ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីរ៉ង់​និង​អាមេរិក​បេ្តជ្ញា​បន្ត​កិច្ច​ចរចា​នុយក្លេអ៊ែ​រហូត​ដល់​ថ្ងៃ​ពុធ


លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា (រូប​ឆ្វេង​ទី៣) និយាយ​ជាមួយ​ Wendy Sherman អនុ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​នយោបាយ​ ខណៈ​ដែល​​រដ្ឋ​មន្រ្តី​ថាមពល​ស.រ.អា. (រូប​ស្តាំ​ទី២) កត់​ត្រា​ នៅ​ពេល​រង់ចាំ​កិច្ច​ចាប់​ផ្តើម​នៃ​ការ​ប្រជុំ​ស្តី​អំពី​កម្មវិធី​នុយក្លេអ៊ែ​របស់​អ៊ីរ៉ង់។

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ខ្លួន​ចង់​បន្ត​កិច្ចចរចាជាមួយ​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ដំបូង​មួយ​អំពី​កម្មវិធី​បរមាណូ​នៃ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Teheran) ពីព្រោះ​ថា​កិច្ច​ព្រមព្រៀង​មួយ​នេះ​នឹង​មិន​ទំនង​ជា​កើត​មាន​មុន​កាលបរិច្ឋេទ​កំណត់​នា​ពេល​អាធាត្រ​ថ្ងៃ​អង្គារ​នេះ​ទេ។

លោក Hamid Baidinejad ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​អ្នក​ចរចា​របស់​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ក្រុម​មន្ត្រី​អ៊ីរ៉ង់​នឹង​បន្ត​ធ្វើ​ការ​ចរចា​រហូត​ដល់​បញ្ហា​ទាំង​ទ្បាយដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​ដោះស្រាយ​រួច ហើយ​កិច្ចព្រមព្រៀង​មួយ​នឹង​ត្រូវ​បាន​សម្រេច។

សេតវិមាន​បាន​និយាយ​ថា​ខ្លួន​ចង់​បន្ត​កិច្ចចរចា​រហូត​ដល់​ថ្ងៃ​ពុធ​ដរាប​ណា​កិច្ច​ចរចា​គ្នា​នេះ​ឱ្យ​ផល។

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​មន្ត្រី​បាន​បង្កើន​ល្បឿន​កិច្ចចរចា​គ្នា​ដើម្បី​ចាត់ចែងព្រាង​កិច្ចព្រមព្រៀង​ដំបូង​មួយ​នៅ​ពេល​ដែល​មាន​ការ​យល់​ឃើញ​ថា​កិច្ចព្រមព្រៀង​មួយ​នេះប្រហែល​អាច​មិន​គ្រប់​លក្ខណៈ​ដូច​ការ​ពិចារណា​ទុក​ពី​ពេល​មុន។​

ការ​ខ្វែង​គំនិត​គ្នា​មាន​នៅ​លើ​បញ្ហា​នានា​ដូចជា​ការ​រិតត្បិត​លើ​ការ​ស្រាវជ្រាវ​អំពី​ការ​សម្រិតសម្រាំង​សារធាតុ​អ៊ុយរ៉ាញ៉ូម ថា​តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​មាន​រយៈ​ពេល​ប៉ុន្មាន ថា​តើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ីរ៉ង់​នឹង​ត្រូវ​លុប​ចោល​នៅ​ពេល​ណា​ និង​ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ប្រសិន​បើ​អ៊ីរ៉ង់​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ៕

XS
SM
MD
LG