ​នោះ​ក៏​បាន​រាល​ដាល​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​នៃ​ទឹកដី​អ៊ីស្រាអែល​ដែរ៕

XS
SM
MD
LG