ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​​ព្រឹទ្ធសភា​អាមេរិកគាំទ្រការ​មិនផ្តល់​យន្តហោះ​ចម្បាំង​ធុន F-35 ​ទៅ​ឲ្យ​​តួកគី


រូបឯកសារ៖ យន្តហោះចម្បាំង F-35 ត្រូវបានដាក់តាំងនៅអំឡុងពេលពិព័រណ៍យន្តហោះនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។ 
រូបឯកសារ៖ យន្តហោះចម្បាំង F-35 ត្រូវបានដាក់តាំងនៅអំឡុងពេលពិព័រណ៍យន្តហោះនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។ 

លោក Joe Manchin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ West Virginia ដែល​បាន​បម្រើ​នៅ​ក្នុង​គណៈកម្មការ​នោះ​ដែរ បាន​និយាយថា «យន្តហោះ​ចម្បាំងធុន F-35​ របស់​អាមេរិក ​និង​ប្រព័ន្ធ​កាំជ្រួច​របស់​រុស្ស៊ីមិន​អាច​នៅ​ជាមួយ​គ្នា​បាន​ទេ»។

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​របស់​គណបក្ស​ទាំងពីរ ​កាល​ពី​ថ្ងៃ​អង្គារបាន​ផ្តល់​ការ​យល់​ព្រម​ជាឯកឆន្ទដល់ការ​សម្រេច​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ ដូ​ណាល់ ត្រាំ​ ដើម្បី​បញ្ឈប់​ការ​ផ្តល់​ឧបករណ៍​យន្តហោះ​ចម្បាំង​ធុន F-35 ដល់​ប្រ​ទេស​តួកគី​ ដោយថា ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​តួកគី​ ដើម្បី​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​ ​អាច​ជា​វិធានការ​លើកទី​មួយ​ដើម្បី​រារាំង​តួកគី ​មិន​ឲ្យ​ទទួល​បាន​យន្តហោះ​ចម្បាំង​ទំនើប​នោះ។

លោក James Inhofe សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Oklahoma​ និង​ជាប្រធាន​គណៈកម្មាធិការ​សេវាកម្ម​អាវុធ​របស់​ព្រឹទ្ធ​សភា ​បាន​និយាយថា៖ ​«​ប្រសិនបើ តួកគី ជម្នះ​ទិញ​ប្រព័ន្ធ​កាំជ្រួច​របស់​រុស្ស៊ី នោះ​វាគ្មាន​ផ្លូវ ​ដែល​យើងអាច​ធ្វើ​ការ​បណ្តុះ​បណ្តាល​យន្តហោះ​ចម្បាំងធុន F-35 ដល់​ពួកគេ​ ហើយ​និងការតាំង​ចិត្ត​របស់​យើង​ ដើម្បី​ប្រគល់​យន្តហោះ​ចំបាំង​ប្រភេទ F-35 ពីរ​គ្រឿងដល់​ពួកគេ​ទេ»។

លោក Joe Manchin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ West Virginia ដែល​បាន​បម្រើ​នៅ​ក្នុង​គណៈកម្មការ​នោះ​ដែរ ​បាន​និយាយថា៖ «យន្តហោះ​ចំបាំង​ធុន F-35​ របស់​អាមេរិក ​និង​ប្រព័ន្ធ​កាំជ្រួច​របស់​រុស្ស៊ីមិន​អាច​នៅ​ជាមួយ​គ្នា​បាន​ទេ»។

សមាជិក​ព្រឹទ្ធសភា​ទាំងពីរ បាន​និយាយ​ជាមួយ VOA ភ្លាម​ៗ​ មុនពេល​គណៈ​កម្មា​ធិការ​បានឮឈ្មោះ​ឧត្តមសេនីយ៍​កងទ័ព​អាកាស​លោក Tod Wolters ជា​អ្នក​ដែល​បាន​ទទួល​ការតែងតាំង​ពី​ប្រធានា​ធិបតី​ត្រាំ​ជា​មេបញ្ជា​ការសម្ព័ន្ធ​មិត្ត​របស់​អង្គការ​អូតង់។

កាល​ពី​សប្តាហ៍​មុន ​រដ្ឋ​មន្រ្តីការ​បរទេស​តួកគី ​បាន​បញ្ជាក់​ឡើង​វិញ​ពីការ​តាំង​ចិត្ត​របស់​ប្រទេស​លោក​ ដើម្បី​ដោះ​ស្រាយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ដើម្បី​ទិញ​ប្រ​ព័ន្ធកាំជ្រួច​ S-400 ដែល​ជា​ប្រព័ន្ធកាំជ្រួច​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ជឿ​ថា ​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​យន្តហោះ​ចំបាំង​ធុន F-35៕

XS
SM
MD
LG