ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទួរគី​ធ្វើការវាយ​ប្រហារ​​នៅតំបន់​ចំនួនពីរលើក​ពួក​រដ្ឋឥស្លាម

មេបញ្ជាការ​ទ័ពអាកាស​តួកគីលោកឧត្តមសេនីយ៍​ Akin Oztuk (ខាងឆ្វេង) និយាយ​ប្រាប់ទៅ​នាយករដ្ឋមន្រ្តី​តួកគី​ លោក​ Ahmet Davutoglu នៅ​អំឡុង​ពេល​កិច្ចប្រជុំសន្តិសុខ​ពិសេស​មួយ​អំពី​ក្រុម​រដ្ឋឥស្លាម​នៅ​ស៊ីរី និង​គណបក្ស PKK នៅអ៊ីរ៉ាក់ នៅ​ឯ​វិមាន​ Cankaya ក្រុង​ Ankara នា​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​សៅរ៍​នេះ​ នៅ​ពេល​ប្រទេស​តួកគី​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​តំបន់​ចំនួនពីរ លោក​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​និយាយ​ថា ​ ​កងទ័ព​តួកគី​នៅ​តែ​បន្តវាយ​ប្រហារ​ដែល​បាន​ចាប់​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​លើ​ពួក​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​នៅក្នុង​ប្រទេស​ស៊ីរី។​ ក្រៅពីនេះ ​ប្រទេសតួកគី​បាន​ចាប់​ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាមអាកាស​នៅភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​លើ​ពួក​ក្រៅ​ច្បាប់​ គឺ​គណបក្ស​ពលករ Kurd ​ហៅ​កាត់ថា ​PKK។ ​

ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ Ahmet Davutoglu បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថា ការ​វាយ​ប្រហារ​ទាំង​នេះ​មានគោលដៅ​កម្ចាត់​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ដែល​ជា​ក្រុមភេរវកម្ម​នៅ​ប្រទេស​ស៊ីរី និង​ក្រុម​ភេរវកម្ម​ PKK​ នៅ​ភាគខាងជើង​ប្រទេស​អ៊ីរ៉ាក់។

កា​វាយ​ប្រហារ​លើពួក​PKK ​ដោយ​ប្រទេសតួកគី​នៅ​ប្រទេស​អ៊ីរ៉ាក់​គឺ​ជា ការ​វាយ​ប្រហារ​តាម​អាកាសលើក​ទីមួយ​លើ​ពួក Kurds ​នៅ​ប្រទេស​អ៊ីរ៉ាក់​តាំង​ពី​មានកិច្ច​ព្រមព្រៀង​សន្តិភាព​ប្រកាស​កាល​ពីឆ្នាំ​២០១៣​មក។​

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​និយាយ​ថា ​យន្តហោះ​ចម្បាំង​របស់​តួកគីបាន​វាយ​ចំ​ជម្រក​របស់​ពួក​ PKK ឃ្លាំង ​និង​គោលដៅ​ភស្តុភារ​មួយ​ចំនួន​ទៀត។​

លោក ​Bakhtiar Dogan ​អ្នក​នាំ​ពាក្យ​ក្រុមPKKប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា​ យន្តហោះរបស់តួកគី​បានវាយ​ប្រហារ​លើ​ទីតាំង​របស់​ខ្លួន​នៅជិត​ព្រំដែន​ ដោយមាន​ជំនួយ​ដោយ​ការបាញ់​កាំភ្លើង​ធំ​ផង​ដែរ៕

XS
SM
MD
LG