ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ប្រឆាំង​ការលក់​យន្តហោះ​ចម្បាំង​អាមេរិក​ទៅ​ឲ្យ​អេមេរ៉ាត​អារ៉ាប់រួម ទោះបី​មាន​ទំនាក់​ទំនង​ប្រសើរ​ឡើង​ក្តី


នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu ត្រៀម​ថ្លែង​សុន្ទរកថា នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ Ben Gurion ក្នុង​ទីក្រុង Lod នៃ​ប្រទេស​អ៊ីស្រាអែល។
នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu ត្រៀម​ថ្លែង​សុន្ទរកថា នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ Ben Gurion ក្នុង​ទីក្រុង Lod នៃ​ប្រទេស​អ៊ីស្រាអែល។

ក្រោម​ការ​យោគយល់​គ្នា​ជា​​ច្រើន​ទសវត្សរ៍​មកហើយ សហរដ្ឋ​អាមេរិក ​បាន​ព្យាយាម​មិន​លក់​​ប្រភេទ​សព្វាវុធ​​ខ្លះ​របស់​ខ្លួន​​ទៅ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ានោះ​ទេ​ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​​ចុះ​ខ្សោយ​​ឥទ្ធិពល​យោធា​របស់​ប្រទេស​អ៊ីស្រអែល​។

នាយករដ្ឋមន្ត្រីប្រទេស​អ៊ីស្រអែលលោក Benjamin Netanyahu លើក​ឡើងកាល​ពី​ថ្ងៃ​អង្គារ​ថា អ៊ីស្រអែលនឹង​ប្រឆាំង​ជំទាស់​ទៅ​នឹង​គម្រោងលក់​យន្តហោះ​ចម្បាំង​អាមេរិក U.S. F-35 ទៅ​ឲ្យ​ប្រទេស​អាមេរ៉ាត​អារ៉ាប់រួម​ បើ​ទោះបី​ជា​ទើប​មាន​ការ​បង្កើត​នូវទំនាក់​ទំនង​ការទូតជាមួយ​ប្រទេស​នេះ​យ៉ាង​ណាក្តី​។ លោក​ថា​ អ៊ីស្រាអែល​ចង់​រក្សា​នូវ​ឧត្តមភាព​ខាងយោធា​របស់​ខ្លួន​ក្នុង​តំបន់មជ្ឈិមបូព៌ា។

ការលើកឡើង​របស់លោក Netanyahu ធ្វើ​ឡើង​បន្ទាប់ពីមាន​សេចក្តីរាយការណ៍​មួយ​ក្នុង​កាសែត Yedioth Ahronoth ដែលថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump ​មាន​ផែនការ​ធំ​មួយ​ក្នុង​ការលក់យន្តហោះ​ចម្បាំង​អាមេរិក F-35 ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ជ្រោមជ្រែម​របស់​អាមេរិក​ឲ្យ​ប្រទេស​ក្នុង​ឈូង​សមុទ្រ ពែរ្ស​មួយ​នេះ​ មាន​ទំនាក់ទំនង​ជា​ប្រក្រតី​ឡើង​វិញជាមួយ​ប្រទេស​អ៊ីស្រអែល​កាល​ពី​សប្តាហ៍មុន​។​

ស្ថានទូត​អាមេរិកក្នុង​ទីក្រុង Jerusalem និង​តំណាង​រដ្ឋាភិ​បាល​ប្រទេស​អាម៉េរាត​អារ៉ាប់រួម​ មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​ទាក់ទងនឹងរឿងនេះ​ទេ។​ ​

ក្រោម​ការ​យោគយល់​គ្នា​ជាច្រើន​ទសវត្សរ៍​មកហើយ សហរដ្ឋ​អាមេរិក ​បាន​ព្យាយាម​មិន​លក់ប្រភេទ​សព្វាវុធខ្លះ​របស់​ខ្លួនទៅ​ឲ្យ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ានោះ​ទេ​ ព្រោះ​ខ្លាច​ធ្វើ​ឲ្យចុះ​ខ្សោយឥទ្ធិពល​យោធា​របស់​ប្រទេស​អ៊ីស្រអែល​ ដែល​នេះ​ក៏​រួម​មាន​ផង​ដែរ​ទាំង​ការ​លក់​យន្ត​ហោះ​ចម្បាំង F-35 ​ទៅ​ឲ្យ​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​ ខណៈដែល​ប្រទេស​អ៊ីស្រាអែល ​បាន​ទិញ​នូវ​យន្តហោះ​ប្រភេទនេះ​ និង​កំពុង​ប្រើប្រាស់​ក្នុង​ប្រទេស​របស់​ខ្លួន។​

រដ្ឋ​បាល​របស់លោក​ត្រាំ​ បាន​បង្ហើបកាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន​ ក្នុងឱកាស​នៃការ​ប្រកាស​ពី​ទំនាក់​ទំនង​របស់​ប្រទេស​អាមេរ៉ាត​អារ៉ាប់រួម​ជាមួយ​អ៊ីស្រាអែលថា ប្រទេស​អាមេរ៉ាត់​អារ៉ាប់រួម​ អាច​សំឡឹង​រក​មើល​ការ​បញ្ជា​ទិញ​អាវុធ​ដែល​ផលិតថ្មី​ពី​សហរដ្ឋ​អាមេរិក៕​

XS
SM
MD
LG