ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​អង់ការ៉ា


រដ្ឋ​មន្ត្រី​ការ​បរទេស​តួកគី Mevlut Cavusoglu (ស្តាំ) និង​សមភាគី​អ៊ីរ៉ង់ Mohammad Javad Zarif ស្វាគមន៍​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​អង់​ការ៉ា​ កាល​ពី​ថ្ងៃទី​១២ ខែសីហា។
រដ្ឋ​មន្ត្រី​ការ​បរទេស​តួកគី Mevlut Cavusoglu (ស្តាំ) និង​សមភាគី​អ៊ីរ៉ង់ Mohammad Javad Zarif ស្វាគមន៍​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​អង់​ការ៉ា​ កាល​ពី​ថ្ងៃទី​១២ ខែសីហា។

រដ្ឋមន្រ្តី​ការបរទេស​តួកគី​ និង​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សុក្រក្នុង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​ ហើយ​បាន​សន្យា​បង្កើន​កិច្ច​សហប្រ​តិបត្តិការ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រ​ទេស​ស៊ីរី​ ថ្វីបើ​មាន​ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ក៏ដោយ។

នៅឯ​សន្និសីទ​កាសែត​រួម​គ្នាមួយ ​លោក​ Mohammad Javad Zarif​ រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីរ៉ង់ ​បាន​សម្តែង​នូវ​ការ​គាំទ្រ​របស់​ប្រទេស​លោក​ដល់​ប្រទេស​តួកគីលើ​បញ្ហា​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បានជោគ​ជ័យ​កាល​ពី​ខែ​មុន​ ដោយ​ពួក​មន្រ្តី​នៅ​ក្នុង​យោធា​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​២៧០​នាក់​ស្លាប់។

លោក​ Mevlut Cavusoglu ​រដ្ឋមន្រ្តី​ការ​បរទេស​តួកគី ​បាន​សរសើរ​ហើយ​និង​ថ្លែង​អំណរ​គុណ​ភ្លាមៗ​ដល់​សមភាគី​របស់​លោក។ លោក​ Cavusoglu ​បាន​សង្កត់​ពី​សារៈ​សំខាន់​នៃ​ការ​គាំទ្រ​របស់​លោក ​Zarif ​ក្នុង​អំឡុង​ពេល​នៃ​រដ្ឋ​ប្រហារ​ខាង​យោ​ធា​មិន​សម្រេច​កាល​ពី​ខែ​មុន។

លោក ​Cavusoglu​ បាន​និយាយ​ថា៖ «ក្នុងអំឡុង​ពេល​នៃ​យប់​រដ្ឋ​ប្រហារ ​ខ្ញុំ​មិនបាន​ដេក​លក់​អស់​មួយ​យប់​ ហើយ​មិត្តភ័ក្រ្ត​របស់​ខ្ញុំ​គឺ​លោក​ Java Zarif ​ក៏​មិន​បាន​ដេកលក់​ដែរ។លោក​ជា​រដ្ឋ​មន្រ្តី​ការបរទេសអ៊ីរ៉ង់ ​ដែល​ខ្ញុំ​បាន​ពិភាក្សាជាមួយ​ជា​ច្រើន​ដង​ លោក​បាន​ហៅ​ទូរស័ព្ទ​ខ្ញុំ​៥​ដង​នៅ​យប់​នោះ‍»។

ប្រទេស​តួកគី ​បាន​ត្អូញ​ត្អែ​ពី​ការ​ខ្វះ​សាមគ្គីភាពពី​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ដែល​បាន​បង្កើន​ការ​ព្រួយ​កង្វល់​ពីការ​បង្ក្រាប​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​អ្នកគាំទ្រ​ចលនា​មួយ​ដែល​ដឹកនាំ​ដោយបព្វ​ជិតអ៊ីស្លាម ​Fethullah Gulen​ ដែលរស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

តួកគី ​បាន​ចោទ​ប្រកាន់​លោក ​Gulen ​ពីការ​រៀប​ចំ​រដ្ឋ​ប្រហារ​នេះ។បន្ថែម​លើការ​ឆ្លើយ​តប​យឺត​យ៉ាវ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​មិន​បាន​ជោគជ័យ​នោះ ​រដ្ឋាភិបាល​តួកគី ​មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​រិះ​គន់​ដែល​ចេញ​តែ​កើន​ឡើង​ពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ លើ​ការ​បន្ត​ការបង្រ្កាប​របស់​ខ្លួន​ប្រឆាំង​នឹង​ពួក​អ្នក​រៀប​ចំ​រដ្ឋ​ប្រហារ។ មនុស្ស​ជាង​៣៥០០០​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ការ​ប៉ុន​ប៉ងរដ្ឋ​ប្រហារ​នោះ​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG