ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បន្ត​ទោះ​ជា​ហួស​កាល​កំណត់


ក្រុម​មន្រ្តី​ចរចា​តំណាង​ប្រទេស​អ៊ីរ៉ង់​ ដើរ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ Lausanne ក្នុង​អំឡុង​ពេល​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ក្នុង​ប្រទេស​ស៊្វីស​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៥។

ក្រុម​អ្នក​ចរចា​ពី​ប្រទេស​អ៊ីរ៉ង់​ និង​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​៦​នៃ​ពិភពលោក​ បាន​ធ្វើ​ការ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​សម្រប​សម្រួល​ការ​ខ្វែង​គំនិត​គ្នា​ដែល​នៅ​មាន​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដ៏​យូរ​លង់​របស់​ខ្លួន​ ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រម​ព្រៀង​ជា​គោល​មួយ​ ស្តី​ពី​ការ​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច។​

ភាគី​ទាំង​ពីរ​មិន​បាន​សម្រេច​ទាន់​ពេល​វេលា​ដែល​ខ្លួន​បាន​កំណត់​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ តែ​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹង​បន្ត​ធ្វើ​ការ​ចរចា​ក្នុង​ដំណាក់ការ​មួយ​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ទី​ក្រុង​ Lausanne​ ប្រទេស​ ស៊្វីស​ ដោយ​មាន​កិច្ច​ប្រជុំ​រវាង​លោក​ Javad​ Zarif​ រដ្ឋមន្រ្តី​ការ​បរទេស​ អ៊ីរ៉ង់​ និង​រដ្ឋមន្រ្តី​ការ​បរទេស​ពី​ស.រ.អា​ ប្រទេស​អង់គ្លេស​ និង​អាឡឺម៉ង់។​

អ្នក​តំណាង​ជាន់​ខ្ពស់​ពី​ បារាំង​ រុស្ស៊ី​ និង​ ចិន​ ក៏​បាន​ចូល​រួម​ដែរ​ ដោយ​មិន​មាន​វត្តមាន​នៃ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​ខ្លួន។​

លោក​ Abbas​ Araqchi​ ប្រធាន​ក្រុម​អ្នក​ចរចា​នុយក្លេអ៊ែរ​របស់​ អ៊ីរ៉ង់​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា​គណប្រតិភូ​លោក​បាន​ទទូច​ឲ្យ​មាន​គម្រោង​មួយ​សម្រាប់​ការ​លុប​ទណ្ឌកម្ម​ទាំង​អស់​របស់​អ.ស.ប​និង​បស្ចិម​ប្រទេស​ មុន​នឹង​អ៊ីរ៉ង់​សុខចិត្ត​ទទួល​យក​កិច្ច​ព្រម​ព្រៀង​មួយ។​ ចំណុច​មិន​ចុះ​សម្រុង​គ្នា​ដទៃ​ទៀត​មាន​រួម​ការ​ចែង​លក្ខខ័ណ្ឌ​អំពី​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ៕

XS
SM
MD
LG