ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លើក​ឡើង​ពី​ការ​វិវត្ត​ទៅ​មុខ​ដ៏​ប្រសើរ​នៅក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​


លោក Javad Zarif ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​និយាយ​ថា ​មាន​ការ​ជឿនលឿន​គួរឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ចរចា​ស្តីពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់ ​ក៏​ប៉ុន្តែ​អ៊ី​រ៉ង់​ និង​ក្រុម​មហា​អំណាច​ពិភពលោក ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ​ទេ។
លោក Javad Zarif ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​និយាយ​ថា ​មាន​ការ​ជឿនលឿន​គួរឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ចរចា​ស្តីពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់ ​ក៏​ប៉ុន្តែ​អ៊ី​រ៉ង់​ និង​ក្រុម​មហា​អំណាច​ពិភពលោក ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ​ទេ។

លោក Javad Zarif ​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មាន​ការ​ជឿនលឿន​គួរឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ចរចា​ស្តីពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់ ​ក៏​ប៉ុន្តែ​អ៊ី​រ៉ង់​ និង​ក្រុម​មហា​អំណាច​ពិភពលោក ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ​ទេ។

លោក Zarif ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាននៅ​ក្នុង​ទីក្រុង Lausanne ​នៃ​ប្រទេស​ស្វីស ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឈប់​សម្រាក​នៅពេល​ចរចា​ដែល​បាន​បន្តនៅ​ថ្ងៃ​ទី​២​ និង​ដែល​បានហួស​ថ្ងៃ​កំណត់​កាល​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​អង្គារ​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងមួយ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់​នៅ​ក្នុង​ការ​ដោះ​ដូរ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម។

លោក Zarif ​បាន​ធ្វើ​ជំនួបអស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry និងអ្នក​ជំនាញមក​ពី​ប្រទេស​អ៊ី​រ៉ង់ និង​គណៈប្រតិភូ​អន្តរជាតិ។

លោកស្រី Marie Harf អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​បាន​និយាយ​កាល​ពី​យប់​ថ្ងៃពុធ​ថា ​ភាគីទាំង​២ បាន​ធ្វើ​ឲ្យ​ជឿនលឿន ក៏​ប៉ុន្តែ​មិន​បាន​ឈោង​ដល់​ការយល់​គ្នា​ខាង​នយោបាយ​ទេ។

ប្រសិនបើ ​អ៊ី​រ៉ង់​ និង​ក្រុម​មហាអំណាច​ដែល​រួមមាន​សហរដ្ឋ​អាមេរិក ​អង់​គ្លេស ​ចិន ​បារាំង ​រុស្ស៊ី​និង​អាល្លឺម៉ង់ ​ព្រម​ព្រៀង​លើ​គម្រោង​ការងារ ​បន្ទាប់​មក​ពួកគេ ​នឹងចាប់ផ្តើម​ធ្វើកិច្ច​ព្រម​ព្រៀង​ចុង​ក្រោយដែល​មាន​កាល​កំណត់នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា៕

XS
SM
MD
LG