ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ចម្បាំង​របស់​តួកគី​សម្លាប់​ឧទ្ទាម​ Kurd ៥៥នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់


បាតុករ​រាប់ពាន់​នាក់​កាន់​ទង់ជាតិ​របស់​តួកគី​ក្នុង​ពេល​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​វាយប្រហារ​យោធា​របស់​ក្រុម Kurd ទៅ​លើ​កងកម្លាំង​សន្តិសុខ​តួកគី នៅ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។
បាតុករ​រាប់ពាន់​នាក់​កាន់​ទង់ជាតិ​របស់​តួកគី​ក្នុង​ពេល​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​វាយប្រហារ​យោធា​របស់​ក្រុម Kurd ទៅ​លើ​កងកម្លាំង​សន្តិសុខ​តួកគី នៅ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

ប្រភព​សន្តិសុខ​នៃ​ប្រទេស​តួកគី (Turkey) ​បាន​និយាយ​ថា​កង​យន្តហោះ​ប្រតិកម្មប្រយុទ្ធ​តួកគី​បាន​វាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​ថ្មីៗ​ទៀត​ប្រឆាំង​នឹង​ពួក​ឧទ្ទាម Kurd នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​បណ្តាល​ឱ្យ​មាន​មនុស្ស​៥៥នាក់​ស្លាប់។

ប្រភព​ទាំង​នេះ​និយាយ​ថា ការ​វាយ​ប្រហារ​ទាំង​នេះ​បាន​យក​ជំរុំ ​និង​កន្លែង​ឯទៀតៗ​ប្រើប្រាស់​ដោយ​ក្រុម​សមាជិក​នៃ​គណបក្ស​កម្មករ​ Kurdistan ហៅ​កាត់ថា​ PKK ជាទីដៅ​នៃ​ការ​វាយ​ប្រហារ។​

កង​កម្លាំង​សន្តិសុខ​តួកគី និង​គណបក្ស​ខុស​ច្បាប់ PKK បាន​បាញ់​គ្នា​សឹង​តែ​រាល់​ថ្ងៃ​ចាប់តាំង​ពី​បរាជ័យ​បទ​ឈប់បាញ់គ្នា​ដែល​មាន​រយៈពេល​ពីរ​ឆ្នាំ ​និង​ដំណើរការ​សន្តិភាព​កាលពី​ខែ​កក្កដា​មក។​

កង​យន្តហោះ​ចម្បាំង​តួកគី​បាន​ឆ្មក់​វាយ​ប្រហារ​ញឹកញយ​លើ​ជំរុំ​គណបក្ស PKK នៅ​ក្នុង​តំបន់ភ្នំ​នា​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ ​និង​តំបន់អាគ្នេយ៍​នៃ​ប្រទេស​តួកគី ​ដែល​មាន​ប្រជារាស្ត្រ​ភាគច្រើន​ជា​ក្រុម​ជន​អំបូរ Kurd។​ ពួកឧទ្ទាម​បាន​ធ្វើ​ការ​តបត​ដោយ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រកប​ដោយ​ការ​បង្ហូរឈាម​ទៅ​លើ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​តួកគី។​

ទាហាន​ និង​ប៉ូលិស​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់តាំង​ពី​មាន​ជម្លោះ​ជា​ថ្មី​ឡើង​វិញ។ ​កំណើន​ចំនួន​ទាហាន​ និង​ប៉ូលិស​ស្លាប់​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ដោយ​ក្រុម​អ្នក​ជាតិ​និយម​តួកកី​ដែល​បាន​យកគណបក្ស​ PKK និង​សហគមន៍ Kurd នៅ​ក្នុង​ប្រទេស​តួកគី​ជា​ទីដៅ៕

XS
SM
MD
LG