ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​លីបង់​ថា​មាន​មនុស្ស​យ៉ាង​ហោច​៣​នាក់​ស្លាប់​និង​១៧​នាក់​រង​របួស​ក្រោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ក្រុង​បេរូត


មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែល​នៅ​ជាយក្រុង​ភាគ​ខាង​ត្បូង​នៃ​ក្រុង Beirut កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២៤។
មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែល​នៅ​ជាយក្រុង​ភាគ​ខាង​ត្បូង​នៃ​ក្រុង Beirut កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២៤។

អាជ្ញាធរ​សុខាភិបាល​លីបង់​រាយការណ៍​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​ត្រូវ​បាន​សម្លាប់​និង​ជាង​១០​នាក់​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ទី​ក្រុង​បេរូត កាល​ពី​ថ្ងៃ​សុក្រ ដែល​នេះ​ជា​ការ​វាយប្រហារ​លើ​រដ្ឋធានី​ប្រទេស​លីបង់​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេលជា​ច្រើន​ខែ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​កើត​មាន​ឡើង​ក្រោយ​ពី​ក្រុម Hezbollah បាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​ភាគ​ខាង​ជើង​អ៊ីស្រាអែល ហើយ​តំបន់​ទាំង​មូល​កំពុង​រង់​ចាំ​ការ​សន្យា​សងសឹង​របស់មេដឹកនាំ ​ក្រុម Hezbollah គឺ​លោក Hassan Nasrallah ចំពោះ​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​ឧបករណ៍​ទំនាក់ទំនង pager និង​អាយកូម​របស់​សមាជិក​ក្រុម Hezbollah។

គេ​មិន​ទាន់​ច្បាស់​ថា​អ៊ីស្រាអែល​បានយក​អ្វី​ជា​គោលដៅ​វាយប្រហារ​នៅ​សង្កាត់​ខាង​ត្បូង​របស់​ក្រុង​បេរូត​ដែល​មាន​មនុស្ស​កកកុញនៅ​ម៉ោង​មមាញឹក​ពេល​មនុស្ស​ចេញ​ពី​ធ្វើ​ការ​ហើយ​សិស្ស​ចេញ​ពី​សាលារៀន​ទៅ ផ្ទះ​វិញ។ ក្រសួង​សុខាភិបាល​លីបង់​មិន​បាន​លម្អិត​អំពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទេ។

ស្ថានីយ​ទូរទស្សន៍​លីបង់​បាន​ផ្សាយ​រូបភាព​អំពី​មនុស្ស​របួស​ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​គំនរ​អគារ​បែកបាក់ ខណៈ​រថយន្ត​សង្គ្រោះ​បន្ទាន់​ប្រញាប់ប្រញាល់​ទៅ​កន្លែង​នៃ​ការ​វាយប្រហារ។

XS
SM
MD
LG