ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមរដ្ឋ​ឥស្លាម​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​ដាក់​គ្រាប់បែក​នៅអ៊ីរ៉ាក់


ម្ចាស់​ហាង​កំពុង​សម្អាត​កំទេចកំទី​​សល់​ពី​ការ​បំផ្ទុះ​គ្រាប់បែកក្នុងឡាន​​ដ៏​ប្រល័យមួយ​ នៅសង្កាត់ដែល​មាន​ជំនួញ​មមាញឹក​មួយ ក្នុង​ស្រុក al-Zubair ដែល​ជា​ស្រុក​មាន​អំបូរ Shiite រស់​នៅ​ភាគច្រើន ស្ថិតនៅ​ភាគ​អាគ្នេហ៍​នៃ​ទីក្រុង​បាកដាដ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។
ម្ចាស់​ហាង​កំពុង​សម្អាត​កំទេចកំទី​​សល់​ពី​ការ​បំផ្ទុះ​គ្រាប់បែកក្នុងឡាន​​ដ៏​ប្រល័យមួយ​ នៅសង្កាត់ដែល​មាន​ជំនួញ​មមាញឹក​មួយ ក្នុង​ស្រុក al-Zubair ដែល​ជា​ស្រុក​មាន​អំបូរ Shiite រស់​នៅ​ភាគច្រើន ស្ថិតនៅ​ភាគ​អាគ្នេហ៍​នៃ​ទីក្រុង​បាកដាដ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។

ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម ​បាន​ប្រកាស​ទទួល​ខុសត្រូវ​លើ​ការ​ដាក់​គ្រប់បែក​មួយ​កន្លែង​ក្នុង​ចំណោម​ការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​កន្លែង​កាលពី​ថ្ងៃចន្ទ​ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៥៧នាក់។​

ក្រុម​និកាយ​ Sunni ​ជ្រុលនិយម​ បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ គេ​បាន​ធ្វើការ​វាយ​ប្រហារ​សំដៅ​លើ​ក្រុម​និកាយ​ Shi'ites​ ដោយ​បង្កប់​គ្រាប់បែក​ក្នុង​ឡាន ​ហើយ​បំផ្ទុះ​នៅជិត​ផ្សារ​មួយ​នៅ​ប្រជុំ​ជន ​al-Zubair ​ភាគ​ខាងត្បូង​ ជិត​ទីក្រុង​ Basra។​

ការ​វាយ​ប្រហារដ៏​ប្រល័យ​មួយទៀត​កាលពី​ថ្ងៃចន្ទ​ បាន​កើត​មាន​នៅ​ទីក្រុង​ Khalis​ របស់​ជន​ជាតិ​ភាគ​ច្រើន​ Shi'ite ​នៅ​ចម្ងាយ​ប្រហែល​៨០​គ.ម​ ភាគឦសាន​ទីក្រុង​បាកដាដ។​ គ្រាប់បែក​បង្កប់​ក្នុង​ឡាន​នេះ​បាន​សម្លាប់​មនុស្ស​១២នាក់។​

ចំនួន​ជនស៊ីវិល​និង​ទាហាន​ស្លាប់​ដោយ​សារ​អំពើ​ភេរវកម្ម​និង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រទេស​អ៊ីរ៉ាក់​បាន​កើន​ឡើង​យ៉ាងខ្លាំង​តាំង​ពី​ឆ្នាំ​មុន​ នៅ​ពេល​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​បាន​កាន់​កាប់​តំបន់​ធំៗ​នៅភាគ​ខាងជើង​និង​ខាង​លិច​នៃ​អ៊ីរ៉ាក់។ ​

ក្នុង​ឆ្នាំ២០១៤​ មនុស្ស​១២.០០០នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​រហូត​មក​ដល់​ខែ​នេះ​មនុស្ស​១០.០០០នាក់​ត្រូវ​គេ​សម្លាប់។ នេះបើ​តាម​ទិន្នន័យ​របស់​អ.ស.ប.៕​

XS
SM
MD
LG