ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​និង​មហា​អំណាច​ពិភពលោក​យល់​ស្រប​លើ​ក្របខណ្ឌ​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែ


លោកស្រី Federica Mogherina ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ថ្លែង​សុន្ទរកថា​កំឡុង​ពេល​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Javad Zarif ក្នុង​ក្រុង Lausanne កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។
លោកស្រី Federica Mogherina ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ថ្លែង​សុន្ទរកថា​កំឡុង​ពេល​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Javad Zarif ក្នុង​ក្រុង Lausanne កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។

ប្រទេស​អ៊ីរ៉ង់​និង​មហា​អំណាច​ពិភពលោក​ទាំង​៦​បាន​ព្រម​ព្រៀ​ង​គ្នាលើ​ក្រប​ខណ្ឌ​ដ៏​សំខាន់​មួយ​នៃកិច្ច​ព្រម​ព្រៀង​បឋមដែល​មាន​គោល​បំណង​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែ​របស់​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ (Tehran) បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​៨​ថ្ងៃ​នៅ​ក្នុង​ទីក្រុង Lausanneនៃ​ប្រទេស​ស្វ៊ីស។

នៅ​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោកស្រី Federica Mogherina ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​ដ៏​សំខាន់​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ចុងក្រោយ​មួយ​នៅថ្ងៃទី​៣០ ​ខែ​កក្កដា​ដែល​ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ។

លោកស្រី Mogherina ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​កិច្ច​ព្រម​ព្រៀង​បាន​កម្រិត​សកម្មភាព​នុយក្លេអ៊ែ​របស់​អ៊ី​រ៉ង់ ​ដូច្នេះ​ទីកន្លែង​នុយក្លេអ៊ែ Natanz​ របស់​អ៊ី​រ៉ង់​នឹង​ក្លាយ​ជា​រោងចក្រ​សម្រិត​សម្រាំងតែ​មួយ​គត់នៅ​ក្នុង​ប្រទេស។ លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​ក៏ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ទាំងអស់​លើ​ប្រទេស​អ៊ីរ៉ង់​នៅ​ពេល​ដែល​មាន​ការ​ផ្ទៀងផ្ទាត់​រួច។

លោក Mohammad Javad Zarifរដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ធ្វើ​សុន្ទរកថា​ដូច​គ្នា​បន្ទាប់​មក​នៅ​ក្នុង​ទីក្រុង Farsi ​ហើយ​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ​បាន​និយាយ​នៅ​ក្នុង​បណ្តាញ Twitter ​ថា ក្របខណ្ឌ​ដ៏​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង។

​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ប្រសិនបើ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ វា​នឹង​រារាំង​គ្រប់​បែប​យ៉ាង​ដែល​មិន​អាច​ឲ្យ​អ៊ី​រ៉ង់​ស្ថាបនា​អាវុធ​នុយក្លេអ៊ែ​បាន៕

XS
SM
MD
LG