ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​អាមេរិក​តួកគី​រឿង​ផ្អាក​លក់​យន្តហោះ​ F-35 ​រំឭក​ពី​ជម្លោះ​រយៈកាល​មួយ​សតវត្សរ៍


លោក Hulusi Akar រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​តួកគី​ថ្លែង​នៅ​ក្នុង​បន្ទប់​ប្រតិបត្តិការ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​កងទ័ព នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។
លោក Hulusi Akar រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​តួកគី​ថ្លែង​នៅ​ក្នុង​បន្ទប់​ប្រតិបត្តិការ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​កងទ័ព នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​លោក Hulusi Akar បាន​ប្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃ​ចន្ទ​ថា ​ប្រទេស​តួកគី​នឹង​ស្វែងរក​ជម្រើស​ផ្សេង ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បញ្ឈប់​ការ​ដាក់ទណ្ឌកម្ម​លើការ​លក់​យន្ត​ហោះ​ F-35។​

ជម្លោះ​ការ​លក់​យន្តហោះ​ចម្បាំង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គន្លឹះ​សម្រាប់​ការ​ការពារ​ប្រទេស​តួកគី​នា​ពេល​អនាគតគឺជា​ការ​រំឭក​ឡើង​វិញ​នូវ​ជម្លោះ​ស្រដៀង​គ្នា​រយៈ​កាលមួយ​សតវត្សរ៍។ ​

ដោយ​សង្ឃឹម​ថា មាន​វិធី​សម​ហេតុផល​ និង​សមរម្យ ​ដែល​អាច​ដោះស្រាយ​ការ​ផ្អាក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លើ​ការ​លក់​យន្តហោះ​ ​F-35 ​នេះ​ លោក ​Akar ​បាន​និយាយ​ថា ​ប្រសិន​បើមិន​អាច​រក​ច្រកចេញ​ទេ គ្រប់​គ្នា​គួរ​តែ​ដឹង​ថា ​យើង​នឹង​ស្វែងរក​ផ្លូវ​ផ្សេង​ទៀត។​

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​បញ្ជាក់​ថា ​យន្តហោះ​ចម្បាំង​ប្រភេទ​ SU-35​ របស់​រុស្ស៊ី​កំពុង​ត្រូវ​បាន​គេ​ចាត់ទុក​ថា ​ជា​ជម្រើស​មួយ​ជំនួស​យន្តហោះ​ F-35​ របស់​អាមេរិក ប្រសិន​បើ​មិន​បញ្ឈប់​ការ​ហាម​ឃាត់​ការ​លក់​នេះ។​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ ផ្អាក​ការ​លក់​យន្តហោះ​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​ទិញ​ប្រព័ន្ធ​មីស៊ីល​ S-400 ​របស់​រុស្ស៊ី។ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អះអាង​ថា ​រ៉ាដា​ទំនើប​របស់ ​មីស៊ីល​ S-400 ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​ការពារ​របស់អូតង់ជា​ពិសេស​បច្ចេក​វិទ្យា​បំបាំងកាយ​របស់​យន្តហោះ ​F-35។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​អះអាង​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាអ្នក​ផ្តើម​ជម្លោះ​នេះ៕

XS
SM
MD
LG